លោក សេដ្ឋា ថាវីស៊ីន

នាយករដ្ឋមន្ត្រីថៃ លាតត្រដាងផែនការចែកប្រាក់តាមប្រព័ន្ធឌីជីថលដល់ពលរដ្ឋជាង១៣ពាន់លានដុល្លារ


នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីពេលថ្មីៗបានបង្ហាញព័ត៌មានលម្អិតពីផែនការរបស់រដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចដោយផ្តល់ប្រាក់តាមប្រព័ន្ធឌីជីថលដល់ប្រជាជនថៃ ប្រមាណ៥០លាននាក់ ដោយម្នាក់ៗទទួលបានប្រមាណ២៧៥ដុល្លារ សម្រាប់ការចំណាយក្នុងអាជីវកម្មក្នុងស្រុករបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP។
លោក សេដ្ឋា ថាវីស៊ីន
ដោយ

លោក សេដ្ឋា បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ផែនការចំណាយថវិកាចំនួន៥០០ ពាន់លានបាតប្រមាណ១៣ពាន់៧រយលានដុល្លារ ដែលភាគច្រើនត្រូវបានផ្តល់ដោយមូលនិធិពីថវិកាសារពើពន្ធឆ្នាំ២០២៤ និងឆ្នាំ២០២៥ នឹងត្រូវដាក់ឱ្យប្រើនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ។ នាយករដ្ឋមន្ត្រីរូបនេះអះអាងថា ការប្រើប្រាស់មូលនិធិនេះជាបន្តបន្ទាប់ត្រូវបានគេរំពឹងថា នឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចន្លោះពី១,២ ទៅ១,៦% ហើយធនាគារពិភពលោកបានប៉ាន់ប្រមាណថា កំណើន GDP របស់ថៃនឹងមាន១,៥%នៅក្នុងខែធ្នូ។

មួយផ្នែកនៃមូលនិធិនេះនឹងបានមកពីធនាគារកសិកម្ម និងសហករណ៍កសិកម្មរបស់រដ្ឋក្នុងបំណងជួយទូទាត់បំណុលរបស់ប្រជាកសិករប្រហែល១៧លាននាក់ ហើយការទិញតាមឌីជីថលនឹងត្រូវបានធ្វើតែនៅក្នុងស្រុករបស់អ្នកទទួលមូលនិធិនេះប៉ុណ្ណោះ ហើយនឹងមិនអនុញ្ញាតឱ្យទិញទំនិញរួមទាំងប្រេង សេវាកម្ម និងការទិញតាមអ៊ីនធឺណិតនោះទេ។

លោក សេដ្ឋា បានហៅគម្រោងនេះថា ជាគោលនយោបាយផ្លាស់ប្តូរជីវិតសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែលោកក៏បានសម្ដែងការខកចិត្តដែលគម្រោងនេះមិនអាចអនុវត្តឱ្យបានឆាប់រហ័សផងដែរ ទោះយ៉ាងណា លោកបានបញ្ជាក់ថា ការអូសបន្លាយពេលគម្រោងនេះ គឺដោយសាររដ្ឋាភិបាលចង់ធ្វើឱ្យមានតម្លាភាព និងស្របច្បាប់។

ផែនការផ្ដល់មូលនិធិដែលជាការសន្យាក្នុងយុទ្ធនាការបោះឆ្នោតដ៏សំខាន់របស់គណបក្សភឿថៃ របស់លោក សេដ្ឋា នេះ ត្រូវបានអ្នកសេដ្ឋកិច្ចរិះគន់ថា ជាមធ្យោបាយមួយគ្មានប្រសិទ្ធភាពក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពបើប្រៀបធៀបទៅនឹងវិធានការផ្សេងទៀត។ ក្រុមសេដ្ឋវិទូបាននិយាយថា ផែនការថវិការបស់រដ្ឋាភិបាលដឹកនាំដោយលោក សេដ្ឋា នេះអាចនឹងធ្វើឱ្យរដ្ឋាភិបាលជាប់បន្ទុកបំណុលសាធារណៈកាន់តែធ្ងន់៕

អត្ថបទ៖ ព្រាប ស

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការសិក្សាថ្មីបង្ហាញថា ក្រុមហ៊ុន BYD ទទួលបានជំនួយពីរដ្ឋាភិបាលចិន ជិត៤ពាន់លានដុល្លារ ដើម្បីត្រួតត្រាទីផ្សាររថយន្តអគ្គិសនី

ព័ត៌មាន
វិស័យរថយន្តអគ្គិសនី (EV) ដ៏ក្មេងខ្ចីរបស់មហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ កំពុងមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យភ្ញាក់ផ្អើល និងកំព…

ជប៉ុនសម្លឹងអាស៊ីអគ្នេយ៍ និងឥណ្ឌាជាប្រភពសម្រាប់បំពេញតម្រូវការពលករជំនាញ

ព័ត៌មាន
ជប៉ុនដែលកំពុងតែមានបញ្ហាខ្វះពលករជំនាញ សម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសបានសម្លឹងឃើញអាស៊ីអគ្នេយ៍ និងឥណ្ឌាជាប្រភពធនធានមនុស្សជំនាញប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ