រថយន្តអគ្គិសនី

ការប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ឥណ្ឌូនេស៊ី កាន់តែពុះកញ្ជ្រោល ខណៈ VinFast និង BYD ឈានជើងចូលទីផ្សារនេះព្រមគ្នា


ការប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនី (EV) របស់ប្រទេសឥណ្ឌូនេស៊ី កំពុងតែពុះកញ្ជ្រោលកាន់តែខ្លាំង ខណៈដែលក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម និងក្រុមហ៊ុនផលិតរថយន្ត BYD របស់មហាយក្សចិន បានឈានជើងចូលទីផ្សារប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ តាមរយៈការបញ្ចេញម៉ូឌែលរថយន្តអ្នកដំណើរ (Passenger Cars) ក្នុងពេលដំណាលៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
រថយន្តអគ្គិសនី
ដោយ

ប្រទេសឥណ្ឌូនេស៊ី កំពុងក្លាយជាទីផ្សារកាន់តែសំខាន់ខ្លាំងឡើងសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV)ជាច្រើន ខណៈដែលប្រទេសនេះអួតសរសើរពីឋានៈរបស់ខ្លួនជាប្រទេសផលិតរ៉ែនីកែល (Nickel) ដ៏ធំបំផុតរបស់ពិភពលោក ដែលរ៉ែនីគែលនេះ ជាសមាសធាតុដ៏សំខាន់នៅក្នុងអាគុយសម្រាប់រថយន្តអគ្គិសនី(EV)។ ឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤ របស់ពិភពលោកជាមួយនឹងចំនួនប្រជាជនសរុបជាង២៧០លាននាក់ កំពុងអំពាវនាវឱ្យឧស្សាហកម្មរថយន្តរបស់ពិភពលោកហក់ចូលទីផ្សាររថយន្តដ៏ធំរបស់ខ្លួន។

នៅឯពិព័រណ៍រថយន្តអន្តរជាតិ ឥណ្ឌូនេស៊ី (Indonesia International Motor Show) ដែលកំពុងប្រព្រឹត្តទៅ VinFast ដែលជាក្រុមហ៊ុនផលិតរថយន្ត EV ឈានមុខគេរបស់វៀតណាម បានបញ្ចេញរថយន្តចង្កូតស្តាំពីរម៉ូឌែល គឺម៉ូឌែល VFe34 និងម៉ូឌែឡ VF5 ដែលសុទ្ធតែមានកៅអី៥។ ម៉ូឌែល VFe34 មានតម្លៃប្រមាណ១ម៉ឺន៩ពាន់ដុល្លារអាម៉េរិក ខណៈម៉ូឌែល VF5 មានតម្លៃប្រមាណ១ម៉ឺន៦ពាន់ដុល្លារអាម៉េរិក។

តម្លៃទាំងនេះមិនដល់ពាក់កណ្តាលផងទេ បើធៀបនឹងតម្លៃជាមធ្យមសម្រាប់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក។ ប៉ុន្តែវានៅតែមានតម្លៃថ្លៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលប្រាក់ឈ្នួលប្រចាំខែជាមធ្យមរបស់ពលរដ្ឋមានត្រឹមប្រមាណ​២០៣ដុល្លារអាម៉េរិក។

អ្នកតំណាងផ្នែកលក់ម្នាក់របស់ក្រុមហ៊ុនចិន BYD បានប្រាប់សារព័ត៌មាន Nikkei Asia ថាក្រុមហ៊ុននាំចូលរថយន្តរបស់ខ្លួនពីប្រទេសចិន ប៉ុន្តែគ្រោងនឹងផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីដោយផ្ទាល់ ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់សម្រាប់គម្រោងផលិតនេះនៅឡើយទេ។

ក្រុមហ៊ុន BYD ទើបតែបានចាប់ផ្តើមលក់រថយន្តអគ្គិសនី (EV) របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងខែមករា ដើមឆ្នាំ២០២៤ ប៉ុណ្ណោះ ប៉ុន្តែរថយន្តក្រុងរបស់ខ្លួនត្រូវបានប្រើប្រាស់ដោយបណ្តាញដឹកជញ្ជូនសាធារណៈ TransJakarta របស់ប្រទេសនេះអស់រយៈពេលពីរឆ្នាំកន្លងមកហើយ។

ម៉ូឌែលរថយន្តអ្នកដំណើរ (Passenger Car) ចុងក្រោយបង្អស់របស់ BYD គឺ Atto 3 ដែលមានតម្លៃប្រមាណជិត៣ម៉ឺន៣ពាន់ដុល្លារអាម៉េរិក កំពុងតែបង្អួតរាងនៅក្នុងពិព័រណ៍រថយន្តនេះ ដែលបន្តរហូតដល់ថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។ វាជាលើកទី១ ហើយដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ឈានមុខគេរបស់ប្រទេសចិន មួយនេះដាក់តាំងបង្ហាញរថយន្តនៅក្នុងកម្មវិធីតាំងពិព័រណ៌នេះចាប់តាំងពីចូលទីផ្សាររថយន្តដឹកអ្នកដំណើរមក។ សូមបញ្ជាក់ថា ក្រៅពី VinFast និង BYD ក៏មានការចូលរួមពីក្រុមហ៊ុនផលិតរថយន្តមួយចំនួនទៀតផងដែរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការពិនិត្យសារធាតុញៀនលើមន្រ្តីរាជការ នឹងចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពមន្រ្តី និងថវិកាជាតិ ដែរឬទេ?

ព័ត៌មាន
ការដាក់ចេញវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមក្រសួងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ កំព…

ក្រុមហ៊ុន Vietjet ប្រារព្ធពិធីអបអរឆ្នាំរោង (នាគ) ជាមួយនឹងការផ្តល់ជូនពិសេស នៅពេលកក់សំបុត្រធ្វើដំណើរជាមួយតម្លៃចាប់ពី 0 ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ

ព័ត៌មាន
ក្រុមហ៊ុន Vietjet មានមានសេចក្តីសោមនសរីករាយយ៉ាងខ្លាំងក្នុងការផ្តល់ជូនអ្នកដំណើរទូទាំងពិភពលោកនូវការបញ្ចុះតម្លៃសំបុត្រដ៏អស្ចារ្យ និងការបញ្ចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ