ម៉ាឡេស៊ីអគារផ្សារទំនើបដល់ទៅជាង១ពាន់អគារ

ម៉ាឡេស៊ីជាប្រទេសតូច តែមានអគារផ្សារទំនើបរហូតដល់ជាង១ពាន់អគារ


ផ្សារទំនើបថ្មីៗរាប់សិបកំពុងត្រូវបានសាងសង់នៅក្នុងប្រទេសម៉ាឡេស៊ី បើទោះបីជាអគារដែលមានស្រាប់កំពុងព្យាយាមទាក់ទាញអតិថិជនយ៉ាងលំបាកក៏ដោយ។ គិតត្រឹមឆ្នាំ២០២៣ ប្រទេសដែលមានពលរដ្ឋ៣៣លាននាក់មួយនេះ មានផ្សារទំនើបដែលកំពុងប្រតិបត្តិការស្រាប់ដល់ទៅជាង១ពាន់កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera។
ម៉ាឡេស៊ីអគារផ្សារទំនើបដល់ទៅជាង១ពាន់អគារ
ដោយ

ប្រទេសម៉ាឡេស៊ីមានអគារផ្សារទំនើបច្រើនលើសលុប ហើយផ្សារទំនើបភាគច្រើនហាក់មិនសូវមានអតិថិជននោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អគារផ្សារទំនើបថ្មីៗមួយចំនួននៅតែបន្តសាងសង់។ តួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា ម៉ាឡេស៊ី ដែលមានប្រជាជនត្រឹមតែ៣៣លាននាក់ មានផ្សារទំនើបជាង១ពាន់កន្លែង ដោយក្នុងនោះនៅទីក្រុងកូឡាឡាំពូរតែមួយមានអគារផ្សារទំនើបដល់ទៅជាង៧០០កន្លែង។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិម៉ាឡេស៊ីបានឲ្យដឹងថា មកដល់ឆ្នាំ២០២៣ ទំហំទីកន្លែងលក់ទំនិញរាយនៅក្នុងប្រទេសនេះបានកើនឡើងរហូតដល់ទៅជិត១៨លានម៉ែត្រការ៉េ ពោលគឺកើនឡើងពីជាង១៦លានម៉ែត្រការ៉េកាលពីឆ្នាំ២០១៩ ប៉ុន្តែអត្រាជួលវិញ គឺទាបជាងមុនការរាតត្បាតកូវីដ១៩។

មុនផ្ទុះវិបត្តិកូវីដ១៩ឆ្លងរីករាលដាល អត្រាជួលអគារពាណិជ្ជកម្មមានប្រមាណជាង៨១ % តែបានថយមកនៅ៧៥% នៅឆ្នាំ២០២២ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិត២០ឆ្នាំកន្លងមកនេះ។

នៅពេលនេះក្នុងចំណោមផ្សារទំនើបទាំងអស់ផ្សារខ្លះមានមនុស្សចេញចូលច្រើន ប៉ុន្តែផ្សារខ្លះស្ងាត់ ជាក់ស្តែងដូចជាផ្សារទំនើប Exchange TRX ដែលមានទំហំ ១២៥ពាន់ម៉ែត្រការ៉េមានអត្រាជួលដល់ទៅ៩៥% ប៉ុន្តែអគារផ្សារទំនើបខ្លះ គឺស្ងាត់ខ្លាំង ហើយផ្សារទំនើបខ្លះមានមនុស្សចេញចូលច្រើនតែមិនសូវមានអ្នកទិញ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាកំពុងរង់ចាំការវាយតម្លៃពីស្ថាប័នសុខភាព និងសុវត្ថិភាព ដើម្បីនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុប

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងថា កម្ពុជានឹងអាចនាំចេញផលិតផលជនផលទៅកាន់ទីផ្សារថ្មីៗកាន់តែច្រើនបន្ថែមទៀត ជាពិសេសទ…

ទីផ្សារលក់ដីធ្លីនៅចិនបានដាំក្បាលចុះយ៉ាងខ្លាំងរហូតដល់៣៥%នៅឆមាសទី១ឆ្នាំនេះ តើមកពីមូលហេតុអ្វី?

ព័ត៌មាន
របាយការណ៍របស់ក្រុមហ៊ុនមូលបត្រចិន ហ័រថៃ សេក្យូរីធី (Huatai Securities) បានបង្ហាញថា ការធ្លាក់ចុះខ្លាំងទីផ្សារលក់លំនៅឋាន និងការស្ទាក់ស្ទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ