ប្រាក់សោធន

ចិននឹងបង្កើនអាយុចូលនិវត្តន៍ ដើម្បីបន្ថយកង្វល់លើបញ្ហាប្រាក់សោធន និងបញ្ហាកង្វះកម្លាំងពលកម្ម


បញ្ហាប្រជាសាស្រ្ត គឺជារឿងឈឺក្បាលជាងមួយទស្សវត្សរ៍មកហើយសម្រាប់មេដឹកនាំចិន ប៉ុន្តែនៅពេលនេះដំណោះស្រាយដែលចិនគ្រោងធ្វើនោះ គឺការបង្កើនអាយុចូលនិវន្តន៍។ ការបង្កើនអាយុនេះ ត្រូវបានគេលើកឡើងថា អាចនឹងបន្ធូរបន្ថយបញ្ហាកង្វល់អំពីការចំណាយលើប្រាក់សោធននិវន្តន៍ និងបញ្ហាកង្វះកម្លាំងពលកម្ម។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកដែលពាក់ព័ន្ធបានស្នើឲ្យសិក្សាឲ្យលម្អិតសិនមុននឹងដាក់ឱ្យអនុវត្ត។
ប្រាក់សោធន
ដោយ

សារព័ត៌មាន Nikkei បានចុះផ្សាយថា រដ្ឋាភិបាលចិននឹងបង្កើនអាយុចូលនិវត្តន៍ ដើម្បីដោះសា្រយបញ្ហាលើការចំណាយលើប្រាក់សោធននិវត្តន៍ ដែលខ្លួនត្រូវចំណាយលើប្រជាជនជាង៥០០លាននាក់ នៅ៥ឆ្នាំខាងមុខ។ តាមគោលនយោបាយប្រជាសាស្រ្តរយៈពេល៥ឆ្នាំរបស់ចិន ដែលបានផ្សព្វផ្សាយនៅពេលថ្នាក់ដឹកនាំចិន ជួបប្រជុំគ្នាក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមលើកទី២០របស់បក្សកុម្មុយនីស្តចិន គោលការណ៍បង្កើនអាយុចូលនិវត្តន៍នេះនឹងបង្កើនជាបណ្តើរៗដោយផ្អែកលើគោលការណ៍ ស្ម័គ្រចិត្ត ដែលមានភាពបត់បែនខ្ពស់។

បច្ចុប្បន្នអាយុចូលនិវត្តន៍អប្បបរមានៅប្រទេសចិន ដើម្បីទទួលបានអត្ថប្រយោជន៍សោធននិវត្តន៍ គឺ៦០ឆ្នាំ សម្រាប់បុរស និងចន្លោះពី៥០ ទៅ៥៥ឆ្នាំសម្រាប់ស្ត្រី អាស្រ័យលើការងាររបស់ពួកគេ។ ច្បាប់ចូលនិវត្តន៍នេះបានកំណត់មកដោយគ្មានផ្លាស់ប្តូតាំងពីឆ្នាំ១៩៥១ ប៉ុន្តែមេដឹកនាំចិន បានរិះគិតធ្វើវិសោធនកម្មច្បាប់នេះ នៅពេលដែលខ្លួនកំពុងជួបប្រទះនូវការផ្លាស់ប្តូរប្រជាសាស្រ្តដែលមិនធ្លាប់មានពីមុនមក។

មកដល់ពេលនេះចំនួនពលរដ្ឋចិន ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅបានកើនឡើងពី១២៦លាននាក់ ក្នុងឆ្នាំ២០០០ ដល់២៩៧លាននាក់ ក្នុងឆ្នាំ២០២៣ ហើយប្រសិនបើគោលការណ៍ច្បាប់នេះបន្ត ចិននឹងជួបវិបត្តិលើបញ្ហានៃកំណើនថវិការសម្រាប់ចំណាយលើការទូទាត់ប្រាក់សោធននិវត្តន៍ និងបញ្ហាទាក់ទងនឹងកង្វះពលកម្មសម្រាប់បម្រើទីផ្សារឧស្សាហកម្មរបស់ខ្លួន។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ ចំនួនប្រជាជនចិនដែលមានអាយុពី១៥ ទៅ ៦៤ឆ្នាំនឹងធ្លាក់ចុះប្រហែល១៧០លាននាក់ក្នុងរយៈពេល៣០ឆ្នាំខាងមុខ ខណៈដែលប្រជាជនដែលមានអាយុលើសពី៦៥ ឆ្នាំនឹងកើនឡើងដល់ជិត៣៨០លាននាក់។ ហើយស្ថានភាពនេះនឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើអត្រាកំណើតធ្លាក់ចុះ។ ចំនួនទារកទើបនឹងកើតនៅប្រទេសចិនបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧ ដែលនាំឱ្យចំនួនប្រជាជនធ្លាក់ចុះប្រមាណជា៩លាននាក់នៅក្នុងចន្លោះពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។

លោក នី រីមីង (Nie Riming) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានហិរញ្ញវត្ថុ និងច្បាប់សៀងហៃបាននិយាយថា ការពន្យារពេលចូលនិវត្តន៍ត្រូវតែសម្របសម្រួលជាមួយកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍។ លោកបានបន្តថា គោលនយោបាយមិនគួរពន្យារពេលក្នុងពេលដំណាលគ្នានឹងការចូលនិវត្តន៍ និងការពង្រីកគម្លាតប្រាក់សោធននិវត្តន៍នោះទេ ហើយអត្ថប្រយោជន៍ត្រូវតែគិតគូរឱ្យមានតុល្យភាព៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឡាវគ្រោងបង្កើតធនាគារមាស ដើម្បីធានាទុនបម្រុងជាមាស និងរក្សាស្ថិរភាពរូបិយប័ណ្ណជាតិ

ព័ត៌មាន
ប្រទេសឡាវ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានប្រជាជនសរុបត្រឹមតែប្រមាណជិត៨លាននាក់ គ្រោងបង្កើតធនាគារមាស ដែលមានឈ្មោះថា ឡាវ ប៊ូលៀន ប៊…

ចិនកំពុងសិក្សាលទ្ធភាពបើកការហោះហើរត្រង់ពីទីក្រុងសានថូវ មកកាន់ប្រទេសកម្ពុជាឡើងវិញ

ព័ត៌មាន
ចិន កំពុងពិនិត្យលទ្ធភាពបើកការហោះហើរត្រង់ពីទីក្រុងសានថូវ ខេត្តក្វាងតុងមកកាន់ប្រទេសកម្ពុជាឡើងវិញ និងកំពុងសិក្សាឱកាសវិនិយោគលើវិស័យសំខាន់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ