ទេសចរឥណ្ឌា

តើកម្ពុជា ត្រូវតៀមខ្លួនដូចម្តេច ដើម្បីទទួលភ្ញៀវទេសចរឥណ្ឌា ក្រោយប្រទេសទាំងពីរបើកការហោះហើរត្រង់នៅអំឡុងខែមិថុនា ខាងមុខ?


បើគ្មានការប្រែប្រួលទេ កម្ពុជា-ឥណ្ឌានឹងបើកការហោះហើរត្រង់រវាងគ្នា នាអំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដែលវានឹងកាន់តែផ្តល់ភាពងាយស្រួលជាងមុន។ ការរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់នេះ គឺក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ដើម្បីជំរុញសកម្មភាពទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ តើការតភ្ជាប់ជើងហោះហើរត្រង់នេះនឹងផ្ដល់អត្ថប្រយោជន៍បែបណាខ្លះដល់ប្រទេសទាំងពីរ? ហើយអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការតភ្ជាប់ជើងហោះហើរនេះ?
ទេសចរឥណ្ឌា
ដោយ

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ជឿជាក់ថា ប្រសិនបើដំណើរការតភ្ជាប់ជើងហោះហើរត្រង់មានភាពរលូន នោះភ្ញៀវទេសចរឥណ្ឌា កាន់តែច្រើននឹងមានវត្តមានមកលេងកម្សាន្តនៅកម្ពុជា។ ទន្ទឹមនឹងពេលវេលានៃការតភ្ជាប់ជើងហោះហើរ​ត្រង់រវាងកម្ពុជា-ឥណ្ឌា ខិតជិតចូលមកដល់ អ្នកជំនាញវិស័យទេសចរណ៍រូបនេះ បានជំរុញឱ្យអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការស្វាគមន៍ភ្ញៀវទេសចរឥណ្ឌា ក្នុងនោះមានទាំងម្ហូបអាហារ កន្លែងស្នាក់នៅ កន្លែងដើរលេង និងផ្សារទំនិញជាដើម។

​តើគួរធ្វើបដិសណ្ឋារកិច្ចបែបណាដើម្បីអាចទាក់ទាញភ្ញៀវទេសចរឥណ្ឌា? ជុំវិញសំណួរនេះ លោក ហូ វណ្ឌី បានឆ្លើយតបថា អាជ្ញាធរត្រូវរូតរះជួយពិនិត្យតាមលទ្ធភាពលើសំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងការផ្ដល់សេវានានាឱ្យមានតម្លៃសមរម្យ និងឆាប់រហ័ស ហើយប្រសិនបើបង្កភាពសាំញ៉ាំច្រើននោះកម្ពុជានឹងអាចបាត់បង់ភ្ញៀវទេសចរមិនខាន។

​ជាមួយគ្នានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រំពឹងថា ក្រោយការភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា វានឹងជួយស្រូបទាញភ្ញៀវទេសចរឥណ្ឌា ឱ្យមកកម្សន្តនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាពិសេស វាជួយកាត់បន្ថយការចំណាយ និងពេលវេលានៃការធ្វើដំណើររបស់ភ្ញៀវទេសចរនៃប្រទេសទាំងពីរ ដែលធ្លាប់តែប្រើប្រាស់ជើងហោះហើរតាមរយៈប្រទេសដទៃ។

​បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បើគ្មានការប្រែប្រួលទេ កម្ពុជា-ឥណ្ឌានឹងបើកការហោះហើរត្រង់រវាងគ្នា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ក្នុងនោះប្រទេសទាំងពីរនឹងមានការហោះហើរក្នុង១សប្តាហ៍ចំនួន៤ជើង៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជឿថា តំបន់ភ្នំគូលេននឹងអាចរកចំណូលលើសអង្គរវត្ត១០ដង បើអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់ទេសចរណ៍បែបសាសនាដ៏ស័ក្តិសិទ្ធិ

ព័ត៌មាន
បើនិយាយពីគោលដៅទេសចរណ៍ ពេលភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា ភាគច្រើននឹកដល់ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលជារមណីយដ្ឋានទេសចរណ៍ប្រវត្តិស…

ប្រធានាធិបតីអ៊ីរ៉ង់ និងអ្នករួមដំណើរទាំងអស់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

ព័ត៌មាន
ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) និងប្រមុខការទូតជាន់ខ្ពស់លោក ហ៊ូសេន អាមីរ៉ាប់ឌុលឡាហ៊ីយ៉ាន់ (Hossein Ami…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ