មេដឹកនាំអាស៊ាន

នាយករដ្ឋមន្ត្រីសិង្ហបុរីថា អាស៊ានអាចប្រឈមនឹងភាពចលាចល និងការវិវត្តដ៏ស្មុគស្មាញនៃស្ថានការណ៍ពិភពលោក


នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វង់ បានលើកឡើងកាលពីពេលថ្មីៗថា បណ្ដាប្រទេសអាស៊ាន ត្រូវត្រៀមខ្លួន និងត្រៀមលក្ខណៈជាស្រេចថា អ្វីៗអាចនឹងប្រែប្រួលនៅក្នុងដំណាក់កាលដ៏ច្របូកច្របល់ និងផលលំបាកនៃការអភិវឌ្ឍទូទាំងពិភពលោក ចំពេលមានការបារម្ភពីកើតមានសង្រ្គាមត្រជាក់ថ្មី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
មេដឹកនាំអាស៊ាន
ដោយ

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វង់ បាននិយាយថា មេដឹកនាំពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីសប្ដាហ៍មុនបានសម្ដែងក្ដីបារម្ភស្រដៀងៗគ្នាអំពីអនាគត នៃការ​វិវត្តរបស់ស្ថានការណ៍ភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងទៅជាជម្លោះ និងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុជាដើម។

លោក វង់ បាននិយាយថា ស្របពេលអាស៊ាន កំពុងធ្វើដំណើរឆ្ពោះទៅមុខ ឥឡូវនេះអាស៊ានកំពុងស្ថិតក្នុងដំណាក់កាលនៃការវិវត្តមួយទៀត ដែលពិភពលោកកំពុងជាប់ផុងនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងបន្ទាប់ពីធ្វើសកលភាវូបនីយកម្មអស់រយៈពេល៣០ឆ្នាំមកនេះ។ ស្របពេលមានខ្លះចាត់ទុកបញ្ហាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបច្ចុប្បន្នជាសង្រ្គាមត្រជាក់ថ្មី នាយករដ្ឋមន្ត្រីសិង្ហបុរី យល់ឃើញថា ក្នុងបរិបទបែបនេះ វាមានសារសំខាន់ជាងពេលណាៗទាំងអស់សម្រាប់អាស៊ានក្នុងការសម្លឹងមើលការពង្រឹងសមាហរណកម្មក្នុងតំបន់ និងធ្វើឱ្យប្រាកដថា អាស៊ាន អាចមានសំឡេងកាន់តែខ្លាំងនៅលើឆាកពិភពលោក។

លោក ក៏បានកត់សម្គាល់ដែរថា ប្រទេសជាច្រើនបានដឹងខ្លួនថា បានទទួលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយមានប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍បានរងការវាយប្រហារដោយព្យុះទីហ្វុងយ៉ាហ្គី (Yagi) ក្នុងពេលថ្មីៗកន្លងមក ខណៈដែលផ្នែកមួយចំនួននៃសហរដ្ឋអាម៉េរិកត្រូវបានវាយប្រហារដោយព្យុះសង្ឃរាដែលបង្កការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតផងដែរ។

លោក Wong បានបន្ថែមថា ក្នុងនាមជាមេដឹកនាំសិង្ហបុរី លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំលទ្ធផលក្នុងទិសដៅវិជ្ជមានបន្ថែមទៀត មិនថាជាសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ឬវិធីដែលលោកអាចធានាបាននូវការដោះស្រាយជម្លោះដោយសន្តិវិធី និងមានការសន្ទនាក្នុងន័យស្ថាបនារវាងភាគីផ្សេងៗនោះទេ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើការអនុវត្តឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងកម្ពុជា-ចិន កន្លងមកនេះ ធ្វើឱ្យវិស័យទេសចរណ៍ និងការធ្វើពាណិជ្ជកម្មមានការប្រែប្រួលយ៉ាងណាដែរ?

គិតមកទល់ពេលនេះមានរយៈពេលប្រមាណ១០ខែមកហើយ ដែលកម្ពុជា និងចិន បានអនុវត្តឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ