អត្ថបទក្រុមហ៊ុន

សហគ្រិនខ្មែរចាប់ដៃគូជាមួយក្រុមហ៊ុន 500 Global រៀបចំកម្មវិធី“អង្គរ 500 បទបង្ហាញជា សាធារណៈ ខ្នាតអន្តរជាតិ


សហគ្រិនខ្មែរដែលជាស្ថាប័នក្រោមចំនុះរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន 500 Global ដែលជាក្រុមហ៊ុនបណ្តាក់ទុននៅក្នុងសហរដ្ឋអាមេរិក Silicon Valley នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣ បានសហការរៀបចំកម្មវិធី “អង្គរ 500 បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ ” ដំណើរការឆ្ពោះទៅរកការពង្រីកទីផ្សារនៅក្រៅប្រទេស ជាវេទិកាដ៍មាន សក្តានុពលមួយសម្រាប់បង្ហាញធុរកិច្ចថ្មី ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត និងមានផែនការពង្រីកទីផ្សារ ក្នុងតំបន់។
អត្ថបទក្រុមហ៊ុន
ដោយ

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំវិនិយោគិន (VC) និង អ្នកជំនាញនាំមុខលើផ្នែកសហគ្រិនភាពមកចែករំលែក ចូលរួមពិភាក្សា​ស៊ីជម្រៅ និង ស្វែងរកដំណោះស្រាយនៃការគិតឆ្ពោះទៅមុខ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដែលកំពុង​លូតលាស់នៅកម្ពុជាឆ្ពោះទៅរកទិសដៅសហគ្រិននៅពេលអនាគត ដែលធុរកិច្ចថ្មីអាចបោះជំហាន ពង្រីក ទីផ្សារ​នៅ​ថ្នាក់តំបន់។

សហគ្រិនខ្មែរ

ព្រឹត្តិការណ៍នេះ គឺជាពិព័រណ៍អន្តរជាតិលើកទី២ របស់កម្មវិធី អង្គរ៥០០ ដែលជាវេទិកាផ្តល់ជូនអ្អ្នកជំនាញនាំមុខក្នុងស្រុក និងអន្តរជាតិ​នៅក្នុងវិស័យធុរកិច្ច អ្នកជំនាញផ្នែកវិនិយោគ(VC) និង ស្ថាបនិកដែលបានទទួលប្រាក់ វិនិយោគរួចហើយ ដើម្បីចែករំលែកការយល់ដឹងអំពី ទិដ្ឋភាពរួមនៃការវិនិយោគទៅលើធុរកិច្ចថ្មី ដែលការពិភាក្សានេះ ផ្តោតសំខាន់លើប្រធានបទដូចជា និន្នាការវិនិយោគបច្ចុប្បន្ន គន្លឹះសម្រាប់ការវិនិយោគ អ្វីដែលអ្នកវិនិយោគស្វែងរក នៅក្នុងធុរកិច្ចថ្មី និងកំហុសទូទៅនៅ​ពេល​ស្វែងរកទុនវិនិយោគ។

សហគ្រិនខ្មែរ
សហគ្រិនខ្មែរ

កម្មវិធីបន្ទាប់ គឺជាការធ្វើបទបង្ហាញជាសាធារណៈ (Pitching ) ដោយស្ថាបនិកចំនួន 10​ រូបបានបង្កើតធុរកិច្ចថ្មីដែលមានវឌ្ឍនភាព និងសន្ទុះនៃការលក់ល្អនៅក្នុង ប្រទេសកម្ពុជា​។ កម្មវិធីបញ្ចប់នោះគឺជាការភ្ជាប់ទំនាក់ទំនង (Networking) ដែលផ្តល់ឱកាសដ៏ល្អសម្រាប់ស្ថាបនិក ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មផ្សេងទៀត ​និងអ្នកវិនិយោគដើម្បី ភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា រួមទាំងអនុញ្ញាតឲ្យធុរកិច្ចថ្មី អាចផ្សព្វផ្សាយ និងបង្ហាញផលិតផល ឬសេវាកម្មរបស់ពួកគេទៅកាន់ដៃគូដោយផ្តាល់។

សហគ្រិនខ្មែរ
សហគ្រិនខ្មែរ

សហគ្រិនខ្មែរ តាមរយៈគម្រោងអង្គរ ៥០០ សម្រេចបាននូវគោលបំណងចំនួន ៤ រួមមាន៖

(1) បង្កើតធុរកិច្ចថ្មី​ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សចាប់ពីដំណាក់កាលបង្គើតគំនិតរហូតទៅដំណាក់កាល ពង្រីកធុរកិច្ចថ្មីនៅក្នុងតំបន់ជ្រើសរើសសហគ្រិនវ័យក្មេងដែលមានទេពកោសល្យ។

សហគ្រិនខ្មែរ
សហគ្រិនខ្មែរ

(2) ពន្លឿន​ធុរកិច្ចថ្មីដែល​មានសក្តានុពលទៅកាន់កម្រិតអន្តរជាតិដោយប្រើប្រាស់ជំនាញ ចំនេះដឹងរបស់ក្រុមហ៊ុន៥០០ Global បណ្តាញអ្នកវិនិយោគ និងអ្នកណែនាំ។

សហគ្រិនខ្មែរ

(3) បង្កើតឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចថ្មី ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ VCs ក្នុងស្រុក និង អន្តរជាតិ ដើម្បីឈានទៅរកទុនវិនិយោគ។

សហគ្រិនខ្មែរ

(4) បង្កើតប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មដ៏រស់រវើកដោយលើកកម្ពស់ការផ្ទេរចំណេះដឹងតាមរយៈការណែនាំ និងសកម្មភាពសហគមន៍ផ្សេងទៀត។
“អ្នកវិនិយោគក្នុងស្រុកនិងមកពីបរទេសឥឡូវនេះមានឱកាសបានឃើញធុរកិច្ចថ្មីផ្សេងៗគ្នា ដែលក្រុមហ៊ុន ទាំងនោះ​លេចឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។​

សហគ្រិនខ្មែរ

ធុរកិច្ចថ្មីអាចមានលទ្ធភាព អាចទទួលបានមូលនិធិ និងជំនួយបច្ចេកទេសដែលពួកគេត្រូវការដោយចូលរួមនៅក្នុងកម្មវិធី “អង្គរ 500បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ។ ព្រឹត្តិការណ៍សម្រាប់ថ្ងៃនេះដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្ហាញពីសក្តានុពលវិស័យធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។” នេះបើយោងតាម​ប្រសាសន៍​របស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ៕

សហគ្រិនខ្មែរ
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្លៀងធ្លាក់ខ្លាំងជិតមួយសប្តាហ៍ បណ្តាលឱ្យលិចទឹកផ្នែកខ្លះនៅទីក្រុងញូវយ៉ក

ព័ត៌មាន
អភិបាលក្រុងញូវយ៉ក លោកស្រី ខាធី ហូឆុល បាននិយាយកាលពីថ្ងៃសៅរិ៍ថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជិតមួយសប្តាហ៍មកនេះ បានបណ្តាលឱ្យទីក្រុងញូវយ៉ក លិ…

ហេតុអ្វី វិស័យអចលនទ្រព្យនៅកម្ពុជា នៅមិនទាន់ងើបរួចពីសន្លប់?

ព័ត៌មាន
អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលបញ្ហារីករាតត្បាតកូវីដ-១៩ និងឥទ្ធិពលនៃស្ថានភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក កំពុងជះឥទ្ធិពលមិនល្អជាច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ