ចិន-អូស្ត្រាលី

តើទំនាក់ទំនងចិន-អូស្ត្រាលី អាចប្រែពីល្វីងជូរចត់ទៅជាផ្អែមល្ហែមវិញឬយ៉ាងណា?


ប្រមុខការទូតជាន់ខ្ពស់របស់ចិន នឹងទៅបំពេញទស្សនកិច្ច ដ៏កម្រនៅប្រទេសអូស្ត្រាលី នៅសប្តាហ៍ក្រោយ បន្ទាប់ពីប្រទេសទាំងពីរបានពាក់មុខយក្សដាក់គ្នាទាំងលើវិស័យ នយោបាយការទូត និងសេដ្ឋកិច្ចពាណិជ្ជកម្ម អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ដំណើរទស្សនកិច្ចដ៏កម្ររបស់ខ្លាចាស់ផ្នែកការទូតរបស់ចិន ទៅកាន់អូស្ត្រាលីនេះ ត្រូវបានគេរំពឹងថា នឹងអាចស្ដាភាពល្អក់កករនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានភាពស្រស់ថ្លាឡើងវិញ។ តើទំនាក់ទំនងចិន-អូស្ត្រាលី អាចប្រែពីល្វីងជូរចត់មកជាផ្អែមល្ហែមវិញ ឬយ៉ាងណា?
ចិន-អូស្ត្រាលី
ដោយ

នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អេនថូនី អាល់បានីស (Anthony Albanese) បានគូសបញ្ជាក់ថា អ្នកការទូតកំពូលរបស់ចិន គឺលោករដ្ឋមន្ត្រីការបរទេស វ៉ាង យី (Wang Yi) នឹងមកបំពេញទស្សនកិច្ចនៅអូស្ត្រាលី នាសប្តាហ៍ក្រោយនេះ ដែលជាសញ្ញាល្អមួយសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីមានភាពតានតឹងជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ បានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺបានបង្ហាញពីវឌ្ឍនភាព និងជាឱកាសដ៏ល្អសម្រាប់អូស្ត្រាលី ក្នុងការឈានទៅលុបបំបាត់ឧបសគ្គពាណិជ្ជកម្មជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី។

គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងអូស្រ្តាលីជាមួយចិន មានភាពតានតឹងខ្លាំងចាប់តាំងពីចិន បានពង្រឹងកម្លាំងកងទ័ពជើងទឹក ហើយជាពិសេសនៅឆ្នាំ២០១៨ នៅពេលដែលរដ្ឋាភិបាលអភិរក្សនិយមអាណត្តិមុនបានហាមឃាត់ក្រុមហ៊ុន Huawei ក្នុងការទទួលបានឧបករណ៍សម្រាប់ធ្វើទំនើបកម្មបណ្តាញ ៥G នៅអូស្ត្រាលី។ បន្ទាប់មកទំនាក់ទំនងរវាងប្រទេសទាំងពីរបានឡើងកម្តៅជាថ្មីម្តងទៀត បន្ទាប់ពីទីក្រុងកង់ប៉េរ៉ា អំពាវនាវឱ្យមានការស៊ើបអង្កេតដ៏ឯករាជ្យលើប្រភពដើមនៃ COVID-19។

ជាការឆ្លើយតបនឹងបញ្ហានេះ ចិនបានរឹតបន្តឹងការចេញទៅបន្តការសិក្សារបស់និស្សិតចិន មកកាន់អូស្រ្តាលី និងបានកំណត់តម្លើងពន្ធលើទំនិញអូស្ត្រាលីមួយចំនួនរាប់ចាប់តាំងពីស្រា និង សាច់គោជាដើម ប៉ុន្តែថ្មីៗនេះអាជ្ញាធរចិន ហាក់កែសម្រូលវិធានការរឹតបន្តឹងរបស់ខ្លួនឡើងវិញ ដោយរួមទាំងការដកចេញនូវពន្ធលើស្រាអូស្ត្រាលីជាបណ្តោះអាសន្នផងដែរ។ បើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី ការនាំចេញស្រារបស់អូស្ត្រាលី ទៅកាន់ប្រទេសចិន មានតម្លៃជាង៦៦២លានដុល្លារ នៅក្នុងមួយឆ្នាំ។

សម្រាប់ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់ទីក្រុងកង់ប៉េរ៉ា ត្រូវបានគេរំពឹងទុកថា អ្នកការទូតកំពូលរបស់ចិនរូបនេះនឹងពិភាក្សាជាមួយនឹងសមភាគីអូស្រ្តាលី លើបញ្ហាមួយចំនួនដែលរួមមានបញ្ហាអគ្គកុងស៊ុល ឧបសគ្គពាណិជ្ជកម្ម សិទ្ធិមនុស្ស ការការពារជម្លោះ និងសន្តិសុខក្នុងតំបន់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃកៅស៊ូរើបឡើងបន្តិច ខណៈនៅពីរខែឆ្នាំនេះ ការនាំចេញកើនឡើង៩០%

ព័ត៌មាន
កម្ពុជារកចំណូលបានជាង២០០លានដុល្លារ ពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះ…

អ្នករកស៊ីក្នុងវិស័យស្រូវអង្ករនៅវៀតណាម អាចទទួលកម្ចីពីធនាគារ ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ

ព័ត៌មាន
ធនាគារកណ្ដាលវៀតណាម (SBV) បានចេញសារាចរណ៍ណែនាំឱ្យបណ្ដាធនាគារពាណិជ្ជជួយសម្រួលធ្វើយ៉ាងណាជួយឱ្យប្រជាជនវៀតណាម ក៏ដូចជាអាជីវកម្មនានា ដែលផលិត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ