អត្ថបទពាណិជ្ជកម្ម

ធនាគារ ខេប៊ីប្រាសាក់ ម.ក ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ


ភ្នំពេញ ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2024 – ធនាគារ ខេប៊ីប្រាសាក់ បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ 2024 ដល់ឆ្នាំ 2025 ។ ការទទួលស្គាល់នេះ គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់ធនាគារចំពោះអនុលោមពន្ធភាពសារពើរពន្ធ តម្លាភាព និងការទូទាត់បង់ពន្ធតាមកាលកំណត់។
ធនាគារ ខេប៊ីប្រាសាក់ ម.ក ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ
ដោយ

ថ្នាក់គ្រប់គ្រងធនាគារ ខេប៊ីប្រាសាក់ បានសម្តែងនូវមោទនភាព និងអំណរគុណ ដោយលើកឡើងថា «ការទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ធនាគារ ខេប៊ីប្រាសាក់ ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រកាន់ខ្ជាប់តាមបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលកំណត់ដោយរាជ រដ្ឋាភិបាលកម្ពុជា។ ពានរង្វាន់នេះគឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ និងសុចរិតភាពរបស់ក្រុមការងារទាំងមូលក្នុងការធានាបាននូវតម្លាភាព និងការបំពេញកាតព្វកិច្ចបង់ពន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជាបន្តបន្ទាប់»។

លោកបានបន្ថែមថា «ក្នុងនាមគណៈគ្រប់គ្រងធនាគារ ខេប៊ីប្រាសាក់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គនាយកដ្ឋានពន្ធដារចំពោះការទទួលស្គាល់ដ៏ថ្លៃថ្លានេះ។ យើង​ខ្ញុំបន្តប្តេជ្ញា​រក្សា​បទដ្ឋាន​ខ្ពស់បំផុត​នៃ​ការអនុលោម​​ពន្ធដារ និង​រួមចំណែក​ជា​វិជ្ជមាន​ដល់​ការរីកចម្រើន​របស់​ប្រទេសជាតិ​»​។

វិញ្ញាបនបត្រនេះសបញ្ជាក់ពីការប្ដេជ្ញារបស់ធនាគារ ខេប៊ីប្រាសាក់ ចំពោះការប្រកបអាជីវកម្មដោយក្រមសីលធម៌ និង ការបំពេញតួនាទីរបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានអំពីធនាគារ ខេប៊ីប្រាសាក់ សូមចូលតាមតំណភ្ជាប់ www.kbprasacbank.com.kh

GDT​-KB PRASAC BANK
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន AI របស់ចិន កំពុងទាក់ទាញអ្នកប្រើពីក្រុមហ៊ុន OpenAI ដែលគ្រោងរឹតបន្តឹងការប្រើកម្មវិធី API

ព័ត៌មាន
ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) របស់ចិន កំពុងព្យាយាមទាក់ទាញអ្នកប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុន OpenAI បន្ទាប់ពីមានរបាយការណ៍ថា ក្រុមហ៊ុន…

តើការពង្រឹងប្រព័ន្ធអេកូឡូស៊ី SME មានសារៈសំខាន់យ៉ាងក្នុងការទប់ទល់នឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល?

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់ទុកការពង្រឹងប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមបានដើរតួនាទីយ៉ាងសំខាន់ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ