វិស័យហិរញ្ញវត្ថុ

តើមានតឹកតាងអ្វីខ្លះជំរុញឱ្យអ្នកជំនាញហ៊ានអះអាងថា វិស័យហិរញ្ញវត្ថុនៅកម្ពុជា នៅតែរក្សាបាននូវភាពរឹងមាំ?


អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា បានវាយតម្លៃថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្ននៅតែរក្សាបាននូវភាពរឹងមាំប្រកបដោយចីរភាព សម្រាប់គាំទ្រដល់ការលូតលាស់នៃសេដ្ឋកិច្ចជាតិ បើទោះបីជាវិស័យនេះនៅតែបន្តរងឥទ្ធិពលពីផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩ ភាពតានតឹងភូមិសាស្រ្តនយោបាយ និងការកើនឡើងឥណទានមិនដំណើរការយ៉ាងណាក្តី។ តើមានតឹកតាងអ្វីខ្លះជំរុញឱ្យអ្នកជំនាញហ៊ានអះអាងថា វិស័យហិរញ្ញវត្ថុកម្ពុជា នៅតែរក្សាបាននូវភាពរឹងមាំយ៉ាងដូច្នេះ?
វិស័យហិរញ្ញវត្ថុ
ដោយ

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា នៅតែទទួលរងផលប៉ះពាល់ពីវិបត្តិនានា ដែលបានជះផលអវិជ្ជមានដល់ការប្រកបអាជីវកម្ម និងធ្វើឱ្យប្រាក់ចំណូលរបស់ពលរដ្ឋមានការធ្លាក់ចុះ និងបានជំរុញឱ្យឥណទានមិនដំណើរការនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានការកើនឡើងខ្ពស់។

តែយ៉ាងណា អ្នកជំនាញរូបនេះវាយតម្លៃថា បញ្ហាកំណើនឥណទានមិនដំណើរការនេះ មិនបានរាំងស្ទះដល់ការរីកចម្រើនរបស់វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នោះទេ ពោលគឺវិស័យនេះ នៅតែរក្សាបាននូវស្ថិរភាព និងភាពរឹងមាំរបស់ខ្លួន។ ការហ៊ានអះអាងបែបនេះ ក៏ដោយសារលោក កាំង តុងងី មើលឃើញថា បើ ទោះបីការបង់យឺតនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានការកើនឡើងក៏ពិតមែន តែតម្រូវការឥណទានហាក់មានការធ្លាក់ចុះ ខណៈប្រាក់បញ្ញើរបស់វិស័យនេះមានការកើនឡើង ដែលធ្វើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសាច់ប្រាក់បម្រុងច្រើនជាងមុន សម្រាប់ទ្រទ្រង់ដល់ការរីកចម្រើនរបស់ខ្លួន។

​យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃប្រាក់ចំណេញរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុវិញ អ្នកជំនាញរូបនេះបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ប្រាក់ចំណេញរបស់វិស័យធនាគារបានធ្លាក់ចុះជាង ៤០% ខណៈវិស័យមីក្រូហិរញ្ញវត្ថុ បានធ្លាក់ចុះរហូតដល់ជាង៧០% ឯណោះ។ ប៉ុន្តែតាមរយៈការធ្លាក់ចុះនៃប្រាក់ចំណេញនេះ មិនបានបញ្ជាក់ថា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា មានភាពរង្គោះរង្គើ ឬគ្មានស្ថិរភាពឡើយ ដ្បិតថា ការធ្លាក់ចុះប្រាក់ចំណេញនេះ គឺដោយសារតែបទបញ្ញាត្តិរបស់វិស័យហិរញ្ញវត្ថុកម្ពុជា តម្រូវឱ្យគ្រឹះស្ថានត្រូវកាត់ប្រាក់បម្រុង និងប្រាក់ចំណេញរបស់ខ្លួនមួយចំនួនដើម្បីធានាបាននូវស្ថិរភាពរឹងមាំរបស់វិស័យនេះ នៅពេលដែលគុណភាពនៃកម្ចីមានការថយចុះ។

​សូមជម្រាបថា តាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែរក្សាបានភាពធន់ និងបន្តមានវឌ្ឍនភាព ដោយទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន៦,១% ដែលស្មើនឹងប្រមាណជាង៨៨ពាន់លានដុល្លារ។ ដោយនៅក្នុងចំណោមទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារសរុប វិស័យធនាគារមានចំណែកជិត៩៦%, វិស័យមីក្រូហិរញ្ញវត្ថុមានចំណែក៣,៦% និងវិស័យភតិសន្យាហិរញ្ញវត្ថុ មានចំនួន០,៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការជំរុញការផ្ដល់កម្ចីសិក្សាដល់សិស្ស និស្សិត បានរួមចំណែកសំខាន់យ៉ាងណាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា?

ព័ត៌មាន
គ្រឹះស្ថានផ្តល់កម្ចីជនមួយ បានបង្កើតកម្មវិធីផ្តល់កម្ចីដោយផ្ដោតលើអតិថិជនគោលដៅជាសិស្ស និស្សិត និងសិក្ខាកាម ដើម្បីរួមចំណែកជួយបង្កើនលទ្ធភាពសិក្សា…

ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Volkswagen អាចប្រឈមនឹងការបិទរោងចក្រនៅអាល្លឺម៉ង់ជាប្រវត្តិសាស្ត្រ?

ព័ត៌មាន
ក្រុមហ៊ុន Volkswagen កំពុងថ្លឹងថ្លែងថា តើត្រូវបិទរោងចក្រនៅប្រទេសអាល្លឺម៉ង់ ជាលើកទី១ក្នុងប្រវត្តិសាស្ត្ររយៈពេល៨៧ឆ្នាំរបស់ខ្លួនដែរឬទេ ស្របពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ