រថយន្តអគ្គិសនី

BYD ទិញយកភាគហ៊ុន២០% របស់ក្រុមហ៊ុនចែកចាយរថយន្តនៅថៃមួយ ដើម្បីពន្លឿនការក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសនេះ


សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់មហាយក្សចិន BYD នឹងទិញយកភាគហ៊ុន២០% ក្នុងក្រុមហ៊ុនចែកចាយរថយន្តក្នុងស្រុក Rever Automotive នៅក្នុងប្រទេសថៃ ដែលជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់ខ្លួននៅខាងក្រៅប្រទេសចិន ក្រោយពីក្រុមហ៊ុនខ្នាតយក្សមួយនេះទើបតែបើករោងចក្រដំបូងរបស់ខ្លួនក្នុងប្រទេសនេះ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនទាំងពីរកាលពីថ្ងៃសៅរ៍ ទី៦ ខែកក្កដា កន្លងទៅថ្មីៗនេះ។
រថយន្តអគ្គិសនី
ដោយ

​​ក្រុមហ៊ុនផលិតរថយន្ត BYD ដែលមានការិយាល័យកណ្ដាលនៅទីក្រុងស៊ិនជិន (Shenzhen) ប្រទេសចិន ទើបតែបានបើករោងចក្រដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ ក៏ជារោងចក្រដំបូងរបស់ខ្លួននៅក្នុងតំបន់​អាស៊ាន កាលពីសប្តាហ៍មុន។ រោងចក្រដែលមានតម្លៃ៤៩០លានដុល្លារអាម៉េរិកនេះ មានសមត្ថភាពផលិតរថយន្តបាន១៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ និងផ្តល់ឱកាសការងារចំនួន១ម៉ឺនកន្លែង។

ក្រុមហ៊ុន Rever Automotive ដែលមានសាលតាំងបង្ហាញរថយន្ត ឬ Showroom ជាង១០០កន្លែងនៅក្នុងប្រទេសថៃ បានចាប់ផ្តើមលក់រថយន្ត BYD ក្នុងឆ្នាំ២០២២ ហើយមិនយូរទេ ក្រុមហ៊ុន BYD នឹងក្លាយជាម៉ាកយីហោរថយន្តអគ្គិសនី ដែលលក់ដាច់បំផុតប្រចាំប្រទេសថៃ។

លោក លីវ ស៊ូលាំង (Liu Xueliang) នាយកគ្រប់គ្រងទូទៅផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃក្រុមហ៊ុន BYD បាននិយាយថា ក្រុមហ៊ុន BYD មានក្ដីរំភើបរីករាយយ៉ាងខ្លាំងក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីពន្លឿនការប្រើប្រាស់រថយន្តអគ្គិសនី និងដើម្បីរួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសថៃ ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តថ្នាក់តំបន់ ហើយត្រូវបានគ្រប់គ្រងជាយូរមកហើយដោយក្រុមហ៊ុនផលិតរថយន្តជប៉ុន ដូចជាក្រុមហ៊ុន Toyota Motor ក្រុមហ៊ុន Honda Motor និងក្រុមហ៊ុន Isuzu Motors ជាដើម។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ក្រុមហ៊ុនចិន BYD ដណ្ដើមចំណែកទីផ្សារបានរហូតដល់ទៅ៤៦% នៃទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសថៃ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យោធាអាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀងអភិវឌ្ឈន៍ប្រព័ន្ធផ្កាយរណបតម្លៃជាង២ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុន អ៊ែប៊ើស

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប អ៊ែប៊ើស បានចុះកិច្ចព្រមព្រៀងជាមួយយោធាអាល្លឺម៉ង់ តម្លៃជាង២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឈន៍ប្រព័ន្ធផ្កាយរណបទំនាក់ទំ…

វៀតណាម ប្តេជ្ញាជំរុញកំណើន GDP ឱ្យបាន៧% នៅត្រីមាសទី៣ តែព្រមានពីការកើនឡើងកម្ចីមិនដំណើរការ

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញញ (Pham Minh Chinh) បានអះអាងកាលពីពេលថ្មីៗថា ប្រទេសវៀតណាម ដាក់គោលដៅជំរុញកំណើនផលិតផលក្នុងស្រុកសរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ