វិស័យហិរញ្ញវត្ថុ

តើក្រុមហ៊ុនថៃធំៗណាខ្លះ ដែលកំពុងផុងក្នុងបំណុលដែលមានតម្លៃជិត២៩ពាន់លានដុល្លារ?


ក្រុមហ៊ុនធំៗនៅក្នុងប្រទេសថៃ ដែលកំពុងតែដឹកនាំដោយមហាសេដ្ឋីលំដាប់តំបន់ គឺសុទ្ធតែត្រូវបានសារព័ត៌មានរាយការណ៍ថា ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដែលកំពុងតែមាន បញ្ហាបំណុលដែលមានតម្លៃដ៏មហាសាល។ សមាគមទីផ្សារភាគហ៊ុនថៃ បានរាយការណ៍ថា ក្រុមហ៊ុនដែលកំពុងតែមានបញ្ហាបំណុលនៅក្នុងទីផ្សារហ៊ុនរបស់រាជាណាចក្រនេះ មានតម្លៃ សរុបដល់ទៅជាង១ទ្រីលានបាត ឫប្រហាក់ប្រហែល២៩ពាន់លានដុល្លារឯណោះ។ តើក្រុមហ៊ុនថៃធំៗទាំងនោះមានក្រុមហ៊ុនអ្វីខ្លះ?
វិស័យហិរញ្ញវត្ថុ
ដោយ

សមាគមទីផ្សារភាគហ៊ុនថៃ បានរាយការណ៍ថា ការចេញប័ណ្ណបំណុលថ្មីក្នុងឆ្នាំ២០២៤នឹងមានចន្លោះពីជិត២៦ពាន់លានដុល្លារទៅដល់ជិត២៩ពាន់លានដុល្លារ ពោលគឺមានស្ថានភាពប្រហាក់ប្រហែលគ្នានឹងឆ្នាំមុន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation។

លោក ស៊ុមជិន ស៊នប៉ៃសាន ( Somjin Sornpaisarn ) នាយកគ្រប់គ្រងក្រុមហ៊ុនថៃ ប៊ីអឹមអេ ( ThaiBMA ) បាននិយាយថា ផ្អែកលើស្ថិតិនេះ គេអាចឃើញអត្រាវិលជុំជាមធ្យមនៃបំណុលគឺប្រហែល៦០% នៃប័ណ្ណបំណុលដែលត្រូវទូទាត់។

លោកបានបន្តថា នៅឆ្នាំនេះ មូលបត្របំណុលដែលមានតម្លៃប្រមាណជាង២៥ពាន់លានដុល្លារ នឹងត្រូវដល់កំណត់ត្រូវដោះស្រាយ ដែលក្នុងនោះបំណុលប្រមាណ៩០% គឺជាប័ណ្ណបំណុលកម្រិតវិនិយោគ។ ពាក់ព័ន្ធនឹងការទូទាត់បំណុលនេះ លោក បានលើកឡើងថា នៅក្នុងកាលៈទេសៈនៅពេលនេះ វាហាក់ដូចជាពិបាកក្នុងការទស្សន៍ទាយថាតើការចេញប័ណ្ណបំណុលដែលបានកំណត់ពេល នឹងប៉ះពាល់ដល់ការបោះផ្សាយមូលបត្របំណុលនៅឆ្នាំនេះឫយ៉ាងណានៅឡើយ នៅក្នុងដំណើរការជួញដូរនៅផ្សារហ៊ុន​។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនដែលកំពុងតែមានបញ្ហាបំណុលទាំង៧ នោះ រួមមានក្រុមហ៊ុន CP All មានទំហំប្រមាណជាជិត៧ពាន់លានដុល្លារ, ក្រុមហ៊ុន True Corporation មានទំហំប្រមាណជាជាង៥ពាន់លានដុល្លារ, ក្រុមហ៊ុន PTT Plc មានទំហំប្រមាណជាង៤ពាន់លានដុល្លារ, Siam Cement Plc មានទំហំប្រមាណជាង៤ពាន់លានដុល្លារ, Gulf Energy Development Plc មានទំហំប្រមាណជាង៣,៨ពាន់លានដុល្លារ, Charoen Pokphand Foods Plc មានទំហំប្រមាណជាង៣,៦ពាន់លានដុល្លារ និងក្រុមហ៊ុន True Move H Universal Co Ltd Communication Plc មានទំហំប្រមាណជាង៣,៥ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើកទំព័រឆ្នាំថ្មី ធនាគាររបស់ប្លុកប្រទេស BRICS ផ្ដល់កម្ចី៥០០លានដុល្លារដល់ឥណ្ឌា ដែលធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍ថ្មី ឬ New Development Bank ហៅកាត់ថា NDB របស់ប្លុកប្រទេស BRICS បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងចំណាត់កា…

ធនាគាររបស់អាម៉េរិក Citi Bank នឹងកាត់បន្ថយបុគ្គលិក២ម៉ឺននាក់ ក្រោយខាតបង់ប្រាក់ជិត២ពាន់លានដុល្លារ

ព័ត៌មាន
នាយកប្រតិបត្តិធនាគារ Citi លោក ចេន ហ្វ្រេសឺ (Jane Fraser) បានប្រាប់អ្នកវិភាគថា ធនាគារនេះនឹងកាត់បន្ថយបុគ្គលិក២ម៉ឺននាក់ ក្នុងពេល២ឆ្នាំទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ