ទីផ្សារដែកថែប

ក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតរបស់ពិភពលោកព្រមានថា មហាយក្សចិន កំពុងប្រឈមនឹងវិបត្តិឧស្សាហកម្មយ៉ាងធ្ងន់ធ្ងរ


ក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតរបស់ពិភពលោកបានព្រមានគួរឱ្យភ្ញាក់ផ្អើលថា ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក ជាមួយប្រជាជនសរុបជាង១,៤ពាន់លាននាក់ កំពុងប្រឈមនឹងវិបត្តិឧស្សាហកម្មផលិតដែកថែបយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
ទីផ្សារដែកថែប
ដោយ

លោក ហ៊ូ វ៉ាងមីង (Hu Wangming) ប្រធានក្រុមហ៊ុន ឆាយណា ប៉ាវវូ ស្ទៀល គ្រុប ខប (China Baowu Steel Group Corp) ដែលជាក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតរបស់ពិភពលោកបានព្រមានថា ឧស្សាហកម្មដែកថែបរបស់ប្រទេសចិន កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរជាងវិបត្តិក្នុងឆ្នាំ២០០៨ និង២០១៥ ទៅទៀត។ លោកបានសង្កត់ធ្ងន់ថា វិបត្តិនេះនឹងអូសបន្លាយពេលយូរ និងធ្ងន់ធ្ងរជាងការរំពឹងទុក​។ ការព្រមានរបស់លោកបានធ្វើឱ្យតម្លៃរ៉ែដែក និងទីផ្សារដែកថែបធ្លាក់ចុះជាថ្មីកាលពីថ្ងៃពុធ ទី១៤ ខែសីហា កន្លងទៅថ្មីៗ។

សូមបញ្ជាក់ថា តម្លៃរ៉ែដែក បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២៣ ហើយតម្លៃដែកថ្នាំងអំពៅនៅទីផ្សារក្រុងសៀងហៃ ប្រទេសចិន បានធ្លាក់ចុះជាង៤% ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៧ មក។

ទីផ្សារដែកថែបចិន ដែលជាទីផ្សារធំបំផុតនៅទូទាំងពិភពលោក ពេលនេះកំពុងតែត្រដាបត្រដួសដោយសារតែការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ និងការកាត់បន្ថយផលិតកម្មនៅតាមបណ្ដារោងចក្រនានា ដែលនាំឱ្យតម្លៃធ្លាក់ចុះ និងធ្វើឱ្យក្រុមហ៊ុនផលិតដែកថែបនានា រងការខាតបង់កាន់តែខ្លាំង។

ដោយសារតែផលិតកម្មដែកថែបរបស់ក្រុមហ៊ុន ឆាយណា ប៉ាវវូ ស្ទៀល គ្រុម (China Baowu Steel Group Corp) មានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ៧%នៃដែកថែបទូទាំងពិភពលោក ការព្រមានរបស់លោក ហ៊ូ វ៉ាងមីង (Hu Wangming) ដែលជាប្រធានក្រុមហ៊ុននេះពិតជាមានទម្ងន់ខ្លាំងណាស់ ដែលអាចបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមបណ្ដាក្រុមហ៊ុនជាគូប្រកួតប្រជែងក្នុងពិភពលោក ខណៈដែលការនាំចេញរបស់ប្រទេសចិន កើនឡើងយ៉ាងគំហុក។

ដោយសារការផលិតដែកថែបទទួលបានប្រាក់ចំណេញកាន់តែតិចជាងមុន រោងចក្រនានា បានបង្ខំចិត្តកាត់បន្ថយការផលិតដែក ខណៈដែលការនាំចេញដែកថែបរបស់ចិន ត្រូវបានរំពឹងថានឹងមានចំនួនលើសពី១០០លានតោន ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៦ មក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីលោកអ្នកចាំបាច់ត្រូវតាមដានចង្វាក់បេះដូងឲ្យបានជាប់លាប់?

ព័ត៌មាន
នៅពេលនិយាយអំពីជំងឺបេះដូង មនុស្សភាគច្រើនតែងតែគិតដល់អាការៈស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូងជាដើម ប៉ុន្ដែ មានមនុស្សតិចតួចប៉ុណ្ណោះ ដែលបានដ…

ក្រុមហ៊ុនជប៉ុន ចំនួន១៥នឹងទទួលបានមូលនិធិពីរដ្ឋជាង២៣០លានដុល្លារ ដើម្បីផលិតបន្ទះឈីបនៅអាស៊ាន

ព័ត៌មាន
ក្រុមហ៊ុនជប៉ុន ចំនួន១៥ រួមទាំង ក្រុមហ៊ុន Isuzu Motors និងក្រុមហ៊ុន Sojitz ផងនោះ នឹងទទួលបានមូលនិធិពីរដ្ឋាភិបាលជប៉ុន ដើម្បីបង្កើតខ្សែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ