មេដឹកនាំអាម៉េរិក

តើចិនពិតជាគ្មានឈឺក្បាលចំពោះអ្នក ដែលនឹងឈ្នះការបោះឆ្នោតប្រធានាធិបតីអាម៉េរិក មែនឬ?


ក្រុមទីភ្នាក់ងារស៊ើបការណ៍របស់អាម៉េរិក បាននិយាយថា ប្រទេសចិនមិនបានឈឺក្បាលចំពោះថាតើលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ ឬក៏លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋនឹងត្រូវក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក នៅក្នុងការបោះឆ្នោតនៅចុងឆ្នាំនេះទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
មេដឹកនាំអាម៉េរិក
ដោយ

ស្របពេលយុទ្ធនាការពិភាក្សាដេញដោលសម្រាប់បេក្ខជនប្រធានាធិបតីអាម៉េរិកនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនោះ ក្រុមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក បានវាយតម្លៃថា ចិនគ្មានការពេញចិត្តច្បាស់លាស់រវាងបេក្ខជនទាំងពីរនេះទេ។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីអាម៉េរិកមួយចំនួនដែលសុំលាក់អត្តសញ្ញាណ។

ការសន្និដ្ឋាននេះបានបង្ហាញថា ទាំងមន្ត្រីចិន និងមន្ត្រីអាម៉េរិក ជឿថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរនេះនឹងបន្តស្ថិតនៅលើគន្លងធ្លាក់ចុះរយៈពេលវែង ទោះបីជាថ្មីៗនេះមានការកើនឡើងនូវកិច្ចប្រជុំកម្រិតខ្ពស់ដែលគេបានចាត់ទុកថា ជាការប្រឹងប្រែងដើម្បីគ្រប់គ្រងការខ្វែងគំនិតគ្នាក៏ដោយ ក្រោយពីប្រទេសទាំងពីរបានប៉ះទង្គិចគ្នាលើអ្វីៗគ្រប់យ៉ាងតាំងពីបច្ចេកវិទ្យារហូតដល់សិទ្ធិមនុស្ស និងសមុទ្រចិនខាងត្បូងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការវាយតម្លៃរបស់អាម៉េរិក គឺត្រូវគ្នានឹងការយល់ឃើញរបស់មន្ត្រីចិនមួយចំនួន ដែលគេបានសម្ភាសក្នុងពេលកន្លងមកដោយមន្ត្រីចិនទាំងនោះយល់ឃើញថា បេក្ខជនទាំងពីរនេះមានចេតនាដូចគ្នាក្នុងការទប់ស្កាត់ និងរារាំងការរះឡើងនូវឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់ក៏ដូចជាក្នុងពិភពលោកផងដែរ។

លោក ចៅ ជីខៃ (Gao Zhikai) អតីតអ្នកការទូតចិនម្នាក់បាននិយាយថា ក្នុងចំណោមបេក្ខជនទាំងពីរនេះ គឺគ្មានបេក្ខជនណាមួយល្អឥតខ្ចោះនោះទេសម្រាប់ចិន។ លោកអះអាងថា លោក បៃដិន គឺជាអ្នកចម្បាំងសង្រ្គាមត្រជាក់ដែលមិនខ្វល់ថា លោករុញពិភពលោកឱ្យធ្លាក់ក្នុងជម្លោះកម្រិតណានោះទេ។ ចំណែកលោក ត្រាំ វិញប្រហែលជានឹងដាក់ទណ្ឌកម្ម និងពន្ធលើប្រទេសចិននៅពេលលោកបានធ្វើជាប្រធានាធិបតីអាម៉េរិក៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អារ៉ាប់រួម ជាប់ជាប្រទេសកំពូលក្នុងការស្រូបទាញមហាសេដ្ឋីនៅលើពិភពលោក

ព័ត៌មាន
ការស្រាវជ្រាវថ្មីមួយរបស់ទីភ្នាក់ងារ Henley Private Wealth Migration Report បានបង្ហាញថា ប្រទេសអេមីរ៉ាតអារ៉ាប់រួមត្រូវបានគេរំពឹងថា នឹ…

ក្រុមហ៊ុន Jetour Cambodia បានចុះ MOU ជាមួយធនាគារ BRED ផ្តល់កម្ចីការប្រាក់ទាបបំផុតមិនធ្លាប់មាន

ព័ត៌មាន
ក្រុមហ៊ុន Jetour Cambodia ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក JETOUR បានរៀបចំ «កម្មពិធីសម្ពោធបើកលក់ជាផ្លូវការនូវរថយន្ត JETOUR…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ