ទីផ្សារលំនៅឋាន

កង្វះការផ្គត់ផ្គង់បានជំរុញឱ្យតម្លៃផ្ទះ និងតម្លៃផ្ទះជួលនៅអូស្ត្រាលីហក់ឡើងខ្ពស់


មនុស្សកាន់តែច្រើនឡើង ដែលភាគច្រើនជានិស្សិត និងគ្រូបង្រៀន បានស្វែងរកផ្ទះជួលដែលមានតម្លៃសមរម្យនៅក្នុងទីក្រុងស៊ីដនី នៅប្រទេសអូស្ត្រាលី សម្រាប់ស្នាក់នៅ។ ស្របពេលចំនួនអ្នកស្វែងរកផ្ទះជួលមានការកើនឡើង ហើយចំនួនផ្ទះនៅទំនេរក្នុងទីក្រុងនេះ មានចំនួនតិចនោះ បានជំរុញឱ្យតម្លៃផ្ទះ និងតម្លៃជួលផ្ទះនៅក្នុងទីក្រុងនេះហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។
ទីផ្សារលំនៅឋាន
ដោយ

របាយការណ៍ស្រាវជ្រាវរបស់ធនាគារ Commonwealth Bank of Australia (CBA) ដែលចេញផ្សាយនៅក្នុងខែសីហា នេះ បានបង្ហាញថា តម្លៃផ្ទះជួលនៅប្រទេសអូស្ត្រាលី បានកើនឡើងប្រមាណ៩% ប្រចាំឆ្នាំ ជាអត្រាកំណើនលឿនបំផុតចាប់តាំងពីឆ្នាំ២០០៨ មក។ ការកើនឡើងតម្លៃផ្ទះជួលនេះ បានធ្វើឱ្យពលរដ្ឋតម្រង់ជួរគ្នាចាំសួរព័ត៌មាននៅខាងមុខទីស្នាក់ការរបស់ភ្នាក់ងារសេវាជួលផ្ទះនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដោយអ្នកស្វែងរកជួលផ្ទះភាគច្រើន ជានិស្សិត និងគ្រូបង្រៀនខាងហែលទឹក។

ទន្ទឹមនឹងនេះ តម្លៃផ្ទះដែលដាក់លក់នៅលើទីផ្សារ ក៏បានហក់ឡើងខ្ពស់ដូចគ្នាដែរ។ បើតាមក្រុមហ៊ុនស្រាវជ្រាវ SQM តម្លៃផ្ទះនៅអូស្ត្រាលី បានកើនឡើងប្រមាណ៩០% ក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ។ ជាមួយគ្នានេះ បើតាមភ្នាក់ងារអចលនទ្រព្យ Domain បានឱ្យដឹងថា នៅក្នុងខែមិថុនា កន្លងទៅ តម្លៃផ្ទះនៅអូស្ត្រាលី ត្រូវបានលក់ចេញជាមធ្យមក្នុងរង្វង់៧៤ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយយូនីត ដោយក្នុងនោះតម្លៃផ្ទះនៅទីក្រុងស៊ីដនី មានតម្លៃថ្លៃជាងគេរហូតដល់ជាង១លានដុល្លារអាម៉េរិក ក្នុងមួយល្វែង ឬយូនីត។

បើតាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញ កត្តាដែលជំរុញឱ្យតម្លៃផ្ទះ និងតម្លៃផ្ទះជួលនៅអូស្ត្រាលីហក់ឡើងខ្ពស់ គឺដោយសារការច្របាច់បញ្ចូលគ្នានៃគោលនយោបាយពន្ធ និងលំនៅឋានរយៈពេលវែង ឧបសគ្គក្នុងការសាងសង់ កង្វះកម្លាំងពលកម្ម កំណើនប្រជាជន បញ្ហាកំណត់តំបន់ និងការផ្លាស់ប្តូរប្រជាសាស្រ្តនៅក្នុងប្រទេសនេះ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនថ្កោលទោស និងព្រមានចាត់វិធានការឆ្លើយតបចំពោះការដាក់បញ្ចូលក្រុមហ៊ុនចិនបន្ថែមក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់អាម៉េរិក

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃទី២៥ ខែសីហា ថា ខ្លួនថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការដាក់ប…

កម្ពុជា ស្ថិតក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោក ដែលមានពលរដ្ឋត្រៀមលក្ខណៈទប់ទល់គ្រោះមហន្តរាយខ្ពស់បំផុត

ព័ត៌មាន
លទ្ធផលស្ទង់មតិរបស់ក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ និងវិភាគអន្តរជាតិ ហ្គាឡាប់ (Gallup) ដែលមានការិយាល័យកណ្ដាលនៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាម៉េរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ