រោងចក្រនុយក្លេអ៊ែ

អាជ្ញាធរកោះតៃវ៉ាន់ ប្រកាសបិទរោងចក្រនុយក្លេអ៊ែធំទីពីររបស់ខ្លួន ក្រោយប្រើអស់រយៈពេល៤០ឆ្នាំ


អាជ្ញាធរកោះតៃវ៉ាន់ បានប្រកាសជាចំហរថា ខ្លួននឹងបិទរោងចក្រថាមពលនុយក្លេអ៊ែធំបំផុតទី២ចុងក្រោយរបស់ខ្លួននៅចុងសប្តាហ៍នេះ ដែលជាការផ្លាស់ប្តូរមួយដែលអាចធ្វើឱ្យកោះនេះស្ថិតនៅចំកណ្តាលនៃភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងចិន។ មកដល់ពេលនេះ ប្រភពថាមពលសំខាន់់របស់កោះនេះ គឺពឹងផ្អែកខ្លាំងលើធ្យូងថ្ម និងឧស្ម័នធម្មជាតិ ប៉ុន្តែកំពុងពង្រឹងប្រភពថាមពលកកើតឡើងវិញ។
រោងចក្រនុយក្លេអ៊ែ
ដោយ

សារព័ត៌មាន The Edge បានរាយការណ៍ថា ការបិទម៉ាស៊ីនរ៉េអាក់ទ័រទី១ នៅរោងចក្រថាមពលនុយក្លេអ៊ែ​ ម៉ាអានសាន( Maanshan) នៅភាគខាងត្បូងនៃកោះតៃវ៉ាន់ កើតឡើងចំពេលមានការជជែកដេញដោលគ្នាជាបន្តបន្ទាប់ក្នុងចំណោមសមាជិកសភាអំពីថា តើត្រូវពន្យារអាយុជីវិតរបស់រោងចក្រថាមពលនុយក្លេអ៊ែ ដែលមានស្រាប់របស់កោះនេះ ឬយ៉ាងណា ស្របពេលដែលប្រភពថាមពលនុយក្លេអ៊ែ​បច្ចុប្បន្ននៅកោះនេះមានប្រហែលតែ៥%ប៉ុណ្ណោះនោះ។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលកោះតៃវ៉ាន់នេះ ធ្វើឡើងក្រោយពេលដែលទទួលបទពិសោធន៍នៃគ្រោះមហន្តរាយដោយធម្មជាតិ នាឆ្នាំ២០១១ នៅរោងចក្រនុយក្លេអ៊ែ​ នៅ Fukushima ប្រទេសជប៉ុន។ រដ្ឋាភិបាលរបស់កោះនេះ បាននិយាយថា ខ្លួននឹងមិនច្រានចោលការជំរុញ និងពង្រឹងការរួមចំណែកនៃថាមពលនុយក្លេអ៊ែ​នោះទេ ប៉ុន្តែតៃវ៉ាន់ចាំបាច់ត្រូវតែយកចិត្តទុកដាក់លើបច្ចេកវិទ្យាដែលមានសុវត្ថិភាព​។

បន្ទាប់ពីរ៉េអាក់ទ័រទី១ ត្រូវបិទនៅថ្ងៃសៅរ៍ រ៉េអាក់ទ័រចុងក្រោយរបស់តៃវ៉ាន់ គឺម៉ាអានសានទី២ ត្រូវបានកំណត់ថា នឹងបិទនៅខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីរ៉េអាក់ទ័រទាំងពីរបានប្រើប្រាស់អស់រយៈពេលជាង៤០ឆ្នាំមកហើយនោះ។

លោក ចូ ជុងតៃ (Cho Jung-tai) នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ បានប្រាប់អ្នកយកព័ត៌មានថ្មីៗនេះថា ប្រសិនបើបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែ​ថ្មីអាចដោះស្រាយបញ្ហាសុវត្ថិភាពនុយក្លេអ៊ែ​ និងកាកសំណល់នុយក្លេអ៊ែ​ ហើយត្រូវបានទទួលយកជាអន្តរជាតិ ពិតណាស់ កោះតៃវ៉ាន់នឹងបើកទូលាយក្នុងការពិភាក្សាអំពីបញ្ហានេះ។ លោកបាននិយាយថា រដ្ឋាភិបាលនឹងផ្តោតលើការពង្រីកការប្រើប្រាស់ឧស្ម័នធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ហើយក៏កំពុងតែរិះគិតអំពីថាមពលកកើតឡើងវិញ។

កោះតៃវ៉ាន់ រំពឹងថា ថាមពលកកើតឡើងវិញនឹងអាចរួមចំណែកប្រមាណជា១/៤ នៃល្បាយថាមពលរបស់ខ្លួននៅឆ្នាំ២០៣០ ពោលគឺត្រូវបង្កើតឡើងឲ្យបានដល់១២% ស្របពេលដែលការប្រើប្រាស់ថាមពលត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាមធ្យម២,៨% ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០៣៣ ដែលជំរុញដោយវិស័យ AI៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យឧស្សាហកម្មរបស់ចិន មានស្ថានភាពបែបណា ក្រោយរងសម្ពាធពាណិជ្ជកម្មពីបស្ចិមប្រទេស?

ព័ត៌មាន
ទោះបីស្ថិតក្រោមគំនាបពន្ធ និងការរឹតបន្តឹងលើការនាំចូលដោយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តនៅបស្ចិមប្រទេស ក៏វិស័យឧស្សាហកម្មរបស់មហាយក្សចិន នៅតែរ…

G20 ឯកភាពលើផែនការយកពន្ធពីក្រុមមហាសេដ្ឋី ប៉ុន្តែនៅមានការខ្វែងគំនិតគ្នា

ព័ត៌មាន
បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលមកពីក្រុមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតទាំង២០នៅលើពិភពលោក (G20) បានព្រមព្រៀងគ្នាថា នឹងប្តេជ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ