វិស័យថាមពល

តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងក្លាយទីផ្សារធំ ជំរុញកំណើនតម្រូវការប្រេងនៅឆ្នាំ២០២៤-២០២៥


អ្នកជំនាញរបស់ក្រុមហ៊ុនស្រាវជ្រាវ WoodMac មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថា កំណើនតម្រូវការប្រេងពិភពលោកត្រូវបានគេព្យាករថានឹងកើនឡើងបន្ថែមជិត២លានធុងបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០២៤ ដោយសារទីផ្សារសំខាន់ៗនៅតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក (Apac) គឺជាកត្តាជំរុញដ៏សំខាន់ ពោលគឺតំបន់នេះ មានការរួមចំណែកដល់ទៅជាង៦៣%នៃតម្រូវការប្រេងសរុបរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យថាមពល
ដោយ

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អនុប្រធានផ្នែកស្រាវជ្រាវប្រេងរបស់ក្រុមហ៊ុន WoodMac គឺលោក អាឡាន ហ្គែលឌ័រ (Alan Gelder) បាននិយាយថា ប្រទេសចិន និងឥណ្ឌាត្រូវបានគេមើលឃើញថា មានតម្រូវការប្រេងកើនឡើងចំនួនជាង ៥៤ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃដោយចិនមានចំនួនជិត ៥០ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ ហើយឥណ្ឌាមានកំណើនចំនួនជាង ១៦ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ។

លោក ហ្គែលឌ័រ បាននិយាយថា កំណើនដ៏រឹងមាំនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក មានភាពផ្ទុយគ្នាយ៉ាងខ្លាំងបើធៀបទៅនឹងទីផ្សារប្រេងនៅតំបន់អឺរ៉ុប ដោយគេបានព្យាករថា តម្រូវការប្រេងនៅតំបន់នោះនឹងធ្លាក់ចុះអស់ជាង ៤ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃដោយសារកំណើនសេដ្ឋកិច្ច​ខ្សោយ។

លោក ហ្គែលឌ័រ បាននិយាយថា អាស៊ីនឹងដើរតួនាទីយ៉ាងទូលំទូលាយបន្ថែមទៀតនៅក្នុងទីផ្សារពិភពលោក​នៅឆ្នាំ២០២៤ ហើយ កំណើនសេដ្ឋកិច្ចពិភពលោកនៅតែមិនត្រឡប់ទៅរកកម្រិតដើមវិញនៅឡើយទេ ខណៈស្ថានភាពបែបនេះកំពុងតែបន្ដកើតមានឡើងនៅទូទាំងតំបន់អឺរ៉ុប។

លោក Gelder បាននិយាយថា ការព្យាកររបស់ក្រុមហ៊ុន WoodMac សម្រាប់កំណើនប្រេងនៅឆ្នាំ២០២៥ គឺថមថយជាងឆ្នាំ២០២៤ ពោលគឺមនៅកំណើនត្រឹម ១លាន៤សែនធុងបារ៉ែលក្នុងមួយថ្ងៃ ហើយទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៅតែជាកត្តាជំរុញដ៏សំខាន់ដែលមានចំនួនជិត៦០%នៃចំនួនតម្រូវការប្រេងសរុបក្នុងពិភពលោក។​

លោក Gelder បាននិយាយថា ពាក់ព័ន្ធនឹងផលិតកម្មប្រេង សមាជិកនៃអង្គការប្រទេសនាំចេញប្រេង (Opec) អាចរំពឹងថា នឹងត្រូវបានគេអំពាវនាវឱ្យបង្កើនបរិមាណប្រេង ដើម្បីធ្វើឱ្យមានតុល្យភាពទីផ្សារនៅឆ្នាំ២០២៤ បើទោះជាការសម្រេចចិត្តរបស់ពួកគេនៅខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអនុវត្តការកាត់បន្ថយដោយស្ម័គ្រចិត្តនូវការផលិតប្រេងជាង២លានធុងបារ៉ែល ក្នុងមួយថ្ងៃសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ក៏ដោយ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីឡាវ នៅតែបន្តជួបបញ្ហាប្រឈមសេដ្ឋកិច្ច ខណៈអតិផរណាហក់ឡើងកាន់តែខ្ពស់នៅឆ្នាំ២០២៤ ?

ព័ត៌មាន
ប្រទេសឡាវ ភូមិផងរបងជាមួយកម្ពុជា បន្តប្រឈមមុខនឹងបញ្ហាផ្នែកសេដ្ឋកិច្ច ខណៈដែលអត្រាអតិផរណាបានហក់ឡើងខ្ពស់រហូតដល់ជាង ២៥% ក្នុងខែកុម្ភៈ ដើមឆ្នាំ…

ប្រទេសចិនដាក់ចេញយន្ដការការពារការលក់យានយន្តអគ្គិសនីនៅក្រៅប្រទេស ដើម្បី ទប់ទល់អាមេរិក និងអឺរ៉ុប

ព័ត៌មាន
ប្រទេសចិន កំពុងចាត់វិធានការដើម្បីការពារការលក់យានយន្តអគ្គិសនី (EVs) និងថ្ម-អាគុយរបស់ខ្លួននៅក្នុងទីផ្សារទ្វីបអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ