លំនៅឋានសង្គមកិច្ចវៀតណាម

វៀតណាមគ្រោងសង់ផ្ទះតម្លៃសមរម្យ សម្រាប់កម្មករ និងអ្នកមានជីវភាពមិនសូវធូរធារ


ក្រសួងសំណង់វៀតណាម ត្រូវការប្រាក់កម្ចីជិត៣ពាន់លានដុល្លារអាមេរិកដើម្បីគាំទ្រដល់អ្នកអភិវឌ្ឍលំនៅឋានសង្គមកិច្ច សម្រាប់គម្រោងលំនៅឋានសម្រាប់កម្មករ និងអ្នកទិញផ្ទះដើម្បីស្នាក់នៅដែលមានជីវភាពមិនសូវធូរធារតែម្ដង។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកវៀតណាម ។
ក្រសួងសំណង់វៀតណាម គាំទ្រដល់អ្នកអភិវឌ្ឍលំនៅឋានសង្គមកិច្ច សម្រាប់កម្មករ និងអ្នកទិញផ្ទះដើម្បីស្នាក់នៅដែលមានជីវភាពមិនសូវធូរធារ

នៅ​ប្រទេស​វៀតណាម មាន​តម្រូវការ​លំនៅ​ដ្ឋា​ន​សង្គមកិច្ច ក្នុង​ចំណោម​ប្រជាជន​ដែល​មាន​ចំណូល​ទាប​នៅ​តាម​តំបន់​ទីក្រុង ប្រជុំជន  និង កម្មករ​នៅ​ក្នុង​សួន​ឧស្សាហកម្ម ត្រូវ​គេ​ប៉ាន់​ស្មានថា មាន​តម្រូវការ ដល់​ទៅ​ជិត ៣០​ម៉ឺន​ខ្នង​ផ្ទះ សម្រាប់​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ ។ បើ​ទោះបី តម្រូវការ​មាន​ខ្ពស់​ក្ដី អ្នក​អភិវឌ្ឍន៍ នៅ​តែ​រារែក ក្នុង​ការ​អនុវត្ត​គម្រោង​លំនៅ​ដ្ឋា​ន​សង្គមកិច្ច ដោយសារ​តែ​វា​ចំណេញ​តិច​ពេក ពិសេស​ត្រូវ​ឆ្លងកាត់​នីតិវិធី​លំបាក​ស្មុគស្មាញ​ច្រើន​។

បើ​តាម​សំណើ​ក្រសួង​សំណង់​របស់​វៀតណាម ដែល​បាន​ដាក់​ជូន​រដ្ឋាភិបាល និង ក្រសួងផែនការ​និង​វិនិយោគ កាលពី​ចុងខែ​តុលា កញ្ចប់​ឥណទាន ដែល​បាន​ស្នើ​នោះ​រួម​មាន កញ្ចប់ ឥណទាន​សម្រាប់​ទូទាត់​អត្រា​ការ​ប្រាក់ និង កញ្ចប់​ឥណទាន សម្រាប់​ការ​ផ្ដល់​ហិរញ្ញប្បទាន​បន្ត ។

កញ្ចប់​ឥណទាន​សម្រាប់​ការ​ផ្ដល់​ហិរញ្ញប្បទាន​បន្ត  គឺ​សម្រាប់​គាំទ្រ​ដល់​ធនាគារពាណិជ្ជ ដើម្បី​ផ្ដល់​កម្ចី​ដែល​មាន​លក្ខណៈ​អនុគ្រោះ​ដល់​បុគ្គលិក​កម្មករ​នៅ​ក្នុង​សួន​ឧស្សាហកម្ម និង​ដល់​វិនិយោគិន​អភិវឌ្ឍន៍​គម្រោង​លំនៅ​ដ្ឋា​ន​សង្គមកិច្ច ព្រមទាំង​គម្រោង​នានា​ដែល​សាងសង់ ទី​ស្នាក់​នៅ​សម្រាប់​ជួល​ឲ្យ​កម្មករ និយោជិត​នៅ​ក្នុង​សួន​ឧស្សាហកម្ម​នៅ​វៀតណាម​។

ទៅ​ថ្ងៃ​អនាគត នៅ​ពេល​ដែល​សាងសង់​សួន​ឧស្សាហកម្ម អាជ្ញាធរ​ត្រូវ​បែងចែក​ទុក​ដី​សម្រាប់​សាងសង់​ទីស្នាក់អាស្រ័យ ជួល​ឲ្យ​កម្មករ និយោជិត ដោយ​តម្រូវ​ឲ្យ​ទុក​ផ្ទៃក្រឡា​សម្រាប់​កម្មករ​ម្នាក់​ៗ​យ៉ាងតិច​បំផុត​១០​ម៉ែត្រការ៉េ ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​វៀតណាម VN Express ។

សំណើ​ខាងលើ​របស់​ក្រសួង​សំណង់​វៀតណាម​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ការ​អនុ​គ្រោះជា​ពិសេស ដល់​អ្នក​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម និង​លំនៅ​ដ្ឋា​ន​ធូរ​ថ្លៃ ដោយ​រួម​មាន​ដូច​ជា ការ​លើកលែង​ពន្ធ ការ​បញ្ចុះតម្លៃ​ថ្លៃ​ឈ្នួល​ប្រើប្រាស់​ដី កាត់​បន្ថយពន្ធ​លើ​តម្លៃបន្ថែម និង ពន្ធ​លើ​ប្រាក់​ចំណូល​អាជីវកម្ម ព្រមទាំង​ផ្ដល់​កម្ចី​ដែល​មាន​ភាព​អនុគ្រោះ​ផង​ដែរ​។

បច្ចុប្បន្ន វៀតណាម​មាន​គម្រោង លំនៅ​ដ្ឋា​ន​សង្គមកិច្ច ២៦៦​គម្រោង ដែល​រួម​មាន ផ្ទះ​អា​ផាត​មិន​ផង​ដែរ ។ ក្រៅពី​នេះ នៅ​សួន​ឧស្សាហកម្ម​ចំនួន ១២១​កន្លែង មាន​លំនៅ​ដ្ឋា​ន​សម្រាប់​ឲ្យ​កម្មករ​ស្នាក់​នៅ ហើយ​១០០​កន្លែង​ផ្សេង​ទៀត កំពុង​សាងសង់​ទី​ស្នាក់​នៅ​ឲ្យ​កម្មករ​នៅឡើយ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដំបូងគេ ដែលអនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ១៩ ប្រភេទ Novavax របស់អាមេរិក

ព័ត៌មាន
វ៉ាក់សាំងកូវីដ១៩ ប្រភេទណូវ៉ាវ៉ាក់ (Novavax) ដែលត្រូវបានផលិតឡើងដំបូងដោយក្រុមហ៊ុនរបស់អាមេរិក ថ្មីៗនេះ ត្រូវបាននិយ័តកររបស់ប្រទេសឥណ្ឌូន…

ក្រុមហ៊ុនចិន ចង់បានរូបមន្ដផលិតថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ពីអាមេរិក ដើម្បីផលិតចែកចាយទៅដល់ប្រទេសក្រីក្រ

ព័ត៌មាន
ក្រោមកម្មវិធីជាសកល ក្រុមហ៊ុនផលិតឱសថរបស់ចិនមួយចំនួន បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការនាំយកការផលិតថ្នាំគ្រាប់ប្រឆាំងមេរោគកូវីដ១៩ពីក្រុម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ