ជម្លោះពាណិជ្ជកម្ម

ក្រៅពីជម្លោះពាណិជ្ជកម្ម តើចិន និងអាម៉េរិក កំពុងផ្ទុះសង្រ្គាមបច្ចេកវិទ្យានឹងគ្នាមែនដែរ ឬទេ?


អ្នកវិភាគជាច្រើនបានលើកឡើងថា សហរដ្ឋអាម៉េរិក និងចិន បានកំពុងស្ថិតនៅលើមាត់ជ្រោះក្នុងការធ្លាក់ចូលសង្រ្គាមមួយថ្មី ក្រៅពីសង្រ្គាមពាណិជ្ជកម្ម ដែលផ្ទុះមិនទាន់រលត់តាំងពីឆ្នាំ២០១៨មក។ សង្រ្គាមដែលកំពុងឡើងកម្តៅ រហូតជំរុញឱ្យចិន រៀបចំសេណារីយ៉ូទប់ទល់នឹងសហរដ្ឋអាម៉េរិកនោះ គឺពាក់ព័ន្ធនឹងសង្រ្គាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ តើចិន និងអាម៉េរិក អាចផ្ទុះសង្រ្គាមបច្ចេកវិទ្យាបន្ថែមទៀតឬយ៉ាងណា?
ជម្លោះពាណិជ្ជកម្ម
ដោយ

ក្រោយចិនរងសម្ពាធកាន់តែខ្លាំងក្នុងការចូលទៅប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់បស្ចិមប្រទេស ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់មហាយក្សចិន នៅពេលនេះ កំពុងកំណត់គោលដៅ និងដាក់ចេញនូវសេណារីយ៉ូ ដើម្បីប្រកួតប្រជែងជាមួយនឹងសហរដ្ឋអាម៉េរិក។ ទូរទស្សន៍ CNBC បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន រាប់ចាប់តាំងពីក្រុមហ៊ុន Alibaba រហូតដល់ Tencent បានដាក់បង្ហាញរួចហើយនូវគំរូបញ្ញសិប្បនិម្មិត (AI) ផ្ទាល់ខ្លួនរបស់ពួកគេក្នុងរយៈពេល១៨ខែចុងក្រោយនេះ ក្នុងគោលដៅដណ្តើមឧត្តមភាពពីទីផ្សារសកល។

ប្រភពដដែលបានបន្តថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនទាំងនោះកំពុងបង្ហាញ និងរៀបចំច្បាមយកទីផ្សារបញ្ហាបញ្ញាសិប្បនិម្មិត ដែលជាសង្រ្គាមដ៏ស្រួចស្រាល់ងាយនឹងផ្ទុះបញ្ហាបំផុតនៅពេលបច្ចុប្បន្ននេះ។ នៅពេលនេះ នៅលើប្រព័ន្ធបញ្ញាសិប្បនិម្មិតដែលដាក់ចេញដោយក្រុមហ៊ុនអាម៉េរិក ដូចជាកម្មវិធី ChatGPT របស់ក្រុម OpenAI គឺមានសមត្ថភាពបង្កើតអត្ថបទ រូបភាព និងវីដេអូ បន្ទាប់ពីកម្មវិធីនេះត្រូវបានបំពាក់ដោយម៉ូដែល AI ដ៏ធំក្នុងការបញ្ជូនទិន្នន័យ។

នៅក្រោមសម្ពាធបច្ចេកវិទ្យារបស់ក្រុមហ៊ុនទាំងអាម៉េរិកទាំងនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន កំពុងសិក្សានិងដាក់ចេញគោលដៅដោយប្រុងប្រយ័ត្នក្នុងការចេញផ្សាយបច្ចេកវិទ្យារបស់ពួកគេ ដោយសារទីក្រុងប៉េកាំង មានការគ្រប់គ្រងច្បាស់លាស់ និងតឹងរ៉ឹងបំផុតសម្រាប់ម៉ូដែល AI និងការប្រើប្រាស់ AI។

អ្នកតាមដានស្ថានការណ៍ប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់ពិភពលោក បានបង្ហើបថា ដើម្បីទប់ទល់នឹងអាម៉េរិក នៅពេលនេះក្រុមហ៊ុន បៃឌូ (Baidu) ដែលជាក្រុមហ៊ុនអ៊ីនធឺណេតដ៏ធំបំផុតមួយរបស់ប្រទេសចិន បានស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងគេក្នុងប្រទេស ដែលបានបើកដំណើរការកម្មវិធី AI ជំនាន់ថ្មី។ ម៉ូដែលរបស់ក្រុមហ៊ុននេះ ត្រូវបានរចនាឡើង ដើម្បីប្រជែងនឹង ChatGPT របស់ OpenAI ដែលក្រុមហ៊ុនចិន អះអាងថា មានអ្នកប្រើប្រាស់ប្រមាណ៣០០លាននាក់។

ដោយឡែក ក្រុមហ៊ុន Alibaba វិញ នៅពេលនេះត្រូវបានគេដឹងថា កំពុងដាក់បង្ហាញនូវគំរូមូលដ្ឋាននៃប្រព័ន្ធ AI ថ្មីមួយ ដែលមានឈ្មោះថា ថុងយី ស៊ីអ៊ែនវេន (Tongyi Qianwen) ដែលមានសមត្ថភាពផ្តល់កំណែសម្រាប់ការស្វ័យសិក្សា ដោយរួមទាំងការដោះស្រាយលំហាត់គណិតវិទ្យា ការបញ្ចូលសំឡេង ក៏ដូចជាអត្ថបទ។

ជាមួយគ្នានេះ Tencent ដែលកំពុងគ្រប់គ្រងដំណើរការកម្មវិធីផ្ញើសារដ៏ធំបំផុតរបស់ប្រទេសចិន គឺ WeChat នៅឆ្នាំនេះបានចាប់ផ្តើមដាក់ឲ្យដំណើរការនូវកម្មវិធី AI chatbot ដែលអាចទាញយកព័ត៌មាន និងខ្លឹមសារពី WeChat បង្កើតមាតិការ និងកម្មវិធីផ្សេងៗដោយស្វ័យប្រវត្តិ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំ KB Financial Group បានទទួលការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មាន
សេអ៊ូល ថ្ងៃទី 13 ខែកញ្ញា 2024៖ លោក Yang Jong-hee ប្រធាននាយកប្រតិបត្តិ KB Financial Group និងថ្នាក់គ្រប់គ្រង KB Financial Group ព្រមទា…

លោក ម៉ូឌី មានមហិច្ឆតាប្រែក្លាយឥណ្ឌា ជាមហាអំណាចផលិតបន្ទះឈីប នៅលើពិភពលោក

ព័ត៌មាន
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានថ្លែងនៅក្នុងពិធីបើកពិព័រណ៍បន្ទះឈីបឥណ្ឌា ឆ្នាំ២០២៤ ថា លោកមានបំណងជំរុញឱ្យប្រទេសឥណ្ឌា ក្លាយជាមហាអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ