ធុរកិច្ចកម្ពុជា-សិង្ហបុរី

អាហារពេលព្រឹកថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា-សិង្ហបុរី ពង្រឹងទំនាក់ទំនងខ្សែច្រវាក់ផ្គត់ផ្គង់


លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជា បានអញ្ជើញជាអធិបតីភាពជាមួយថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី-កម្ពុជា ដើម្បីទទួលទានអាហារពេលព្រឹកជាភ្ញៀវកិត្តិយសនៅព្រឹកនេះ។ ពិធីនេះរៀបចំដោយអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងលោកបណ្ឌិត Robert Yap ប្រធានក្រុមប្រឹក្សាភិបាល YCH Group និងជាប្រធាន SCALA ។
អាហារពេលព្រឹកថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា-សិង្ហបុរី ពង្រឹងទំនាក់ទំនងខ្សែច្រវាក់ផ្គត់ផ្គង់
ដោយ

អាហារពេលព្រឹករបស់ថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី-កម្ពុជា គឺជាវេទិកាមួយ​សម្រាប់អ្នកដឹកនាំធុរកិច្ច​មកពីប្រទេសទាំងពីរ ដើម្បីពិភាក្សា និងស្វែងរកកិច្ចសហការ និងឱកាសរីកចម្រើនបន្ថែមទៀពិសេស វត្តមានចូលរួមពីសំណាក់អាជីវកម្មដែលទាក់ទងនឹងវិស័យភស្តុភារ។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងសិង្ហបុរី និងកម្ពុជា និងសក្តានុពល​សម្រាប់ផលប្រយោជន៍​ទៅវិញទៅមក​ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងវិស័យភស្តុភារ។

បន្ទាប់​ពី​ទទួល​ទាន​អាហារ​ពេល​ព្រឹក ក្នុង​ការ​ជំរុញ​ច្រវាក់​ផ្គត់ផ្គង់ និង​វិស័យ​ភស្តុភារ​ក្នុង​ប្រទេស​កម្ពុជា សាលាបណ្ដុះបណ្ដាលផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្ដភារ Supply Chain and Logistics Academy (SCALA) Singapore និង ក្រុមហ៊ុន PPLC Superport & Industrial Co., LTD. (កម្ពុជា) បានចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់គ្នា (MoU) ដើម្បីផ្តល់ការបណ្តុះបណ្តាល​ដ៏ទូលំទូលាយ​ដល់សិក្ខាកាម​កម្ពុជា​រហូតដល់ ៣០០ នាក់ នៅប្រទេសសិង្ហបុរី ដោយបំពាក់បំប៉នឱ្យពួកគេនូវជំនាញ និងចំណេះដឹង ដែលត្រូវការ ​ដើម្បីមានសមត្ថភាពបម្រើការងារនៅក្នុងវិស័យ​ខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មដឹកជញ្ជូន ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ វគ្គបណ្តុះបណ្តាលនេះនឹងគ្របដណ្តប់លើផ្នែកផ្សេងៗ រួមទាំងប្រតិបត្តិការអាជីវកម្ម ការអភិវឌ្ឍអាជីវកម្ម ការបង្កើន​ប្រសិទ្ធភាពប្រតិបត្តិការ បច្ចេកវិទ្យា និងបរិបទខ្សែច្រវាក់ផ្គត់ផ្គង់សកល។

MoU ត្រូវបានចុះហត្ថលេខាដោយលោក Allen Dodgson Tan តំណាងឱ្យ​ក្រុមហ៊ុន PPLC និងលោក Ian Dyason នាយកប្រតិបត្តិនៃ SCALA នៅចំពោះមុខ លោកជំទាវ ចម និម្មល និងឯកឧត្តម ជា វុទ្ធី។ ក្រោយ​ការ​ចុះ​ហត្ថលេខាឯកសារចុះអនុស្សរណៈយោគយល់គ្នានេះ ក៏ត្រូវ​បានតំណាងក្រុមហ៊ុន​ទាំងពីរ​ប្រគល់​ផ្លាស់ប្តូរទៅវិញទៅមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាធុរកិច្ចសិង្ហបុរី-កម្ពុជា។

លោក Ian Dyason នាយកប្រតិបត្តិក្រុមហ៊ុន SCALA មានប្រសាសន៍ថា “MOU នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ និងវិស័យភ័ស្តុភាររបស់កម្ពុជា។ «តាមរយៈភាពជាដៃគូនេះ យើងនឹងផ្តល់ឱកាសដល់វិស័យភស្ដុភាររបស់កម្ពុជាក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ដោយផ្តល់ឱ្យពួកគេនូវជំនាញដែលត្រូវការ​ដើម្បីរីកចម្រើន​នៅក្នុងឧស្សាហកម្មដ៏ស្វាហាប់នេះ។

លោក Allen Dodgson Tan បានបន្ថែមថា "ភាពជាដៃគូនេះជាមួយ SCALA គឺជាសក្ខីភាពមួយ ចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុន PPLC ក្នុងការជំរុញកំណើន និងការអភិវឌ្ឍ​ក្នុងឧស្សាហកម្មភស្តុភាររបស់កម្ពុជា។ យើងមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការនេះ​នឹងមានឥទ្ធិពលវិជ្ជមានយូរអង្វែងលើខ្សែសង្វាក់ផ្គត់ផ្គង់ និងសមត្ថភាពដឹកជញ្ជូនរបស់កម្ពុជា។"

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-សិង្ហបុរីដាក់ឱ្យដំណើរការថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ដើម្បីជំរុញពាណិជ្ជកម្ម និងការផ្តល់សេវាហិរញ្ញវត្ថុដល់ SME

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោង ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ រវាងកម្ពុជានិងសិង្ហបុរី…

អតិថិជនជិត១ពាន់នាក់ ដែលមានវិវាទជាមួយបុរី ម៉ន ដានី ទទួលបានដំណោះស្រាយ

ព័ត៌មាន
យ៉ាងហោចណាស់មានពលរដ្ឋជាអតិថិជនជិត១ពាន់នាក់ ដែលមានវិវាទជាមួយបុរី ម៉ន ដានី លើបញ្ហាទិញដីឡូតិ៍ និងផ្ទះ បានទៅបំពេញនីតិវិធីនៅក្រសួងដែនដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ