អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន HEINEKEN Cambodia ឈ្នះ​ពាន​រង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក


ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងផ្នែកអភិវឌ្ឍន៍អាជីព និងបរិយាបន្នតាមរយៈការទទួលបានពានរង្វាន់ Employee Experience Awards 2021 ដ៏មានកិត្យានុភាពពីក្រុមហ៊ុន Human Resources Online.net ដែលមានមូលដ្ឋាននៅសិង្ហបុរី។ នេះ​បើ​តាម​​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុនផ្សាយ​ឲ្យ​ដឹង​​នៅ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ ។
ក្រុមហ៊ុន HEINEKEN Cambodia ឈ្នះ​ពាន​រង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក
ដោយ

ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វានប្រាក់ Employee Experience Awards 2021 ក្នុងផ្នែកអភិវឌ្ឍន៍អាជីពល្អបំផុត។ 

ពានរង្វាន់នេះមានន័យថាជាការទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតស្រាបៀរមួយនេះចំពោះឱកាសអភិវឌ្ឍន៍អាជីពដែលក្រុមហ៊ុនផ្តល់ជូននិយោជិតរបស់ខ្លួន “តាមរយៈការតម្រឹមអាជីវកម្មដ៏ខ្លាំង ការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់និយោជិត និងភាពម្ចាស់ការក្នុងការរៀបចំផែនការសម្រាប់ជំនាញអនាគត”។ ក្រុមហ៊ុន HEINEKEN Cambodia ក៏ទទួលបានការកោតសរសើរផងដែរចំពោះការចូលរួមរបស់និយោជិត និងយុទ្ធសាស្រ្តជម្រុះ និងបរិយាបន្ន (Diversity and Inclusion Strategy) របស់ក្រុមហ៊ុន។

សាជីវកម្មអន្តរជាតិធំៗជាច្រើនផ្សេងទៀតដូចជាសាជីវកម្មក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់ដ៏ល្បីឈ្មោះនេះដែលពាក់ព័ន្ធនឹងធនធានមនុស្ស។ ក្រុមហ៊ុន HEINEKEN Cambodia គឺជាក្រុមហ៊ុនទីមួយនៅព្រះរាជាណាចក្រកម្ពុជាដែលទទួលបានការទទួលស្គាល់បែបនេះ។

ក្រុមហ៊ុន HEINEKEN Cambodia ឈ្នះ​ពាន​រង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក

ពានរង្វាន់ Employee Experience Awards ប្រចាំឆ្នាំនេះមានដំណើរការផ្តល់ពិន្ទុដ៏តឹងរ៉ឹងដែលធ្វើឡើងដោយគណៈកម្មការដែលជាអ្នកដឹកនាំផ្នែកធនធានមនុស្សជាន់ខ្ពស់ ដោយវាយតម្លៃលើពាក្យស្នើសុំចូលរួមទាំងអស់ ដើម្បីផ្តល់ពិន្ទុដោយយោងទៅតាមបញ្ជីលក្ខណៈវិនិច្ឆ័យជាក់លាក់មួយ។ គណៈកម្មការក៏បានពិនិត្យមើលយ៉ាងម៉ត់ចង់ផងដែរ ដើម្បីធ្វើឱ្យប្រាកដថា មិនមានទំនាស់ផលប្រយោជន៍ នៅពេលវាយតម្លៃពាក្យចូលរួមប្រកួត។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីជួយក្រុមហ៊ុននានាឱ្យបង្ហាញទេពកោសល្យល្អៗ គំនិតផ្តួចផ្តើម និងយុទ្ធសាស្រ្តរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និង “ដើម្បីទទួលបានការទទួលស្គាល់ពិតប្រាកដថាជាក្រុមហ៊ុនល្អបំផុតនៅអាស៊ី”។ 

លោក Samson Wong នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពដែលទទួលបានការទទួលស្គាល់ការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់យើងចំពោះការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិករបស់យើង និងការវិនិយោគរបស់យើងលើជំនាញនាពេលអនាគត។ បុគ្គលិកនិងការអភិវឌ្ឍរបស់ពួកគេស្ថិតនៅក្នុងបេះដូងរបស់ក្រុមហ៊ុនយើង។ ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ក្រុមហ៊ុនមួយអាចរីកចម្រើនទៅបានលុះត្រាតែបុគ្គលិករបស់យើងទទួលបានការគាំទ្រ និងបទពិសោធដើម្បីរៀនសូត្រ និងទទួលបានភាពរីកចម្រើន ខណៈដែលមានការប្តេជ្ញាចិត្ត និងអារម្មណ៍ថាខ្លួនឯងជាម្ចាស់ ដើម្បីផ្តល់ជូនលទ្ធលល្អប្រសើរ។ ការឈ្នះពានរង្វាន់នេះបង្ហាញសារយ៉ាងច្បាស់ទៅកាន់បុគ្គលិករបស់យើងបច្ចុប្បន្ន និងបុគ្គលិកអនាគតរបស់យើងថា ក្រុមហ៊ុនយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍសមាជិកក្រុមការងារទាំងអស់។ នៅក្រុមហ៊ុន HEINEKEN Cambodia យើងផ្តល់ឱកាសដល់បុគ្គលិករបស់យើងគ្រប់រូបឱ្យបង្កើតវឌ្ឍនភាពតាមរយៈភាពជាអ្នកដឹកនាំ ការរៀនសូត្រជំនាញថ្មីៗ និងការចូលរួម»។

ពានរង្វាន់ Employee Experience Awards គឺជាពានរង្វាន់ផ្នែកធនធានមនុស្សថ្នាក់តំបន់ ដែលផ្តោតលើការបង្ហាញបទពិសោធល្អៗរបស់និយោជិត។ ពានរង្វាន់នេះមានបំណងលើកទឹកចិត្តឱ្យនិយោជកឬក្រុមហ៊ុនទាំងអស់ទាញយកប្រយោជន៍ពីការកិច្ចខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិករបស់ខ្លួន ដើម្បីបង្កើតកម្លាំងពលកម្មមួយដែលមានការចូលរួមកាន់តែខ្លាំងដែលមានការលើកទឹកចិត្ត ពោរពេញដោយផលិតកម្ម និងថាមពល ដើម្បីរៀនសូត្រជំនាញបន្ថែម និងផ្តល់ជូនអតិថិជននូវបទពិសោធប្រកបដោយភាពវិជ្ជមាន។ 

លោក Samson Wong បានបន្ថែមទៀតថា៖ «នៅក្រុមហ៊ុន HEINEKEN Cambodia យើងជ្រើសរើសយកវិធីសាស្រ្តតាមបែបរចនាសម្ព័ន្ធដើម្បីអភិវឌ្ឍសមាជិកក្រុមការងាររបស់យើងទាំងអស់។ សមាជិកក្រុមការងាររបស់យើងទាំងអស់គ្នាត្រូវបានផ្តល់ឱកាសឱ្យបង្កើតវឌ្ឍនភាពខ្លួនឯងពីកម្រិតដំបូងរហូតដល់អ្នកដឹកនាំក្រុម ហើយជាចុងក្រោយឡើងទៅដល់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដោយផ្អែកលើសមត្ថភាព និងការប្តេជ្ញាចិត្តរបស់ពួកគេ។ វាគឺជាវិធីសាស្រ្តរបស់យើងចំពោះការអភិវឌ្ឍអាជីព និងវប្បធម៌កន្លែងធ្វើការ ដែលគាំទ្រដោយគោលបំណង និងតម្លៃរបស់យើង ដែលយើងជឿជាក់ថានឹងធ្វើឱ្យក្រុមហ៊ុន HEINEKEN Cambodia ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនល្អបំផុតដែលមនុស្សគ្រប់គ្នាចង់ធ្វើការជាមួយ»។

ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្នមានបុគ្គលិកជិត ៧០០នាក់ និងផ្ដល់ការងារជូនប្រជាជនកម្ពុជា ១២០,០០០នាក់ ដែលប្រកបការងារជាផ្នែកមួយនៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករដាំដុះស្រូវ រហូតដល់អាជីវករលក់ដូរភេសជ្ជៈនៅតាមហាងនានា។ 

ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ដោយឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាថាជា’ក្រុមហ៊ុនបង់ពន្ធច្រើនជាងគេនៅកម្ពុជា’។

បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ផលិតស្រាបៀរចំនួន ៥ម៉ាកក្នុងប្រទេសកម្ពុជា ដោយគោរពតាមបទដ្ឋានគុណភាពខ្ពស់បំផុត ដែលបម្រើជូនអតិថិជននូវគ្រប់រសជាតិ។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ពីរោងចក្រក្នុងស្រុក ផលិតផលស្រាបៀររបស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅកម្ពុជារួមមានស្រាបៀរ Heineken ស្រាបៀរ ABC ស្រាបៀរ Tiger និង Tiger Crystal ស្រាបៀរ Anchor និង Anchor White  និងស្រាបៀរ Gold Crown៕
អត្ថបទបន្ទាប់


ចំណេញអស់ស្ទះ!តែ1$ វេរលុយពី អេ អឹម ខេ ទៅ១២ ប្រទេស

ព័ត៌មាន
ភ្នំពេញ៖ កម្មវិធីផ្តល់ជូនពិសេស មិនធ្លាប់មានពីមុនសម្រាប់ការវេរលុយទៅក្រៅប្រទេស ត្រឹមតែ 1$ រហូតដល់ចំនួន១២ប្រទេស ដែលផ្តល់ដោយគ្រឹះស្ថានមីក្រ…

ក្រុម Sugarpads ទទួលបានរង្វាន់ទឹកប្រាក់ ៣ ០០០ដុល្លារពី Smart Axiata ក្រោយក្លាយជាជើងឯក SmartSpark ជំនាន់ទី ៨

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ - ក្រុម Sugarpads ដែលមានគំនិតផ្តួចផ្តើមបង្កើតបន្ទះសំឡីអនាម័យជួយដល់បរិស្ថានដែលត្រូវបានផលិតចេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ