: តម្លៃប្រេងឥន្ធនៈ

តម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះបន្ដិចមកវិញហើយនៅដើមធ្នូ ឆ្នាំ២០២១នេះ!


ចូលមកដល់ដើមខែធ្នូនេះ តម្លៃប្រេងឥន្ធនៈ ដែលធ្លាប់តែហក់ឡើងខ្ពស់ជាបន្ដបន្ទាប់នោះ បានចាប់ផ្ដើមស្រុតចុះបន្ដិចមកវិញហើយ។ ពោលគឺ តម្លៃប្រេងសាំងធម្មតា លក់ត្រឹម ៤.២០០រៀលក្នុងមួយលីត្រ ធ្លាក់ចុះ២៥០រៀល ធៀបនឹងតម្លៃលក់ពីមុន ខណៈប្រេងម៉ាស៊ូតវិញ នៅលក់ត្រឹម ៣.៨៥០រៀល ក្នុងមួយលីត្រ ថយចុះ២០០រៀល។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួង ពាណិជ្ជកម្ម កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១។
តម្លៃប្រេងឥន្ធនៈ
ដោយ

ការថយចុះ នៃតម្លៃប្រេងឥន្ធនៈ នៅកម្ពុជានេះ គឺស្របគ្នាទៅនឹងការថយចុះនៃតម្លៃប្រេងលើពិភពលោកដែរ បន្ទាប់ពី ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ បានប្រកាសបញ្ចេញស្ដុកប្រេងបម្រុងទៅលើទីផ្សារ និងបញ្ហាសំខាន់មួយទៀតនោះ គឺវត្តមាននៃការផ្ទុះរាលដាលមេរោគបំប្លែងថ្មី អូមីក្រុង ក៏បានធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកដែលធ្លាក់ប៉ោងខ្លាំង ត្រូវស្រកចុះបន្ដិចមកវិញផងដែរ។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែធ្នូ រហូត ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ តម្លៃប្រេងឥន្ធនៈ ដែលលក់រាយនៅក្នុងទីផ្សារប្រទេសកម្ពុជា សម្រាប់ប្រេងសាំងធម្មតាមានតម្លៃ៤.២០០៛ ធ្លាក់ចុះ២៥០៛ ខណៈសម្រាប់ការលក់ប្រេងម៉ាស៊ូតវិញ ៣.៨៥០៛ ចុះ២០០៛ នៅក្នុង១លីត្រផងដែរ។

យ៉ាងណាមិញជុំវិញនៃការធ្លាក់ចុះនូវតម្លៃប្រេងសាំងនេះផងដែរ កើតឡើងនៅក្រោយមេរោគកូវីដ-១៩បំប្លែងងខ្លួនថ្មី អូមីគ្រុង ដែលគេទើបតែរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងនាពេលថ្មីៗនេះ កំពុងឆ្លងរាលដាលនៅប្រទេសជាច្រើនលើពិភពលោក និងបង្កឲ្យមានការរឹតត្បិតការធ្វើដំណើរផងដែរ។

សូមជម្រាបថា មេរោគបំប្លែងថ្មី Omicron នេះបាននឹងកំពុងតែបន្តរាតត្បាតនិងបានត្រូវបានរកឃើញជាបន្តបន្ទាប់នៅតាមបណ្ដាប្រទេសនានា និងដែនដីមួយចំនួននៅតំបន់ អ៊ីរ៉ុប និងបណ្ដាប្រទេសនៅតំបន់ មហាសមុទ្រប៉ាស៊ីហ្វិក ជាដើម។ ដែលនេះជាកត្តាជះឥទ្ធិពលខ្លាំងបំផុតទៅដល់អ្នកវិនិយោគនៅផ្សារភាគហ៊ុន និងតម្លៃប្រេងឆៅមានក្ដីបារម្ភកាន់តែខ្លាំងចំពោះការផ្គត់ផ្គង់ប្រេងថាអាចនិងមានលើសតម្រូវការនៅក្នុងត្រីមាសទី១នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

គួរបញ្ជាក់ថា  នៅក្នុងថ្ងៃពុធសប្ដាហ៍នេះ តម្លៃប្រេងឆៅនៅទីភ្សារអង់គ្លេសមានតម្លៃ ប្រមាណ ៧០ដុល្លារ៥៧សេនក្នុងមួយធុងបារ៉ែល ខណៈដែលតម្លៃប្រេងឆៅនៅអាមេរិកវិញ មានតម្លៃ៦៨ដុល្លារ៦៨សេនក្នុងមួយធុងបារ៉ែល៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ៖ វិស័យកសិកម្មលូតលាស់ខ្លាំង អំឡុងកូវីដ-១៩ ប៉ុន្ដែនៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ

ព័ត៌មាន
វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទប់លំនឹងសេដ្ឋកិច្ចកម្ពុជានៅអំឡុងពេលវិបត្តិកូវីដ១៩ តួយ៉ាង របាយការណ៍ក្រសួងកសិកម្មបង្ហាញថា…

សម្តេច ហ៊ុន សែន ស្នើឲ្យជប៉ុនបន្តជំរុញវិនិយោគិនខ្លួនមកវិនិយោគនៅកម្ពុជា និងបើកជើងហោះហើរឡើងវិញ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឲ្យថ្នាក់ដឹកនាំជប៉ុន បន្តជំរុញវិនិយោគិនខ្លួនឲ្យមកសំឡឹងរកឱកាសនិងបោះទុនវិនិយោគនៅកម្ពុជាឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ