វិស័យអចលនទ្រព្យ

តើកត្តាអ្វីជំរុញឱ្យតម្លៃលំនៅឋាននៅទូទាំងប្រទេសចិនបន្តធ្លាក់ចុះយ៉ាងគំហុកដោយគ្មានសញ្ញាថមថយ?


ទិន្នន័យផ្លូវការបង្ហាញថា តម្លៃលំនៅឋានថ្មីក្នុងទីក្រុងធំៗចំនួន៧០នៅប្រទេសចិន បានធ្លាក់ចុះជាមធ្យម៨% កាលពីអំឡុងខែកក្កដា ពីកម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពី៣ឆ្នាំមុន ខណៈដែលប្រទេសចិនកំពុងប្រឹងប្រែងស្រោចស្រង់វិស័យអចលនទ្រព្យរបស់ខ្លួន។ តើមានកត្តាអ្វីជំរុញឱ្យតម្លៃលំនៅឋាននៅទូទាំងប្រទេសចិន បន្តធ្លាក់ចុះយ៉ាងគំហុកដោយគ្មានសញ្ញាថមថយបែបនេះ?
វិស័យអចលនទ្រព្យ
ដោយ

ទិន្នន័យផ្លូវការពីការិយាល័យជាតិស្ថិតិរបស់ប្រទេសចិនបានបង្ហាញថា តម្លៃលំនៅឋានថ្មីក្នុងទីក្រុងធំៗចំនួន៧០នៃប្រទេសចិន បានធ្លាក់ចុះជាមធ្យម៨% កាលពីអំឡុងខែ កក្កដា ដែលជាការធ្លាក់ចុះរយៈពេល១៤ខែជាប់ៗគ្នា។

សារព័ត៌មាន Nikkei បានចុះផ្សាយថា ការធ្លាក់ចុះតម្លៃលំនៅឋានក្នុងប្រទេសចិននេះ ត្រូវបានជំរុញជាចម្បងដោយកត្តាគោលនយោបាយសេដ្ឋកិច្ច និងកត្តាទីផ្សារ ដោយក្នុងនោះរួមមានដូចជា៖

ទី១៖ កត្តារឹតបន្តឹងការផ្ដល់ឥណទាន - កាលពីអំឡុងឆ្នាំ២០២១ រដ្ឋាភិបាលចិនបានចាប់ផ្ដើមរឹតបន្តឹងការផ្ដល់ឥណទានក្នុងវិស័យអចលនទ្រព្យ ដើម្បីទប់ស្កាត់ហានិភ័យ ជាហេតុនាំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានាដូចជា Evergrande ជាដើមជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ និងខកខានទូទាត់បំណុលរបស់ខ្លួនជាបន្តបន្ទាប់រាលដាលពេញវិស័យនេះ។

ទី២៖ ការធ្លាក់ចុះតម្រូវការ និងទំនុកចិត្ត - វិបត្តិសាច់ប្រាក់របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបាននាំឱ្យគម្រោងលំនៅឋានជាច្រើនជាប់គាំង ដែលបានបំផ្លាញទំនុកចិត្តរបស់អ្នកទិញ និងធ្វើឱ្យម្ចាស់ផ្ទះកាន់តែច្រើនសម្រុកលក់ផ្ទះដែលនាំឱ្យតម្លៃផ្ទះធ្លាក់ចុះ។

ទី៣៖ ភាពខុសគ្នាតាមភូមិសាស្ត្រ - នៅក្នុងទីក្រុងតូចៗ តម្លៃលំនៅឋានបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ជាងនៅតាមទីក្រុងធំៗ ដែលនេះឆ្លុះបញ្ចាំងពីផលប៉ះពាល់មិនស្មើគ្នាដែលទទួលរងពីការធ្លាក់ថ្លៃលំនៅឋាន។

ទី៤៖ រដ្ឋបាលមូលដ្ឋានទទួលរងសម្ពាធ៖ ការធ្លាក់ថ្លៃលំនៅឋានបានធ្វើឱ្យប្រាក់ចំណូលពីការលក់ដីធ្លីធ្លាក់ចុះ ដែលធ្វើឱ្យរដ្ឋបាលមូលដ្ឋាននានាទទួលរងសម្ពាធ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីស្ដារស្ថិរភាពទីផ្សារក៏ដោយ។

ទី៥៖ ការជួយគាំទ្ររបស់រដ្ឋាភិបាលមានកម្រិត៖ ទោះបីជាក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានបង្ហាញពីការព្រួយបារម្ភយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលចិន នៅតែស្ទាក់ស្ទើរក្នុងការ

ផ្តល់ការគាំទ្រផ្នែកសារពើពន្ធ ហើយកត្តានេះបានធ្វើឱ្យការលំបាករបស់ទីផ្សារអចលនទ្រព្យបន្តអូសបន្លាយ។

ទី៦៖ ស្តុកលំនៅឋានកើនឡើង៖ ស្ដុកលំនៅឋានដែលលក់មិនទាន់ចេញបានកើនឡើងរហូតដល់២៣%ក្នុងឆ្នាំកន្លងទៅ ហើយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជួយប្រមូលទិញផ្ទះ ដើម្បីកាត់បន្ថយស្តុកលំនៅឋាន ហាក់មានប្រសិទ្ធភាពតិចតួចណាស់គិតមកទល់ពេលនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងត្រួតពិនិត្យរកមេរោគអុតស្វានៅលើខ្លួនមនុស្ស និងទំនិញ ដែលទៅដល់ប្រទេសខ្លួន

ព័ត៌មាន
រដ្ឋបាលគយចិនបានអះអាងថា ចិននឹងត្រួតពិនិត្យមនុស្ស និងទំនិញដែលបានទៅដល់ប្រទេសខ្លួន ដើម្បីស្វែងរកមេរោគអុតស្វាសម្រាប់រយៈពេល៦ខែ បន្ទាប់ពីអង្គកា…

សមាគមអ្នកផលិតសូឡាអាម៉េរិកស្នើឱ្យរដ្ឋាភិបាលអាម៉េរិកដំឡើងពន្ធលើសូឡា ខណៈការនាំចូលសូឡាពី៤ប្រទេសក្នុងអាស៊ានរូមទាំងកម្ពុជាកើនឡើងយ៉ាងគំហុក

ព័ត៌មាន
កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា សមាគមក្រុមអ្នកផលិតបន្ទះសូឡា ឬ បន្ទះស្រូបពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាម៉េរិកបានស្នើឱ្យក្រសួងពាណិជ្ជកម្មអាម៉េរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ