ប្រទេសឥណ្ឌូនេស៊ីបានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត

ការវាយប្រ.ហារតាមប្រព័ន្ធអ៊ីនធឺណិតនៅឥណ្ឌូនេស៊ី ជំរុញឱ្យអាស៊ានត្រូវបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់


ប្រទេសឥណ្ឌូនេស៊ីបានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតថ្មីៗនេះដោយក្រុមចោរអ៊ិនធឺណិតបានចាក់សោបិទទិន្នន័យរដ្ឋាភិបាលនៅទីភ្នាក់ងារជាង២០០។ ទង្វើនេះបានជំរុញឱ្យមានតម្រូវការសន្តិសុខអ៊ីនធឺណិតកាន់តែខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈការរីកចម្រើនផ្នែកឌីជីថលក្នុងតំបន់កំពុងរងការគំរាមកំហែងតាមអ៊ិនធឺណិតជាញឹកញាប់ និងស្មុគ្រស្មាញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ប្រទេសឥណ្ឌូនេស៊ីបានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
ដោយ

ក្រុមចោរអ៊ីនធឺណិតបានទាញយក និងចាក់សោបិទទិន្នន័យពីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌូនេស៊ីចំនួន២៨២កន្លែងរួមទាំងក្រសួង និងការិយាល័យរដ្ឋាភិបាលក្នុងតំបន់ ដែលធ្វើឱ្យពួកគេមិនអាចប្រើប្រាស់ទិន្នន័យទាំងនោះបាន ហើយមានតែទីភ្នាក់ងារចំនួន៤៣ប៉ុណ្ណោះដែលអាចស្ដារទិន្នន័យរបស់ពួកគេឡើងវិញបានដោយប្រើឯកសារបម្រុងទុកនៅក្នុងដៃ។

គិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន ប្រទេសឥណ្ឌូណេស៊ី នៅតែព្យាយាមគ្រប់គ្រងទិន្នន័យមួយចំនួនឡើងវិញបន្ទាប់ពីបានរងការវាយប្រហារដោយក្រុមចោរអ៊ីនធឺណិតកាលពីខែមុន ដោយគេជឿថា មានការពាក់ព័ន្ធនឹងក្រុមចោរអ៊ីនធឺណិតដ៏ល្បីល្បាញ LockBit ដែលគេជឿថា គឺជាអ្នកវាយប្រហារអ៊ីនធឺណិតនៅតាមប្រទេសមួយចំនួននៅប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងប្រទេសហ្វីលីពីន និងម៉ាឡេស៊ីផងដែរ។

ពួកចោរតាមកុំព្យូទ័រនេះបានទាមទារប្រាក់ចំនួន៨លានដុល្លារពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ជាថ្នូរនឹងការបើកទិន្នន័យឱ្យប្រើប្រាស់ឡើងវិញ បើមិនដូច្នេះទេពួកគេនឹងបញ្ចេញព័ត៌មានរសើបឱ្យប្រជាពលរដ្ឋ និងជនបរទេសបានដឹងជាក់ជាមិនខាន ប៉ុន្តែរដ្ឋាភិបាលបានបដិសេធមិនព្រមបង់ប្រាក់នោះទេ។

លោក អាឡាន សាលីម ខាបេនឡុង(Allan Salim Cabanlong)នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍បានប្រាប់នីកេអេស៊ាថា កង្វះការបម្រុងទុកទិន្នន័យ គឺជារឿងមិនល្អនោះទេ ហើយនោះជាបញ្ហាសម្រាប់ប្រទេសអាស៊ានជាច្រើន សូម្បីតែនៅអឺរ៉ុប និងតំបន់ផ្សេងទៀតក្នុងពិភពលោកក៏អីចឹងដែរ ដោយសារតែតម្លៃសេវានៃការបម្រុងទុកទិន្នន័យខ្ពស់ខ្លាំងពេក។

បន្ទាប់ពីមានការវាយប្រហារចុងក្រោយនេះហើយ អាជ្ញាធរឥណ្ឌូនេស៊ីបានបម្រុងទុកទិន្នន័យចាំបាច់សម្រាប់ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ហើយឥណ្ឌូនេស៊ី ក៏កំពុងបន្តកម្មវិធីបង្កើតមជ្ឈមណ្ឌលទិន្នន័យជាតិធំៗចំនួន៣ ដើម្បីប្រមូលផ្តុំមូលដ្ឋានទិន្នន័យរបស់ស្ថាប័នរដ្ឋ និងគាំទ្រការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសនេះផងដែរ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើបញ្ហាលួចកសិផលពិតជាមូលហេតុធ្វើឱ្យអ្នកវិនិយោគមានចិត្តរារែក និងស្ទាក់ស្ទើរក្នុងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាមែនឬ?

ព័ត៌មាន
អ្នកជំនាញបានអះអាងថា បញ្ហាចោរលួចកសិផលនៅតាមមូលដ្ឋានមួយចំនួនបានក្លាយជាក្តីបារម្ភមួយសម្រាប់កសិករ និងអ្នកវិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា…

ចិនសម្រេចបានកំណើនសេដ្ឋកិច្ចជិត៥%នៅត្រីមាសទី២ ទាបជាងអ្វីដែលបានគ្រោងទុក

ព័ត៌មាន
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិននៅដើមសប្តាហ៍នេះបាននិយាយថា កំណើនផលិតផលក្នុងស្រុកសរុប(GDP) របស់ចិនប្រចាំត្រីមាសទី២ឆ្នាំនេះសម្រេចបាន៤,៧%…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ