អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានតែងតាំងជាអ្នកផ្តល់សេវាកម្មផ្នែកថែទាំ និងជួសជុលរថយន្តម៉ាក JEEP/RAMពី Stellantis Brands Jeep® និង RAM នៅកម្ពុជា


Stellantis នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ បានប្រកាសទទួលស្គាល់ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. គឺជាដៃគូសេវាកម្មផ្នែកថែទាំ និងជួសជុល សម្រាប់រថយន្តម៉ាក Jeep® និង RAM នៅកម្ពុជា។ Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យនៅក្នុងអំឡុងពេលជាង ៨០ឆ្នាំកន្លងមកនេះ ហើយវាបង្ហាញឲ្យឃើញថា រថយន្ត Jeep គឺជារថយន្តប្រភេទ SUV ដែលមានសមត្ថភាព ភាពប៉ិនប្រសប់ និងអាចសម្របគ្រប់ស្ថានភាពផ្លូវសម្រាប់បំពេញតម្រូវការ ធ្វើដំណើរដែលល្អឥតខ្ចោះ។
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានតែងតាំងជាអ្នកផ្តល់សេវាកម្មផ្នែកថែទាំ និងជួសជុលរថយន្តម៉ាក JEEP/RAMពី Stellantis Brands Jeep® និង RAM នៅកម្ពុជា
ដោយ
អំពី JEEP/RAM

ចំណែកឯរថយន្ត RAM គឺជាប្រភេទរថយន្តPick Up ប្រភេទធំ ដែលត្រូវបានគេដឹងថាជាប្រភេទរថយន្តដែលធន់ និងអាចប្រើប្រាស់បានយូរបំផុតនៅ សហរដ្ឋអាមេរិក ដែលនេះសរបញ្ជាក់ថា រថយន្តនេះអាចប្រើប្រាស់បានលើសពីដែនកំណត់ ប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម​ អេ ខេមបូឌា មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្ស​រីករាយជាខ្លាំងសម្រាប់ ការទទួលសិទ្ធិផ្តាច់មុខលើការផ្តល់​សេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM ដល់អតិថិជននៅកម្ពុជា។ ក្រុមការងារយើងខ្ញុំមានជំនាញយ៉ាងច្បាស់លាស់ ព្រោះគាត់ទំាងអស់គ្នាសុទ្ធតែ​ទទួលបានការបង្ហាត់បង្រៀន និងទទួលស្គាល់ពីសមត្ថភាពក្នុងការផ្តល់សេវាកម្ម និងបម្រើជូនអតិថិជន​ស្របតាម​ស្តង់ដាត្រឹមត្រូវរបស់ម៉ាកទាំងពីរនេះ។

លោក Daniel Gonzalez, ប្រធានប្រតិបត្តិ​ប្រតិបត្តិការ នៃStellantis ប្រចាំអាស៊ាន បានលើកឡើងថា

«ស្របតាមការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការផ្តល់នូវគុណភាពសេវាកម្មដល់អតិថិជន កិច្ចសហការ​ការងារ​ជាដៃគូ​ជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. នឹងពង្រឹងបទពិសោធ​ន៍សេវាកម្មក្រោយការលក់ចំពោះការថែទាំ និងជួសជុល រថយន្ត Jeep® និង RAM ជូនដល់អតិថិជនក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។ ក្រុមការងាររបស់យើងខ្ញុំ​មានភាពជឿជាក់យ៉ាងពេញទំហឹង ក្នុងការផ្តល់ជូនអតិថិជន​របស់យើងនូវជំនួយផ្នែកសេវាកម្មកម្រិតខ្ពស់បំផុត ដើម្បីធានាថា រថយន្តម៉ាក Jeep® និង RAM នៅតែបន្តផ្តល់នូវដំណើរការដ៏ពិសេសដែលឆ្លុះបញ្ចាំងពីគុណភាព និងភាពជឿជាក់ចំពោះម៉ាកល្បី​ទាំងពីរនេះ​​ដូចដែលគេបានស្គាល់កន្លងមក។»​

អតិថិជន​អាច​មកកាន់​មជ្ឈមណ្ឌល​សេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM នៅ​កែង​មហាវិថី​ឧកញ៉ា ហ៊ុន នាង​ និងមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣២ ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩២ ក្នុងការផ្តល់ជូននូវសេវាកម្ម និងនាំយកផលិតផលល្បីៗលើពិភពលោកមកកាន់ទីផ្សារកម្ពុជា រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មជួលរថយន្ត។

ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តហ្វដ (Ford) ដែលជារថយន្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារឧស្សាហកម្មយានយន្តកម្ពុជា​រយៈពេល ៥ ឆ្នាំជាប់ៗគ្នា ដែលភាពជោគជ័យរបស់វិស័យយានយន្តហ្វដនេះ ជំរុញឱ្យមានការបើកនូវ​រោងចក្រតំឡើងរថយន្តហ្វដ នៅក្នុងខេត្តពោធិ៍សាត់កាលពីឆ្នាំ២០២២ បន្ថែមពីនេះក៏មានរថយន្តម៉ាក Land Rover រថយន្ត ChangAn សេវាកម្មជួលជុល និងថែទាំរថយន្ត Mercedes-Benz គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB) រថយន្តដឹកទំនិញFUSO គ្រឿងយន្តកសិកម្មចនឌារ (John Deere) កង់បីព្យាចូ (Piaggio) អាគុយRB ថ្នាំពណ៌RM ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត និងផលិតផលជាច្រើនទៀតផងដែរ។

Stellantis N.V. (NYSE: STLA / Euronext Milan: STLAM / Euronext Paris: STLAP) គឺជាក្រុមហ៊ុនដែលឈានមុខគេបំផុតក្នុងពិភពលោកសម្រាប់ការផលិតនិងចែកចាយរថយន្ត។ ប្រវត្តិ និងភាពលេចធ្លោពីម៉ាកដ៏ល្បីនេះ បានឆ្លុះបញ្ចាំងពីទស្សនៈនិងចក្ខុវិស័យរបស់ស្ថាបនិកយីហោនេះ អំពីការបំពេញតម្រូវការអតិថិជននាពេលបច្ចុប្បន្ន ក្នុងការផលិតនិងថែទាំចំពោះម៉ាកល្បីៗ​មួយចំនួនរួមមាន Abarth, Alfa Romeo, Chrysler, Citroën, Dodge, DS Automobiles, Fiat, Jeep®, Lancia, Maserati, Opel, Peugeot, Ram, Vauxhall, Free2move និង Leasys។​ ដោយសារឥទ្ធិពលនៃភាពចំរុះម៉ាកបែបនេះហើយ ដែលធ្វើអោយក្រុមហ៊ុនយើងខ្ញុំនៅតែឈានមុខគេ ក្នុងការជំរុញអោយក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយានយន្តដែលល្អជាងគេបំផុត បើទោះបីមិនមែនជា​ក្រុមហ៊ុន​ដែលធំបំផុតក៏ដោយ ហើយយើងខ្ញុំនឹងនៅតែបន្តបង្កើតតម្លៃបន្ថែម​សម្រាប់អ្នកពាក់ព័ន្ធ​ទាំងអស់ ក៏ដូចជាសហគមន៍។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលនិធិវិនិយោគរបស់សហរដ្ឋអាម៉េរិក បានជួបប្រទះការដកទុនចេញយ៉ាងច្រើនបំផុតមិនធ្លាប់មានក្នុងពេល៤ឆ្នាំមកនេះ

ព័ត៌មាន
មូលនិធិវិនិយោគរបស់សហរដ្ឋអាម៉េរិក បានជួបប្រទះការដកទុនចេញយ៉ាងច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីដើមឆ្នាំ២០២០ នៅពេលដែលទីផ្សារនានាទូទាំងព…

ធនាគារ ខេប៊ីប្រាសាក់ ចុះអនុស្សរណៈនៃការយាគយល់គ្នាជាមួយក្រសួងការងារ ក្នុងការផ្ដល់កម្ចីគ្មានទ្រព្យធានាសម្រាប់ពលករ និងសិក្ខាកាម

ព័ត៌មាន
ភ្នំពេញ កម្ពុជា ថ្ងៃទី 9 ខែសីហា ឆ្នាំ 2024 - ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ