វិស័យកសិកម្ម

តើការខូចខាតដំណាំស្រូវដោយសារសត្វល្អិតចង្រៃរុយ ស មានស្ថានភាពបែបណាហើយមកទល់ពេលនេះ?


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា មកទល់ពេលនេះមានខេត្តចំនួន៥ហើយ ដែលរងការបំផ្លិចបំផ្លាញពីរុយ ស លើដំណាំស្រូវ ដែលមានទំហំជាង៥ម៉ឺនហិកតា។ តែយ៉ាងណា ការខូចខាតនេះ គឺនៅមានទំហំតូច និងអាចគ្រប់គ្រងបាន ពោលគឺមិនទាន់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភនៅឡើយទេ។
វិស័យកសិកម្ម
ដោយ

ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា មកទល់ពេលនេះមានដំណាំស្រូវជាង៥ម៉ឺនហិកតា នៅតាមបណ្តាខេត្តចំនួន៥ បានរងការវាយប្រហារពីសត្វល្អិតចង្រៃរុយ ស។ ខេត្តទាំង៥នេះ រួមមាន ខេត្តស្វាយរៀង តាកែវ ព្រៃវែង ត្បូងឃ្មុំ និងខេត្តកណ្តាល ហើយក្នុងចំណោមខេត្តទាំងនេះ ដំណាំស្រូវក្នុងខេត្តព្រៃវែង រងការបំផ្លិចបំផ្លាញច្រើនជាងគេ ដែលមានរហូតដល់ជាង១ម៉ឺនហិចតាឯណោះ។

​បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការបំផ្លាញស្រូវរបស់រុយ ស នេះ គឺមានស្ទើរគ្រប់ដំណាក់កាលនៃការដាំដុះរបស់ស្រូវ ពោលគឺប្រសិនបើរុយ ស ​​បានបំផ្លាញស្រូវនៅក្នុងដំណាក់កាលស្រូវផើម ឬចេញគួរនោះ គឺអាចរងផលប៉ះពាល់ខ្លាំងតែម្តង ដែលអាចធ្វើឱ្យទិន្នផលស្រូវថយចុះផងដែរ។ ឯកឧត្តម ងិន ឆាយ បានបញ្ជាក់ដែរថា ស្រែដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនោះ គឺដោយសាររងការបំផ្លាញចម្រុះពីសត្វល្អិតចង្រៃនានា ពោលគឺបន្ទាប់ពីរងការបំផ្លាញពីរុយ ស ហើយ ក៏ត្រូវរងការបំផ្លាញពីដង្កូវមូរបន្ថែមពីលើទៀត​។ តែយ៉ាងណា ឯកឧត្តម បានអះអាងថា មកទល់ពេលនេះ ការរាតត្បាតរបស់សត្វល្អិតចង្រៃ រុយ ស នេះ គឺមិនទាន់មានសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភនោះទេ ពោលគឺស្ថានភាពអាចគ្រប់គ្រងបាន។

​គួរជម្រាបថា តាមការបញ្ជាក់របស់ឯកឧត្តម ងិន ឆាយ ស្រូវដែលត្រូវបានបំផ្លាញពីសត្វល្អិតចង្រៃរុយ ស នេះ ភាគច្រើនកើតលើពូជស្រូវស្រាលមិនប្រកាន់រដូវ ខណៈពូជស្រូវប្រកាន់រដូវមិនរងការបំផ្លាញនោះទេ។ ​តាមរយៈកិច្ចអន្តរាគមន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធក្នុងការកម្ចាត់ពពួកសត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងពេលកន្លងមកនេះ គឺសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ទង់មតិបានរកឃើញថា ឥទ្ធិពលសេដ្ឋកិច្ចរបស់មហាយក្សចិន កាន់តែទទួលបានការស្វាគមន៍

ព័ត៌មាន
ក្រុមធនាគារខួរក្បាលមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានអះអាងថា ឥទ្ធិពលសេដ្ឋកិច្ចរបស់មហាយក្សចិន កាន់តែទទួលបានការស្វាគមន៍ពីប្រទេសតូចៗ ន…

ប្រធានាធិបតី ចូ បៃឌិន ប្រកាសឱ្យពលរដ្ឋទូទាំងប្រទេសថ្កោលទោសការវាយប្រ.ហារលើលោក ដូណាល់ ត្រាំ

ព័ត៌មាន
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានថ្លែងទៅកាន់ពលរដ្ឋអាម៉េរិកទូទាំងប្រទេសកាលពីចុងសប្តាហ៍មុនថា គ្រប់គ្នាត្រូវតែថ្កោលទោសចំពោះការប៉ុនប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ