អត្ថបទពាណិជ្ជកម្ម

អេស៊ីលីដា ផ្ដល់ប្រាក់កម្ចីរហូតដល់ ៥០០០ដុល្លារ ដោយគ្មានទ្រព្យធានា សម្រាប់ពលករ និងសិក្ខាកាម ដែលចេញទៅធ្វើការងារនៅក្រៅប្រទេស


ចំពោះពលករ និងសិក្ខាកាមទាំងអស់ ដែលត្រូវចេញទៅធ្វើការងារនៅក្រៅប្រទេស និងមានការទទួលស្គាល់ដោយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្ដែ ខ្វះខាតហិរញ្ញវត្ថុសម្រាប់ការធ្វើដំណើរ ស្នាក់នៅ និងចាយវាយផ្សេងៗ ឥឡូវនេះ អាចទទួលបានប្រាក់កម្ចីរហូតដល់ ៥០០០ដុល្លារអាមេរិក ដោយមិនមានទ្រព្យធានា និងអត្រាការប្រាក់ទាបត្រឹមតែ ០,៧% ក្នុងមួយខែប៉ុណ្ណោះ ពី ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដ៏ធំជាងគេនៅកម្ពុជា។
អេស៊ីលីដា ផ្ដល់ប្រាក់កម្ចីរហូតដល់ ៥០០០ដុល្លារ ដោយគ្មានទ្រព្យធានា សម្រាប់ពលករ និងសិក្ខាកាម ដែលចេញទៅធ្វើការងារនៅក្រៅប្រទេស
ដោយ
អំពី Acleda Bank

ការផ្ដល់ជូននូវកញ្ចប់ឥណទានពិសេស សម្រាប់ពលករ ដែលត្រូវទៅធ្វើការងារនៅក្រៅប្រទេសនេះ ត្រូវបានរៀបចំឡើង ក្រោយពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះ អនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងធនាគារ អេស៊ីលីដា ដើម្បីផ្ដល់ឥណទានដោយមានអត្រាការប្រាក់ទាបបំផុត សម្រាប់ពលករ និងសិក្ខាកាម ទៅធ្វើការនៅក្រៅប្រទេស។

ការផ្ដល់កម្ចីនេះដែរ ក៏ជាការរួមចំណែកដ៏សំខាន់មួយ ដល់បងប្អូនពលករ និងសិក្ខាកាម ក្នុងការកាត់បន្ថយការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានការប្រាក់ខ្ពស់ និងមានហានិភ័យខ្ពស់ ហើយក៏ធានាថា ពលករដែលទៅធ្វើការនោះជាពលករស្របច្បាប់ នៅប្រទេសគោលដៅសំខាន់ៗ។

មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងការប្រើប្រាស់សេវារបស់ធនាគារ អេស៊ីលីដា ពលករនៅក្រៅប្រទេស ក៏អាចធ្វើការផ្ទេរប្រាក់ឆ្លងប្រទេស ដើម្បីទូទាត់សំណងឥណទាន ឬជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមនុស្សជាទីស្រឡាញ់បានភ្លាមៗ ជាមួយថ្លៃសេវាទាប ងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈក្រុមហ៊ុនផ្ទេរប្រាក់អន្តរជាតិ ដែលជាដៃគូរបស់អេស៊ីលីដា ដូចជា៖

ប្រទេស​ជប៉ុន មាន៖ Queen Bee Capital, SBI Remit, Thunes

សាធារណរដ្ឋ​កូរ៉េ មាន៖ E9PAY, GmoneyTrans, ធនាគារ​គូកមីន, Thunes, Tranglo

ប្រទេសសិង្ហបូរី ម៉ាឡេស៊ី និង ថៃ មាន៖ Thunes, Tranglo

ចំណែកប្រទេសផ្សេងៗទៀត អាចផ្ទេរតាមតាមរយៈក្រុមហ៊ុនផ្ទេរប្រាក់ មានដូចជា៖ Thunes, MoneyGram, Ria, Western Union, និង Swift។

បងប្អូនពលករ និងសិក្ខាកាមដែលមានតម្រូវការប្រាក់កម្ចីសម្រាប់ជាសោហ៊ុយ អាចទាក់ទងទៅកាន់សាខាធនាគារអេស៊ីលីដា នៅទូទាំងប្រទេស ឬអាចទំនាក់ទំនងតាមលេខទូរសព្ទ 015 999 233, 023 994 444




អត្ថបទបន្ទាប់


តម្លៃប្រាក់បានកើនឡើងជាង៦% ជំរុញឱ្យធនាគារអាម៉េរិកមួយចំនួនប្រឈមនឹងការខាតបង់រាប់ពាន់លានដុល្លារ

តម្លៃប្រាក់បានកើនឡើងជាង៦% កាលពីចុងសប្តាហ៍កន្លងទៅបានធ្វើឱ្យរង្គោះរង្គើនៅទូទាំងទីផ្សារពិភពលោក និងធ្វើឱ្យធនាគារធំៗមួយចំនួនរបស់សហអាម៉េរិក ប្…

តើមេដឹកនាំមកពីជាង៣០ប្រទេសណាខ្លះ ចួលរួមអបអរពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី?

លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ត្រូវបានប្រកាសជាប្រធានាធីបតីទី៨របស់ឥណ្ឌូនេស៊ី ខណៈកូនប្រុសរបស់លោក ចូកូ វីដូដូ អតីតប្រធានាធិបតីទើបចប់អាណត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ