អាស៊ាន

កម្ពុជា ស្ថិតក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោក ដែលមានពលរដ្ឋត្រៀមលក្ខណៈទប់ទល់គ្រោះមហន្តរាយខ្ពស់បំផុត


លទ្ធផលស្ទង់មតិរបស់ក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ និងវិភាគអន្តរជាតិ ហ្គាឡាប់ (Gallup) ដែលមានការិយាល័យកណ្ដាលនៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាម៉េរិក បង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសឈានមុខគេទូទាំងពិភពលោក ដែលមានភាគរយពលរដ្ឋត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយខ្ពស់បំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា។
អាស៊ាន
ដោយ

ការស្ទង់មតិរបស់ក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ និងវិភាគអន្តរជាតិ ហ្គាឡាប់ បានបង្ហាញថា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ បានស្ថិតក្នុងចំណោមប្រទេសឈានមុខគេទូទាំងពិភពលោក ដែលមានភាគរយពលរដ្ឋត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយខ្ពស់បំផុត ដែលនេះអាចផ្ដល់ជាគំរូដ៏ល្អ និងជំរុញឱ្យបណ្ដាប្រទេសក្រីក្រដទៃទៀតដែលរងការគំរាមកំហែងពីបញ្ហាបម្រែបម្រួលអាកាសធាតុឱ្យអនុវត្តតាម។

ក្រុមហ៊ុន ហ្គាឡាប់ បានលើកឡើងតាមរយៈរបាយការណ៍មួយរបស់ខ្លួនកាលពីសប្តាហ៍មុនថា ប្រទេសចំនួន៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ហ្វីលីពីន វៀតណាម ថៃ និងកម្ពុជា បានជាប់នៅលំដាប់កំពូលនៃការស្ទង់មតិទូទាំងពិភពលោក ដែលមានភាគរយគ្រួសារពលរដ្ឋខ្ពស់បំផុតនិយាយថា ពួកគេមានផែនការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយ។

ជាធម្មតា បណ្ដាប្រទេសអ្នកមានពូកែខាងធ្វើផែនការណាស់សម្រាប់គ្រោះមហន្តរាយ ប៉ុន្តែលទ្ធផលនៃការស្ទង់មតិថ្មីនេះបង្ហាញថា សូម្បីតែបណ្ដាប្រទេសដែលមិនសូវមានធនធានតួយ៉ាងដូចប្រទេសទាំង៤ខាងលើនេះ ក៏អាចប្រើប្រាស់ប្រព័ន្ធព្រមានមុនយ៉ាងមានប្រសិទ្ធភាព និងជួយគ្រួសារពលរដ្ឋត្រៀមលក្ខណៈទុកជាមុនសម្រាប់គ្រោះមហន្តរាយផងដែរ។

ការស្ទង់មតិបង្ហាញថា ក្នុងចំណោមមនុស្សពេញវ័យដែលបានជួបប្រទះគ្រោះមហន្តរាយកាលពីពេលថ្មីៗនេះនៅទូទាំងពិភពលោក មានចំនួន៧០% និយាយថា ពួកគេទទួលបានការជូនដំណឹងជាមុន។ ទោះជាយ៉ាងណា ក្រុមហ៊ុន ហ្គាឡាប់ (Gallup) បាននិយាយថា តួលេខក្នុងតំបន់អាស៊ីអាគ្នេយ៍មានភាគរយខ្ពស់ជាង ដោយឈានដល់កម្រិតខ្ពស់៩២% នៅក្នុងប្រទេសហ្វីលីពីន និង៨១% នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ហើយនៅក្នុងឆ្នាំ២០២៣ កន្លងទៅ ៨៣%នៃពលរដ្ឋក្នុងប្រទេសវៀតណាម និង៦៧%នៃពលរដ្ឋក្នុងប្រទេសថៃ មានផែនការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយ ដែលខ្ពស់ជាងឆ្ងាយបើធៀបនឹងកម្រិតមធ្យម៣៨% នៅទូទាំងពិភពលោក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កង្វះការផ្គត់ផ្គង់បានជំរុញឱ្យតម្លៃផ្ទះ និងតម្លៃផ្ទះជួលនៅអូស្ត្រាលីហក់ឡើងខ្ពស់

ព័ត៌មាន
មនុស្សកាន់តែច្រើនឡើង ដែលភាគច្រើនជានិស្សិត និងគ្រូបង្រៀន បានស្វែងរកផ្ទះជួលដែលមានតម្លៃសមរម្យនៅក្នុងទីក្រុងស៊ីដនី នៅប្រទេសអូស្ត្រាលី សម្រាប់ស្នា…

វិនិយោគិនបរទេសកំពុងងាកមកសម្លឹងឱកាសវិនិយោគនៅអាស៊ាន ស្របពេលអតិផរណាសកលបានបង្ហាញពីភាពធូរស្បើយ

ព័ត៌មាន
ស្របពេលទំនុកចិត្តលើការកាត់បន្ថយអត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក កាន់តែមានការកើនឡើង វិនិយោគិនបរទេសកំពុងសម្លឹងមើលឱកាសវិនិយោគនៅតាមបណ្តាប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ