គណបក្សរបស់លោក ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី

គណបក្សរបស់លោក ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្រឈមនឹងការចាញ់ក្នុងការបោះឆ្នោតរដ្ឋដ៏គួរឱ្យភ្ញាក់ផ្អើល


គណបក្សសេរីនិយម (Liberal Party) របស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត់ ម៉ូរីសុន (Scott Morrison) បានបាត់បង់អំណាចនៅក្នុងរដ្ឋអូស្ត្រាលីខាងត្បូងដោយសារការចាញ់នៅក្នុងការបោះឆ្នោតរដ្ឋដ៏គួរឱ្យតក់ស្លុតនៅក្នុងរដ្ឋនេះ ដែលបង្កការព្រួយបារម្ភដល់រដ្ឋាភិបាលសហព័ន្ធក្នុងការបោះឆ្នោតជាតិនៅក្នុងរយៈពេលប្រហែលពីរខែខាងមុខទៀតនេះ។ នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
គណបក្សរបស់លោក ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្រឈមនឹងការចាញ់ក្នុងការបោះឆ្នោតរដ្ឋដ៏គួរឱ្យភ្ញាក់ផ្អើល

គណបក្ស​ការងារ ដែល​មាន​និន្នាការ កណ្តាល​ឆ្វេងនិយម​បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​រដ្ឋ​អូស្ត្រាលី​ខាងត្បូង​ដែល​មាន​ប្រជាជន​ប្រមាណ ១​លាន​៨​សែន​នាក់​បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​សេរីនិយម​ប្រចាំ​រដ្ឋ​នេះ​គឺ​លោក ស្ទេ​វិ​ន ម៉ា​សល់ (Steven Marshall) បាន​ទទួលស្គាល់​បរាជ័យ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។

សារព័ត៌មាន​អូស្ត្រាលី AAP បាន​រាយការណ៍​ថា គណបក្ស​ការងារ​ដែល​ដឹកនាំ​ដោយ​អតីត​មេ​សហជីព​គឺ​លោក ភឺ​ធឺ ម៉ា​លី​ណូ​ស្កាស (Peter Malinauskas) មើលទៅ​ទំនងជា​អាច​គ្រប់គ្រង​អាសនៈ​យ៉ាងតិច​២៥ កៅអី​នៅ​ក្នុង​សភា​រដ្ឋ​មួយ​នេះ នៅ​ក្នុង​ចំណោម​អាសនៈ​សរុប ៤៧ កៅអី​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ដ៏​សន្ធឹកសន្ធាប់​នេះ​។

ទោះ​យ៉ាងណា គេ​ត្រូវ​ចាំ​អ៊ុត​មើល​ជា​មុន​សិន​ពី​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ ដែល​គេ​បាន​បោះ​នៅ​តាម​ប្រៃសណីយ៍ និង​បោះ​នៅ​មុន​ថ្ងៃ​នៃ​ការ​បោះ​ឆ្នោត ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ ក៏​ជា​ពេល​ដែល​នឹង​ប្រកាស​ពី​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​នៅ​តាម​រដ្ឋ​នៃ​ប្រទេស​អូស្ត្រាលី​ផង​ដែរ​។

ការ​ចាញ់ឆ្នោត​របស់​គណបក្សកាន់អំណាច​របស់​អូស្ត្រាលី នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​អូស្ត្រាលី​ខាងត្បូង ក៏​កំពុង​បង្ក​ការ​ព្រួយបារម្ភ​ចំពោះ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក ម៉ូ​រី​សុ​ន ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ដ៏​តឹងតែង​នៅ​ក្នុង​យុទ្ធនាការ​ស្វែងរក​ការ​ជាប់​ឆ្នោត​នៅ​អ​ណា​ត្តិ​ថ្មី​របស់​លោក ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ប្រហែល​២​ខែ​ខាង​មុខ​នេះ​ផង​ដែរ​។

គណបក្ស​សេរីនិយម​របស់​លោក ម៉ូ​រី​សុ​ន ទាំង​ថ្នាក់​រដ្ឋ​និង​សហព័ន្ធ​បាន​និង​កំពុង​ទទួល​រង​សម្ពាធ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ជុំវិញ​ការ​ដោះស្រាយ​រលក​ចុង​ក្រោយ​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ខណៈ​ដែល​ករណី​ឆ្លង​និង​ករណី​ស្លាប់​បាន​កើនឡើង​ឥត​ឈប់​ឈរ​បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​ថ្មី​អូ​មី​ក្រុង​នៅ​ក្នុង​ប្រទេស​នេះ​។

មេដឹកនាំ​គណបក្ស​ការងារ ដែល​ជា​បក្ស​ប្រឆាំង​របស់​អូស្ត្រាលី គឺ​លោក អេ​ន​ថូ​នី អាល់​បា​នី​ស (Anthony Albanese) បាន​ទាញ​ប្រជាប្រិយភាព​ពី​លោក Morrison ដែល​អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដែល​មានការ​ពេញចិត្ត ពី​ប្រជាពលរដ្ឋ​លើក​ដំបូង​តាំងពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​មក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រុមហ៊ុន​ស្ទង់​មតិ Newspoll កាលពី​ស​ប្តា​ហ៍​មុន​៕

អត្ថបទ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីហាមឃាត់ការនាំចេញអាលុយមីញ៉ូមទៅឱ្យរុស្ស៊ី តែផ្ដល់ជំនួយធ្យូងថ្មីទៅឲ្យអ៊ុយក្រែន

ព័ត៌មាន
ប្រទេសអូស្ត្រាលីបានដាក់បម្រាមភ្លាមៗលើការនាំចេញអាលុយមីញ៉ូម និងរ៉ែអាលុយមីញ៉ូមរួមទាំងសារធាតុបុកស៊ីតទៅកាន់ប្រទេសរុស្ស៊ី ជាផ្នែកមួយនៃការដ…

ហេតុអ្វីប្រធានាធិបតីកូរ៉េខាងត្បូងនឹងលើកការិយាល័យរបស់ខ្លួន ទៅទីតាំងក្រសួងការពារជាតិវិញ?

ព័ត៌មាន
លោក យុន ស៊ុក យែល (Yoon Suk-yeol) ដែលទើបឆ្នោតជាប្រធានាធិបតីថ្មីនៅប្រទេសកូរ៉េខាងត្បូងបាននិយាយនៅអាទិត្យម្សិលមិញនេះថា លោកនឹងផ្លាស់ប្តូរកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ