នយោបាយចិន-វៀតណាម

លោក ស៊ី ជីន ពីង អាចមកបំពេញទស្សនកិច្ចនៅវៀតណាម នៅចុងខែតុលា ឬដើមខែវិច្ឆិកា


ក្រុមមន្ត្រីវៀតណាម និងចិន ត្រូវបានគេជឿថា កំពុងរវល់នឹងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចដែលអាចធ្វើទៅបានដោយលោក ស៊ី ជីន ពីង ប្រធានាធិបតីចិន មកកាន់ទីក្រុងហាណូយ នៅចុងខែតុលា ឬដើមខែវិច្ឆិកា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានបញ្ចប់ដំណើទស្សនកិច្ចប្រកបដោយផ្លែផ្កាកាលពីខែកញ្ញា កន្លងទៅ។
នយោបាយចិន-វៀតណាម
ដោយ

លោក ស៊ី ជីន ពីង ប្រធានាធិបតីចិន អាចនឹងមកបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ជាថ្មីម្តងទៀត ដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្ត ដែលកំពុងកើនឡើង ចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក ស៊ី មកកាន់ទីក្រុងហាណូយ នាពេលខាងមុខនេះ ក្រុមមន្រ្តីចិន និងវៀតណាម មិនបានបញ្ជាក់ដោយចំហរនោះទេ ហើយព័ត៌មាននេះ គឺបានបញ្ជាក់ដោយប្រភពអនាមិក៤រូប។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធឹហាង ( Pham Thu Hang) បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ យ៉ាងខ្លីថា រាល់សកម្មភាពការទូតសំខាន់ៗរបស់វៀតណាមនឹងត្រូវបានប្រកាសនៅពេលសមស្របដោយខ្លីប៉ុណ្ណោះ។

មកដល់ពេលនេះសារព័ត៌មានធំៗក៏នៅមិនទាន់ទទួលការបញ្ជាក់ពីក្រសួងការបរទេសវៀតណាម និងចិនដែរ ប៉ុន្តែប្រភពបានបង្ហើបថា ក្រុមមន្រ្តីទាំងពីរ គឺកំពុងតែពិនិត្យ និងរវល់នឹងការងាររៀបចំសេចក្តីថ្លែងការណ៍រួម ដែលនឹងត្រូវចេញក្នុងអំឡងពេលទស្សនកិច្ចនោះ ខណៈ ដែលគេដឹងថា ភាគីទាំងពីរអាចកំពុងតែជជែងគ្នាទាក់ទងនឹងពាក្យមួយឃ្លា ដែលលោក ស៊ី តែងតែចូលចិត្តប្រើ គឺសហគមន៍នៃជោគវាសនារួម ប៉ុន្តែក្រុមមន្ត្រីវៀតណាម មានការប្រុងប្រយ័ត្នណាស់ចំពោះពាក្យមួយឃ្លារនេះ។

ប្រភពមួយបាននិយាយថា ចិន បានបញ្ជូនក្រុមមន្រ្តីភស្តុភាកម្មមួយក្រុមទៅទីក្រុងហាណូយ ដើម្បីរៀបចំកន្លែងស្នាក់នៅសម្រាប់គណៈប្រតិភូរបស់លោក ស៊ី។

ប្រភពម្នាក់ទៀតបាននិយាយថា ក្រុមនេះ​កំពុងស្វែងរកការកក់បន្ទប់ចំនួនរហូតដល់ទៅ៨០០នៅក្នុងសណ្ឋាគារក្នុងរដ្ឋធានីរបស់ប្រទេសវៀតណាម ដែលជាចំនួនមួយស្របនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលលោក ស៊ី តែងតែធ្វើ។

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយនៅពាក់កណ្តាលខែតុលា ដើម្បីពិនិត្យបញ្ចប់សេចក្តីថ្លែងការណ៍រួមនេះ ប្រសិនបើមានការរីកចម្រើនគ្រប់គ្រាន់សម្រាប់ពង្រាងខ្លឹមសារនៃសេចក្តីប្រកាសរួមនោះ។

ពេលវេលានៃដំណើរទស្សនកិច្ចរបស់លោក ស៊ី នឹងស្របគ្នានឹងសម័យប្រជុំសភារយៈពេលពីរឆ្នាំរបស់វៀតណាម ដែលលោកបានថ្លែងសុន្ទរកថា ក្នុងដំណើរទស្សនកិច្ចលើកមុនទៅកាន់ទីក្រុងហាណូយក្នុងឆ្នាំ២០១៥។

នៅពេលនេះវៀតណាម កំពុងតែព្យាយាមរក្សាស្ថិរភាពនៃទំនាក់ទំនងរវាងអាមេរិក និងចិន ខណៈដែលប្រទេសមហាអំណាចទាំងពីរសុទ្ធតែជាប្រទេស ដែលបានចុះកិច្ចព្រមព្រៀងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដូចគ្នា។

វៀតណាម ត្រូវបានគេមើលឃើញថា មានសារៈសំខាន់កាន់តែខ្លាំងឡើងសម្រាប់ប្រទេសមហាអំណាចទាំងពីរ ដោយសារប្រទេសនេះពង្រីកតួនាទីរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយនាំចូលគ្រឿងបន្លាស់ឧស្សាហកម្មពីប្រទេសចិន ដែលខ្លួនប្រមូលផ្តុំមុនពេលនាំចេញផលិតផលសម្រេចរួចនាំចេញទៅកាន់សហរដ្ឋអាមេរិក ឬអឺរ៉ុប។

ក្នុងនាមជាប្រធានាធិបតីចិន លោក ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមពីរដង ពោលគឺនៅឆ្នាំ២០១៥ ម្តង និងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកក្នុងឆ្នាំ២០១៧ នៅពេលដែលលោកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកសម័យនោះ លោក វ្លាឌីមៀ ពូទីន និងមេដឹកនាំដទៃទៀត៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូនស្រីលោក ថាក់ស៊ីន ត្រូវបានតែងតាំងក្នុងតំណែងដ៏មានឥទ្ធិពលមួយនៅប្រទេសថៃ

ព័ត៌មាន
លោកស្រី ផៃថងតាន ស៊ីណាវ៉ាត្រា កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីម្នាក់នៅពេលបោះឆ្នោត កាលពីខែឧសភា ត្រូវបានតែងតា…

ក្រុមហ៊ុនក្នុងស្រុកមួយមានមហិច្ឆតានាំចេញម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិទៅកាន់ទីផ្សារអន្តរជាតិ

ព័ត៌មាន
ក្រុមហ៊ុនអង្គរហ្រ្គីន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្តកសិកម្មឈានមុខគេមួយនៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនលើការផ្គត់ផ្គង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ