វិស័យទេសចរណ៍

តើកម្មវិធី ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤ នឹងអាចហុចផលផ្លែផ្កាអ្វីខ្លះសម្រាប់វិស័យទេសចរណ៍កម្ពុជា?


រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ដោយពិធីបើកជាផ្លូវការនូវព្រឹត្តិការណ៍នេះ នឹងប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ នៅព្រះលានជល់ដំរី ខេត្តសៀមរាប។ អ្នកនាំពាក្យនៃក្រសួងទេសចរណ៍រំពឹងថា តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិននេះ វិស័យទេសចរណ៍កម្ពុជានឹងកាន់តែមានភាពល្អប្រសើរមួយកម្រិតថែមទៀត ដ្បិតថា កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរជនជាតិចិនមកកម្សាន្តកាន់តែកើនឡើងនៅឆ្នាំនេះ។
វិស័យទេសចរណ៍
ដោយ

ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិននេះ គឺនឹងជួយជំរុញឱ្យវិស័យទេសចរណ៍កម្ពុជាមានសម្ទុះងើបឡើងវិញមួយកម្រិតថែមទៀត ដ្បិតថា ចិនគឺជាទីផ្សារទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជានាពេលកន្លងមក។ តួយ៉ាង នៅក្នុងឆ្នាំ២០២៣កន្លងទៅ ភ្ញៀវទេសចរចិនបានស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៣ នៃភ្ញៀវទេសចរសរុបដែលចូលមកកម្សាន្តនៅកម្ពុជា បន្ទាប់ពីភ្ញៀវទេសចរថៃ និងវៀតណាម ពោលគឺកម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួនជាង៥៤ម៉ឺននាក់នៅពេញមួយឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម តុប សុភ័ក ដោយបានបន្ថែមថា ចំនួននេះបើធៀបនឹងឆ្នាំ២០២២ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែបើធៀបនឹងមុនពេលកូវីដ១៩ ហាក់នៅមានកម្រិតនៅឡើយ។

យ៉ាងណាមិញ សម្រាប់ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិកកម្ពុជា គូសបញ្ជាក់ថា តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិននេះ គឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ហើយតាមរយៈសកម្មភាពទាំងនោះ អ្នកជំនាញរូបនេះ ជឿជាក់ថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចចិនឱ្យមកកម្សាន្តកាន់តែច្រើនបន្ថែមទៀតផងដែរ។

គួរជម្រាបថា ពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នឹងប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។ ដោយព្រឹត្តិការណ៍នេះ នឹងមានវត្តមានថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃប្រទេសចិន និងសិល្បករ សិល្បការិនី អ្នកទេសចរចិនប្រមាណ៥០០នាក់ចូលរួម ព្រមទាំងមានការសម្តែងសិល្បៈ របាំ និងតន្ត្រីផ្សេងៗ បង្ហាញនូវការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ដែលជាការបញ្ជាក់នូវសាមគ្គីភាពល្អ ចំណងមិត្តភាពដ៏ប្រសើរ និងការរួមបញ្ចូលគ្នារវាងទស្សនីយភាពសិល្បៈដ៏អស្ចារ្យ ដើម្បីផ្តិតយករូបភាពដ៏ប្រណិតៗ ទៅផ្សព្វផ្សាយដល់ប្រជាជនចិន ក៏ដូចជាប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា សម្រចផ្អាកជាបណ្ដោះអាសន្នការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក

ព័ត៌មាន
គ្រឿងក្នុង និងបំណែកសាច់បង្កកជាច្រើនប្រភេទ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រចផ្អាកមិនឱ្យមានការនាំចូលជាបណ្ដោះអាសន្នសម្រាប់រយៈពេល៦ខែ ពោលគឺចាប…

តើជម្លោះពន្ធរវាងចិន និងតៃវ៉ាន់ នឹងក្លាយជាចំណុចក្ដៅ ដែលអាចជះឥទ្ធិពលលើដំណើរការបោះឆ្នោតនៅតៃវ៉ាន់ស្អែកនេះឬយ៉ាងណា?

ព័ត៌មាន
សង្រ្គាមចិន-តៃវ៉ាន់ ជាជម្រើសដែលមានភាគរយទាបបំផុត ប៉ុន្តែពន្ធជាបញ្ហាដ៏រសើប រវាងភាគីទាំងពីរនេះ ហើយត្រូវបានអ្នកវិភាគអះអាងថា វាអាចនឹងជះឥទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ