ព្យុះសង្ឃរា Milton នៅអាម៉េរិក

ព្យុះសង្ឃរា Milton នៅអាម៉េរិកអាចធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រងខាតបង់រហូតដល់១00ពាន់លានដុល្លារ


ព្យុះសង្ឃរា Milton ដែលបានបោកបក់នៅរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិកបានបង្កឲ្យពលរដ្ឋអាម៉េរិកជិត៣លាននាក់រស់នៅដោយគ្មានថាមពលអគ្គិសនី និងបង្កជាទឹកជំនន់ ហើយបានសម្លាប់មនុស្សមួយចំនួន។ លើពីនេះ ព្យុះសង្ឃរានេះ ក៏បានបំផ្លាញដល់សេដ្ឋកិច្ចផងដែរ ក្នុងនោះគ្រាន់តែសេវាធានារ៉ាប់រង ត្រូវបានអ្នកវិភាគអះអាងថា អាចខូចខាតរហូតដល់ទៅ១០០ពាន់លានដុល្លារអាម៉េរិកឯណោះ។
ព្យុះសង្ឃរា Milton នៅអាម៉េរិក
ដោយ

សារព័ត៌មានធំៗបានរាយការណ៍ថា ព្យុះសង្ឃរា Milton កម្រិត៣បានបោកបក់មកលើតំបន់មួយចំនួនក្នុងរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធ ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុង១ម៉ោង ដែលបណ្តាលឲ្យពលរដ្ឋអាម៉េរិកនៅក្នុងរដ្ឋនេះជិត៣លាននាក់រស់នៅដោយគ្មានថាមពលអគ្គិសនីប្រើប្រាស់ បង្កជាគ្រោះបាក់ដី ទឹកជំនន់ និងឆក់យកអាយុជីវិតមនុស្សមួយចំនួនផងដែរ។

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ដោយសារតែព្យុះសង្ឃរានេះ អាជ្ញាធរនៅក្នុងរដ្ឋនេះបានជូនដំណឹងឲ្យពលរដ្ឋជម្លៀសខ្លួនចេញពីលំនៅឋានរហូតដល់ទៅ៧,២លាននាក់ ហើយយន្តហោះសរុប១ ៩០០ជើងត្រូវបានលុបចោល ហើយស្ថានីយប្រេងឥន្ធនៈជាង៦០%នៅទូទាំងរដ្ឋត្រូវបង្ខំចិត្តបិទប្រតិបត្តិការ។

ក្រុមអ្នកវិភាគបាននិយាយថា ព្យុះសង្ឃរា Milton នេះ អាចបណ្តាលឱ្យមានការខាតបង់រហូតដល់១00 ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មធានារ៉ាប់រងពិភពលោក។ អ្នកវិភាគនៅក្រុមហ៊ុន Morningstar DBRS បាននិយាយថា ការខាតបង់ដោយសារព្យុះសង្ឃរា Milton អាចមានទំហំកាន់តែធំថែមទៀត ប្រសិនបើខ្យល់ព្យុះនេះបោកបក់ដោយផ្ទាល់នៅតំបន់ Tampa ដែលមានប្រជាជនរស់នៅច្រើន។

អ្នកវិភាគនៅក្រុមហ៊ុន S&P បានកត់សម្គាល់កាលពីថ្ងៃពុធថា វិសាលភាពនៃការខូចខាត នៅមិនទាន់ប្រាកដប្រជានៅឡើយទេ វាអាចតិចហើយវាក៏អាចច្រើនជាង១០០ពាន់លានដុល្លារ។ មកដល់ពេលនេះកំណើននៃគ្រោះធម្មជាតិដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុកំពុងធ្វើឲ្យវិស័យធានារ៉ាប់រងស្ថិតនៅក្នុងកម្រិតហានិភ័យកាន់តែខ្ពស់៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ដាក់ប្រាក់បញ្ញើ! ឈ្នះរង្វាន់!

ធនាគារ ប្រ៊ីដ ត្រូវបានគេស្គាល់ច្បាស់ថា ជាធនាគារពាណិជ្ជក្នុងស្រុកធំមួយ ដែលស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុនយក្ស វើលដ៍ប្រ៊ីដ គ្រុប របស់អ្នកឧកញ៉ា ស…

ធនាគារ CIMB ទទួលបានពានរង្វាន់ ២ ផ្នែកធនធានមនុស្ស ពីស្ថាប័ន HR ASIA

ធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់ចំនួន២ ផ្នែកធនធានមនុស្ស គឺពានរង្វាន់ «ទីកន្លែងការងារល្អ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ