មេដឹកនាំវៀតណាម

តើប្រធានាធិបតីថ្មីរបស់វៀតណាម ដែលទើបត្រូវបានតែងតាំងជានរណា?


សភាវៀតណាម បានបោះឆ្នោតជ្រើសតាំងឧត្តមសេនីយ៍យោធាលោក លឿង កឿង ឱ្យធ្វើជាប្រធានាធិបតីថ្មីរបស់វៀតណាម ជាការផ្លាស់ប្តូរមួយដែលគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងនាំមកនូវស្ថិរភាពខ្លះៗដល់នយោបាយវៀតណាម បន្ទាប់ពីមានការរុះរើថ្នាក់ដឹកនាំជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំវៀតណាម
ដោយ

សមាជិកសភាវៀតណាមចំនួន៤៤០នាក់ដែលបានចូលរួមក្នុងសម័យប្រជុំសភាកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានបោះឆ្នោតជ្រើសតាំងឧត្តមសេនីយ៍យោធា លឿន កឿង ឱ្យធ្វើជាប្រធានាធិបតីថ្មីរបស់វៀតណាម ជំនួសលោក តូ ឡឹម ដែលឡើងទៅកាន់តួនាទីជាប្រធានបក្សកុម្មុយនិស្តវៀតណាម ក្រោយពីអគ្គលេខាបក្សនេះគឺលោក ង្វៀន ភូ ទ្រុង បានទទួលមរណភាព កាលពីខែកក្កដា កន្លងទៅ។

ក្នុងសុន្ទរកថាបើកសម្ពោធតំណែងជាប្រធានាធិបតី លោក លឿង កឿង ដែលមានវ័យ៦៧ឆ្នាំបានប្តេជ្ញាបង្កើនសមត្ថភាពការពារជាតិ និងបន្តគោលនយោបាយការបរទេសឯករាជ្យ និងពហុភាគី ក៏ដូចជាពង្រឹងការការពារជាតិ និងសន្តិសុខ និងកសាងកម្លាំងទ័ពមួយ ដែលមានការហ្វឹកហ្វឺនល្អ រហ័សរហួន និងការធ្វើទំនើបកម្ម។

ប្រទេសវៀតណាម បានខិតខំជាយូរមកហើយ ដើម្បីធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួន ដែលភាគច្រើនជាសព្វាវុធផលិតនៅប្រទេសរុស្ស៊ីសម័យសូវៀត ប៉ុន្តែប្រទេសនេះនៅមិនទាន់បានរាយការណ៍ពីកិច្ចព្រមព្រៀងសំខាន់ៗណាមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។

មុនក្លាយជាប្រធានាធិបតី លោក លឿង កឿង បានកាន់តំណែងសំខាន់មួយនៅក្នុងជួរបក្សកុម្មុយនីស្តវៀតណាម ដោយមានឋានៈជាមន្ត្រីជាន់ខ្ពស់បំផុតទី៥នៅក្នុងប្រទេសនេះ បន្ទាប់ពីប្រធានបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា។ លោក កឿង ក៏ជាសមាជិកមួយរូបនៃការិយាល័យនយោបាយដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តដ៏កំពូលរបស់បក្សនេះផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ព្រះសង្ឃថៃ ជាច្រើនអង្គធ្លាក់ចូលក្នុងអន្ទាក់គម្រោងវិនិយោគ ចាញ់.បោកលុយអស់រាប់សិបលានដុល្លារអាម៉េរិក

ការិយាល័យជាតិ ព្រះពុទ្ធសាសនាថៃ (NOB) ទទួលបានការណែនាំពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីឱ្យបើកការស៊ើបអង្កេតលើគម្រោងវិនិយោគផនហ្ស៊ី ឬពីរ៉ាមីតមួយដ…

រុស្ស៊ីកំពុងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្លុកប្រទេស BRICS ក្រោមស្រមោលសង្គ្រាមនៅអ៊ុយក្រែន

ប្រទេសរុស្ស៊ី ចង់ប្រើកិច្ចប្រជុំកំពូលនៃប្លុកប្រទេសប្រ៊ីក (BRICS) ដើម្បីបង្ហាញពីការកើនឡើងឥទ្ធិពលរបស់ប្លុកនេះទៅកាន់ពិភពលោក និងចង់បង្ហាញថា ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ