ប្រាក់ចំណេញធនាគារនៅវៀតណាម

ធនាគារធំៗនៅវៀតណាមកើនប្រាក់ចំណេញច្រើននៅត្រីមាសទី១ឆ្នាំនេះ តើមានកត្តាអ្វីនៅពីក្រោយ?


ធនាគារធំៗភាគច្រើននៅវៀតណាមបានរាយការណ៍ពីការកើនឡើងប្រាក់ចំណេញនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១នេះ ខណៈដែលកំណើនឥណទានមានការស្ទុះងើបឡើងវិញ ហើយធនាគារទាំងនោះ លែងធ្វើសំវិធានធនសម្រាប់បំណុលអាក្រក់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។
ធនាគារធំៗនៅវៀតណាមកើនប្រាក់ចំណេញច្រើននៅត្រីមាសទី១ឆ្នាំនេះ តើមានកត្តាអ្វីនៅពីក្រោយ? (រូបភាព៖ VN Express)
ដោយ

ធនាគារធំៗ​ភាគច្រើន នៅវៀតណាម​​បាន​បង្ហាញ​ពីប្រាក់ចំណេញ​របស់ពួកគេកើនឡើង​ដល់ ៥០% និងមានខ្លះទៀត​មានតួលេខកំណើន​ដល់ទៅ៣ខ្ទង់។

នៅត្រីមាសទី១នៃឆ្នាំនេះ ធនាគារ VietinBank មានប្រាក់ចំណេញ​កើនឡើង​ ១៣៥% ធៀបនឹង​ត្រីមាសទី១​ កាលពីឆ្នាំមុន​ធ្លាប់មានកំណើន​អវិជ្ជមាន។ ជាមួយគ្នានេះ ធនាគារ MSB មានកំណើនប្រាក់ចំណេញ ៣១៥% , ធនាគារ SeAbank កើនឡើង ១២៦% , ធនាគារ HDBank កើន ៦៨% និងធនាគារ ACB កើន ៦១%។

ហេតុផល​មួយ ដែលធ្វើប្រាក់ចំណេញ​ធនាគារទាំងនេះ​កើនឡើង ដោយសារតែ​ឥណទាន​មានការកើនឡើង ដោយ​នៅត្រីមាសទី១នេះ កំណើនឥណទាន​ក្នុងវិស័ធនាគារមាន​ជិត​៣% ខណៈដែល​ត្រីមាសទី១​ឆ្នាំមុន​មាន​តែជាង​១%​ប៉ុណ្ណោះ។ នេះបើតាម​តួលេខ​ពី​ធនាគារ​រដ្ឋ​វៀតណាម SBV។

ដោយឡែក ធនាគារ​ដ៏ធំ​ដែលគ្រប់គ្រង​ដោយរដ្ឋវៀតណាម​ដែរនោះ គឺ Vietcombank ក៏មាន​កំណើន​ឥណទាន​កើនឡើង ៣,៧% ផងដែរ ដែលជាកំណើនខ្ពស់​បំផុត​មួយ​សម្រាប់​ធនាគារនេះ។ រីឯ ធនាគារ​​រដ្ឋ​ពីរទៀត គឺ BIDV មាន​កំណើន​ឥណទាន​ជិត​២,៧% និង VietinBank មានកំណើន​ជិត​២,៦%។

ក្រៅតែពី​កត្តា​ឥណទាន​កើនឡើងហើយនោះ ការធ្វើសំវិធានធន​តិចជាងមុន​សម្រាប់​បំណុលអាក្រក់ ពីសំណាក់​ធនាគារទាំងនោះ​ វាក៏ជា​ផ្នែកមួយ​​ជួយ​ជំរុញ​ឲ្យ​ធនាគារនេះ​មានកំណើន​ប្រាក់ចំណេញ​នៅត្រីមាសទី១​នៃឆ្នាំនេះផងដែរ។ សំវិធានធន គឺសំដៅដល់​ការធ្វើ​ចំណាត់ថ្នាក់​ឥណទាន​ទៅប្រភេទ​ឥណទាន​​ដែលមាន​ហានិភ័យ​ខ្ពស់ ឬងាយនឹងបាត់បង់។

លោក ង្វៀន ង៉ុង ថាញ់ អ្នកវិភាគ​ធនាគារ​នៅក្រុមហ៊ុន​ឈ្មួញជើងសារមូលបត្រ​ RongViet Securities បាន​និយាយថា ធនាគារ VietinBank និង BIDB ជាឧទាហរណ៍ មិនបាន​បន្ដ​ធ្វើសំវិធានធន​នោះទេ​នៅ​ត្រីមាសទី១​ឆ្នាំនេះ។

ធនាគារភាគច្រើន​សង្ឃឹមថា កំណើនប្រាក់ចំណេញ​​របស់ពួកគេនៅឆ្នាំនេះ ​នឹងវិលត្រឡប់​ទៅរក​ភាពប្រក្រតី​វិញ​ដូច​នៅមុនពេល​​មាន​មេរោគ​រាតត្បាតវិញ​​។ យ៉ាងណាមិញ ធនាគារ Vietcombank សង្ឃឹម​ប្រាក់ចំណេ​ញឆ្នាំនេះ​នឹងកើនឡើង ៩% ទៅ ១០% ធនគារ TechcomBank និង HDBank រំពឹង​កើនឡើង ២៥% និង ធនាគារ Sacombank រំពឹងកើនឡើង ២០%។ ដោយឡែក ធនាគារ BIDV បាន​ដាក់គោលដៅ នឹង​ធ្វើឲ្យកំណើន​មានដល់ ៤៤% ដែលជាកំណើន​ខ្ពស់​បំផុត​ក្នុងរយៈពេល​៥ឆ្នាំ​ចុងក្រោយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃមិនទាន់ដាក់វិធានការបិទប្រទេសទេ ទោះបីអ្នកឆ្លងកូវីដ-១៩មានជិត ១.៦០០នាក់ក្នុងមួយថ្ងៃក៏ដោយ

ព័ត៌មាន
ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃ បានហក់កើនឡើងខ្លាំងគួរឲ្យព្រួយបារម្ភ ដោយនៅថ្ងៃសុក្រទី ១៦ ខែមេសា ថៃរកឃើញករណីឆ្លងថ្មីកូវីដ-១៩ដល់ ១.៥៨២…

សេដ្ឋកិច្ចមហាយក្សចិនហក់ឡើងលឿនខ្លាំងដល់ទៅជិត ២០% នៅត្រីមាសទី១ឆ្នាំ២០២១

ព័ត៌មាន
កំណើនសេដ្ឋកិច្ចប្រទេសចិនបានហក់ឡើងខ្ពស់ខ្លាំងនៅត្រីមាសដំបូងនៃឆ្នាំនេះ ដែលវាបង្ហាញឲ្យឃើញពីងើបឡើងវិញយ៉ាងលឿនបន្ទាប់ពីបានថមថយកាលពីឆ្នាំមុន ព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ