អត្ថបទក្រុមហ៊ុន

Yeo's Cambodia បន្ថែមអត្ថប្រយោជន៍ទ្វេដងក្នុងទឹកសណ្តែកសៀង Immuniti របស់ខ្លួនជាមួយវីតាមីន B6 និងរ៉ែស័ង្កសី ដើម្បីជំនួយដល់សុខភាពឱ្យកាន់តែប្រសើរ


ក្រុមហ៊ុន Yeo’s Cambodia ជាក្រុមហ៊ុនផលិតទឹកផ្លែឈើដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចាប់ដំណើរការផលិតនូវភេសជ្ជៈទឹកសណ្តែកសៀង ដែលទើបនឹងទទួលបានការកែលម្អរូបរាងថ្មី និងគុណភាពកាន់តែប្រសើរជាងមុន ដើម្បីផ្តល់ឱ្យអតិថិជនទាំងអស់ នូវភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាព នោះគឺទឹកសណ្តែកសៀង Yeo's Immuniti ដែលត្រូវបានផលិតចេញពីសណ្តែកសៀង មានប្រភពមកពីប្រទេសកាណាដាសុទ្ធ ១00%។ ក្រៅពីសារធាតុចិញ្ចឹមល្អៗសម្រាប់បំប៉នដល់សុខភាពដែលមាននៅក្នុងគ្រាប់សណ្តែកសៀង វីតាមីន B6 និងសារធាតុរ៉ែស័ង្កសី ក៏ត្រូវបានបន្ថែមនៅក្នុងកំប៉ុងនីមួយៗផងដែរ។
Yeo’s Cambodia ដែលជាក្រុមហ៊ុននាំមុខគេក្នុងការផលិតទឹកផ្លែឈើបាននាំមកនូវភេសជ្ជៈទឹកសណ្តែកសៀងយ៉ាងពិសេស ដោយបានបន្ថែមនូវវីតាមីន B6 និងសារធាតុរ៉ែស័ង្កសី ដើម្បីជំនួយដល់សុខភាពរបស់អថិជនជារៀងរាល់ថ្ងៃ
ដោយ
អំពី Yeo's Cambodia

ឥឡូវនេះ លោកអ្នកអាចចាប់ផ្តើមថ្ងៃថ្មីយ៉ាងរលូន ដោយការទទួលទានអាហារពេលព្រឹករបស់អ្នកជាមួយ ទឹកសណ្តែកសៀង Yeo's Immuniti ដោយលោកអ្នកនឹងទទួលបានជំនួយសុខភាពដ៏ចាំបាច់សម្រាប់សកម្មភាពប្រចាំថ្ងៃ មិនថានៅសាលារៀន កន្លែងធ្វើការ នៅផ្ទះ ឬកន្លែងហាត់ប្រាណនោះទេ។ ដើម្បីជួយលើកកម្ពស់គុណភាព ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន Yeo’s Cambodia តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹង និងអភិវឌ្ឍន៍គុណភាពផលិតផលរបស់ខ្លួន ជានិច្ចផងដែរ។

ដើម្បីឱ្យអតិថិជនទទួលបាននូវរសជាតិឆ្ងាញ់ អារម្មណ៍ស្រស់ស្រាយ និងសុខភាពល្អផងដែរនោះក្រុមអ្នកជំនាញរបស់ Yeo’s បានធ្វើការអភិវឌ្ឍន៍នូវផលិតផលទឹកសណ្ដែកសៀង Yeo’s Immuniti ដោយបានរួមបញ្ចូលជាមួយវីតាមីន B6 និងសារធាតុរ៉ែស័ង្កសី នូវរាល់កំប៉ុងនីមួយៗ​ ដែលមានគុណប្រយោជន៍ដល់ការចងចាំ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ល្អបំផុតសម្រាប់រាង្គកាយ និងខួរក្បាល។ ដូច្នេះអ្នកអាចផ្តោតអារម្មណ៍ កាន់តែប្រសើរនៅក្នុងសកម្មភាពប្រចាំថ្ងៃ មិនថានៅសាលារៀន កន្លែងធ្វើការ និងនៅផ្ទះ ក៏ដូចជារីករាយជាមួយនឹងការហាត់ប្រាណនាពេលព្រឹក ឬពេលល្ងាចនៅតាមសួនច្បារ ឬធ្វើលំហាត់ប្រាណនៅលើកម្រាលយូហ្គាជាដើម។

លោក Ozgur Simsek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា៖ «នៅក្នុងសម័យកាលដ៏ទំនើបនេះ មនុស្សជាច្រើនមានជីវិតដ៏មមាញឹក ហើយជារឿយៗមានការលំបាកក្នុងការរក្សាតុល្យភាពរវាងការបំពេញការងារ និងការចំណាយពេលវេលាជាមួយ ក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាការរស់នៅប្រកបដោយសុខភាពល្អ។ ទឹកសណ្តែកសៀងរបស់ Yeo's Cambodia ឥឡូវនេះត្រូវបានបន្ថែមជាមួយ វីតាមីន និងសារធាតុរ៉ែ ដើម្បីធានាថាអតិថិជនរបស់យើងទាំងអស់ ទទួលបានសារធាតុចិញ្ចឹមចាំបាច់ ដើម្បីឱ្យពួកគេអាចបំពេញការងារយ៉ាងរលូន ប្រកបដោយថាមពលជារៀងរាល់ថ្ងៃ»។

ដើម្បីណែនាំផលិតផលទឹកសណ្ដែកសៀង Yeo’s Immuniti របស់ខ្លួន ដែលផ្តល់អត្ថប្រយោជន៍ទ្វេដង ទៅដល់អតិថិជន ក្រុមហ៊ុន Yeo’s Cambodia បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាច្រើននៅតាមក្លឹបកីឡា កន្លែងហាត់ប្រាណ ឱសថស្ថាន និងសួនច្បារសាធារណៈនានាទូទាំងរាជធានីភ្នំពេញ។ សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo's Cambodia ដើម្បីចូលរួមជាមួយសកម្មភាពលេងកម្សាន្ដសប្បាយៗនានា និងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតផងដែរ។

អំពីក្រុមហ៊ុន Yeo’s Cambodia

ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬ Yeo's Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo's Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេល ដែលបានជាប់ជាជម្រើសទីមួយ ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្ន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១ ។ Yeo's ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់យានយន្តជាង២០០នាក់ត្រូវបានសមត្ថកិច្ចពិន័យ ក្នុងប្រតិបត្តិការត្រួតពិនិត្យជាតិអាល់កុល

ព័ត៌មាន
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបររយៈប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្តល់ និង ការបញ្ចប់គោរមងារឧកញ៉ា

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ