កំពង់ផែទេសចរណ៍

តើកំពង់ផែទេសចរណ៍ខេត្តកំពត អាចដាក់ឱ្យដំណើរការនៅចុងឆមាសទី១ឆ្នាំនេះបានដែរទេ?


បន្ទាប់ពីមានការបញ្ជាពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យស្ថាប័នពាក់ព័ន្ធចេញមកពន្យល់ជុំវិញករណីកំពង់ផែទេសចរណ៍ ខេត្តកំពត ដែលរងការរិះគន់ថា សាងសង់រួចហើយតែមិនអាចប្រើប្រាស់បាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្រសួងនឹងចេញមកពន្យល់លម្អិតជុំវិញករណីនេះ តាមរយៈកិច្ចពិភាក្សាជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅពេលឆាប់ៗនេះ។
កំពង់ផែទេសចរណ៍
ដោយ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងប្រាប់ខេមបូណូមីសថា ក្រសួងសាធារណការនឹងពិភាក្សាជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីពន្យល់លម្អិតជុំវិញស្ថានភាព និងនីតិវិធីក្នុងការដាក់ឱ្យដំណើរកំពង់ផែទេសចរណ៍ខេត្តកំពត នាពេលឆាប់ៗខាងមុខនេះ។ ការគ្រោងចេញមកពន្យល់លម្អិតជុំវិញគម្រោងនេះ ធ្វើឡើងក្រោយមានការបញ្ជាពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីមានការរិះគន់ និងបកស្រាយផ្សេងៗជុំវិញគម្រោងកំពង់ដែលសាងសង់រួចមិនទាន់ដាក់ឱ្យដំណើរការនេះ។

​ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធចេញមកពន្យល់ជាសាធារណៈជុំវិញគម្រោងកំពង់ផែទេសចរណ៍ ខេត្តកំពត ដើម្បីស្រាយចម្ងល់ និងបញ្ចប់ការលើកឡើងបែបនេះបែបនោះជុំវិញគម្រោងនេះ។ ការបញ្ជានេះធ្វើឡើងក្រោយ សម្តេចធិបតី សង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនឆ្ងល់ថា កំពង់ផែទេសចរណ៍ ខេត្តកំពត បានចំណាយថវិកាជាច្រើនលើសាងសង់ ហេតុអ្វីនៅតែមិនទាន់អាចដាក់ឱ្យដំណើរការបាន។

​បើតាមការបញ្ជាក់ឯឧត្តម ផន រឹម កាលពីពេលថ្មីៗ កំពង់ផែទេសចរណ៍ ខេត្តកំពត ត្រូវបានដាក់ឱ្យដេញថ្លៃ និងជ្រើសរើសបានក្រុមហ៊ុនមួយសម្រាប់ចូលធ្វើប្រតិបត្តិការ និងថែទាំរួចហើយ ខណៈក្រុមការងារអន្តរក្រសួងកំពុងស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា តាមផែនការគម្រោងកំពង់ផែទេសចរណ៍នេះអាចនឹងដាក់ឱ្យដំណើរការនៅចុងឆមាសទី១ ឬដើមឆមាសទី២ឆ្នាំនេះ។ ហើយក្រោយកំពង់ផែទេសចរណ៍អន្តរជាតិនេះ ដាក់ឱ្យដំណើរការ វានឹងក្លាយជាច្រកទ្វារដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការធ្វើដំណើរកម្សាន្តតាមផ្លូវទឹកពីកន្លែងមួយទៅកន្លែងមួយ ពីប្រទេសមួយទៅប្រទេសមួយ ដ្បិតថា ការតភ្ជាប់ទេសចរណ៍តាមផ្លូវទឹកបានជួយសម្រួលដល់ការធ្វើទេសចរណ៍ទាំងពេលវេលា និងថវិកា។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដោយលាតសន្ធឹងលើផ្ទៃដីទំហំជាង៤ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ កាលកាលពីខែមិថុនា ឆ្នាំ២០២២ ជាមួយទុនវិនិយោគជាង៩,២លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការចិញ្ចឹមត្រីនៅកម្ពុជា អាចប្រឈមនឹងការអូសបន្លាយពេលចិញ្ចឹម ដោយសារបាតុភូតអែលនីណូ

ព័ត៌មាន
បញ្ហាអាកាសធាតុក្ដៅហួតហែង និងពុំទាន់មានធ្លាក់ភ្លៀងគ្រប់គ្រាន់ កំពុងបង្កក្ដីបារម្ភដល់កសិករជាអ្នកចិញ្ចឹមត្រីក្នុងស្រះ ដ្បិតបញ្ហានេះនឹងធ្វើឱ្យការដ…

ហាងឆេងមាសនៅទ្រឹង ក្រោយធនាគារកណ្ដាលអាម៉េរិក រក្សាអត្រាការប្រាក់ឱ្យនៅថេរដោយគ្មានការផ្លាស់ប្ដូរ

ព័ត៌មាន
ហាងឆេងមាសមានសភាពនៅទ្រឹងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា សប្តាហ៍នេះ បន្ទាប់ពីធនាគារកណ្តាលអាម៉េរិក បានរក្សាអត្រាការប្រាក់ថេរដោយគ្មានការផ្លាស់ប្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ