ក្រសួងអប់រំ

ក្រសួងអប់រំបង្កើតកម្មវិធីស្វ័យសិក្សាតាមអនឡាញ ដើម្បីឱ្យសិស្សមានឯករាជ្យភាព និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព


រយៈពេលជិត ២ឆ្នាំមកហើយ ដែលវិបត្តិកូវីដ-១៩ នៅតែគំរាមកំហែង ដល់វិស័យអប់រំ ដែលទាមទារឱ្យសិស្សានុសិស្ស ត្រូវសិក្សាតាមប្រព័ន្ធអនឡាញ។ ដើម្បី ជំរុញឱ្យការសិក្សាតាមប្រព័ន្ធអនឡាញ របស់សិស្សានុសិស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំ ជាបន្តបន្ទាប់ និងបានបង្កើតកម្មវិធីស្វ័យសិក្សាតាមប្រព័ន្ធអនឡាញ ដើម្បីឱ្យសិស្សានុសិស្ស អាចមានភាពឯករាជ្យក្នុងការសិក្សារៀនសូត្រ ក៏ដូចជា ការប្រើប្រាស់ទូរសព្ទដៃប្រកបដោយប្រសិទ្ធភាព។
ក្រសួងអប់រំ៖ ការប៉ះពាល់គឺជារឿងជៀសមិនផុតទេ នៅក្នុងបរិបទកូវីដ-១៩នេះ


បើតាមឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្ន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាទិភាពចម្បង និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យជាច្រើន ដោយរួមទាំងវិស័យអប់រំ ផងដែរ។ ដូច្នេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការសិក្សារបស់សិស្សានុសិស្ស  ដែលស្របទៅនឹងបរិបទកូវីដ-១៩  ក្រសួងអប់រំ យុវជន និងកីឡា បានដាក់កម្មវិធីស្វ័យសិក្សាតាមអនឡាញមួយ ដែលអាចឱ្យសិស្សអាចធ្វើការស្វ័យសិក្សាដោយខ្លួនឯង ចាប់ពីកម្រិតថ្នាក់អនុវិទ្យាល័យ ដល់ថ្នាក់វិទ្យាល័យ។ កម្មវិធីនេះទៀតសោត ក្រសួងអប់រំក៏បានដាក់ឱ្យសាធារណៈ ប្រើប្រាស់រយៈពេល ៥ខែ មកហើយ ដោយមានកម្មវិធីសិក្សា និងមេរៀន ជាច្រើនផងដែរ។

ដ្បិតថា កន្លងមកនេះ ក្រសួងអប់រំ បានអនុញ្ញាតឱ្យសាលារៀនមួយចំនួន ពិសេសនៅតាមទីជនបទ អាចបើកសាលារៀនឡើងវិញ តែការសិក្សាតាមប្រព័ន្ធអនឡាញ នៅតែជាអាទិភាព សម្រាប់សិក្សានុសិស្ស អំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៣ ខែកញ្ញា រដ្ឋមន្រ្តីក្រសួងអប់រំ ឯកឧត្តម ហង់ ជួនណារ៉ុន បានពន្យល់បែបនេះ ការស្វ័យសិក្សាតាមអនឡាញ ជាយុទ្ធសាស្រ្តបង្រៀនបែបថ្មី ក្នុងបរិបទកូវីដ-១៩នេះ។ បើតាមរដ្ឋមន្រ្តីអប់រំរូបនេះ បានគូសបញ្ជាក់ថា នេះគឺជាការរៀនបែបចម្រុះ ដែលសិស្សានុសិស្ស អាចរៀនក្នុងថ្នាក់ផង និងរៀនក្រៅថ្នាក់ផង។ ក្នុងន័យនេះ ឯកឧត្តម ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា សិស្សានុសិស្ស អាចចូលទៅពិភាក្សាជាមួយគ្រូបាន មុននឹងសិស្សត្រូវឈានដល់ការសិក្សាក្នុងថ្នាក់រៀនផ្ទាល់ ម្យ៉ាងវិញទៀត ក៏អាចឱ្យសិស្សមានឯករាជ្យ ក៏ដូចជា បង្កើនប្រសិទ្ធភាព ក្នុងការប្រើប្រាស់ទូរសព្ទដៃ ផងដែរ។


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិក បើកការិយាល័យក្រសួងកសិកម្មរបស់ខ្លួនលើកដំបូងនៅកម្ពុជា

ព័ត៌មាន
សហរដ្ឋអាមេរិក បានបើកការិយាល័យរបស់ក្រសួងកសិកម្ម (USDA)របស់ខ្លួនដំបូង នៅកម្ពុជា ក្នុងខែកញ្ញានេះ។ គោលដៅដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទិននឹងក…

កម្មវិធី Pleng និងក្រុមហ៊ុន កូកា កូឡា សហការគ្នាក្នុងយុទ្ធការ «បញ្ចេញភាពរស់រវើករបស់អ្នក» ជាមួយនឹងបទចម្រៀងផ្ដាច់មុខ និងរង្វាន់ជាច្រើនផ្សេងទៀត

ព័ត៌មាន
កម្មវិធីស្ដាប់តន្រ្តីតាមអនឡាញ Pleng by Smart ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនកូកា កូឡា ជាដៃគូសំខាន់នៅកម្ពុជាសម្រាប់យុទ្ធនាការជាសកល «បញ្ចេញភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ