អាហារហាឡាល់

ម៉ាឡេស៊ី នាំចេញអាហារហាឡាល់សម្រេចបានជាង១១ពាន់លានដុល្លារក្នុង១ឆ្នាំ ខណៈទំហំឧស្សាហកម្មនេះត្រូវបានរំពឹងថានឹងឈានដល់៥ទ្រីលានដុល្លារ


ហាឡាល់ដែលជាអាហារមូស្លីម ត្រូវបានក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសម៉ាឡេស៊ី អះអាងថា នៅក្នុងមួយឆ្នាំប្រទេសមូស្លីមមួយនេះ អាចនាំចេញដល់ទៅជាង១១ពាន់លានដុល្លារ ស្របពេលដែលទីផ្សារនៃផលិតផលហាឡាល់ និងសេវាកម្មពាក់ព័ន្ធនៅលើពិភពលោកត្រូវបានគេរំពឹងថា នឹងមានតម្លៃដ៏មហាសាលរហូតដល់៥ទ្រីលានដុល្លារនៅឆ្នាំ២០៣០ ខាងមុខ។ ដោយសារវាមានសក្តានុពលធំ បច្ចុប្បន្ន ម៉ាឡេស៊ី កំពុងរៀបចំ និងពង្រឹងគោលដៅពង្រីកផលិតកម្មនេះបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge។
អាហារហាឡាល់
ដោយ

រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី លោក ហ្សាហ្វ្រុល អាបឌុល អាហ្ស៊ី (Zafrul Abdul Aziz) បាននិយាយថា តម្លៃនៃការនាំចេញម្ហូបអាហារហាឡាល់របស់ម៉ាឡេស៊ីឈានដល់ជាង១១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ឧស្សាហកម្មម្ហូបអាហារហាឡាល់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ហើយវិស័យនេះមានសក្ដានុពលយ៉ាងខ្លាំងក្នុងការរីកលូតលាស់ ខណៈឧស្សាហកម្មហាឡាលពិភពលោក រួមទាំងផលិតផល និងសេវាកម្មត្រូវបានគេរំពឹងថា នឹងឈានដល់៥ទ្រីលានដុល្លារនៅឆ្នាំ២០៣០ ។

រដ្ឋាភិបាលម៉ាឡេស៊ី មានការប្តេជ្ញាចិត្តក្នុងការបង្កើនចំនួនសហគ្រិនដែលផលិតផលិតផលហាឡាល់ ហើយវិធានការជាច្រើនត្រូវបានរដ្ឋាភិបាលដាក់ចេញ និងកំពុងអនុវត្តដោយទីភ្នាក់ងារនិងស្ថាប័នជំនាញនានារបស់រដ្ឋាភិបាល។ មកដល់ពេលនេះបណ្តាទីភ្នាក់ងារ និងស្ថាប័នជំនាញរបស់រដ្ឋាភិបាលកំពុងដាក់គោលដៅជួយដល់ឧស្សាហកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេស ដើម្បីឲ្យពួកគេទទួលបាននូវឱកាសក្នុងការជ្រៀតចូលទីផ្សារក្នុងស្រុក និងនាំចេញនៅក្នុងឧស្សាហកម្មហាឡាល់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ប្តេជ្ញាជំរុញកំណើន GDP ឱ្យបាន៧% នៅត្រីមាសទី៣ តែព្រមានពីការកើនឡើងកម្ចីមិនដំណើរការ

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញញ (Pham Minh Chinh) បានអះអាងកាលពីពេលថ្មីៗថា ប្រទេសវៀតណាម ដាក់គោលដៅជំរុញកំណើនផលិតផលក្នុងស្រុកសរុ…

ក្រុមហ៊ុន PTT បន្តរក្សាមកុដជាម៉ាកផលិតផលមានតម្លៃបំផុតរបស់ថៃ ៤ឆ្នាំជាប់ៗគ្នា

ព័ត៌មាន
ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ថៃ ភីធីធី (PTT) បានជាប់ជាម៉ាកយីហោដ៏មានតម្លៃបំផុតសម្រាប់ប្រទេសថៃ ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នានៅក្នុងរបាយក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ