យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃចន្ទ ទី២០ ខែឧសភា បានឱ្យដឹងថា ការបញ្ចុះតម្លៃយ៉ាងច្រើនមិនធ្លាប់មាននេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិកមួយនេះ កំពុងស្វះស្វែងការពារតំណែងរបស់ខ្លួននៅក្នុងប្រទេសចិន ដែលជាទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ ជាកន្លែងដែលខ្លួនកំពុងប្រឈមការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងក្នុងស្រុកដូចជាក្រុមហ៊ុនយក្ស Huawei ជាដើម។
សូមបញ្ជាក់ថា ប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២៨ ខែឧសភា នេះ កាន់តែពិសេសជាងប្រូម៉ូសិន ដែលក្រុមហ៊ុន Apple ផ្តល់ជូនក្នុងខែកុម្ភៈ ទៅទៀត ដោយកាលនោះក្រុមហ៊ុននេះលក់ iPhone បញ្ចុះតម្លៃច្រើនបំផុត១៦០ដុល្លារអាម៉េរិក៕
ដោយ: តែម សុខុម
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។