ល្បែងកាស៊ីណូ

ការសិក្សាមួយព្យាករថា ពលរដ្ឋថៃភាគច្រើននឹងញៀនល្បែងកាស៊ីណូកាន់តែខ្លាំង


ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បានឱ្យដឹងថា គម្រោងអគារកម្សាន្តដែលនឹងស្នើឡើងដោយរដ្ឋាភិបាលថៃ រួមទាំងកាស៊ីណូដែរនោះ ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកលេងល្បែងជនជាតិថៃជាចម្បង ដែលមានចំនួនរហូតដល់៩០% នៃអតិថិជនលេងល្បែងកាស៊ីណូសរុប។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ល្បែងកាស៊ីណូ
ដោយ

គណៈកម្មាធិការសភាពិសេសទទួលបន្ទុកការសិក្សាកន្លែងកម្សាន្ត ឬកាស៊ីណូ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ជូឡាពុន អាម៉នវីវ៉ាត (Julapun Amornvivat) បានជំរុញឱ្យបង្កើតកាស៊ីណូនៅប្រទេសថៃ ហើយពេលនេះសេចក្តីព្រាងច្បាប់ស្តីពីកាស៊ីណូ កំពុងឆ្លងកាត់សវនាការជាសាធារណៈតាមការតម្រូវរបស់រដ្ឋធម្មនុញ្ញ។

លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យបានព្យាករថា ប្រសិនបើកាស៊ីណូមួយត្រូវបានបើកក្នុងប្រទេសថៃមែន អ្នកលេងល្បែងភាគច្រើន គឺជាពលរដ្ឋថៃដែលមានចំនួនរហូតដល់៩០% ពោលគឺស្មើនឹងអត្រា១០%នៃចំនួនប្រជាជនថៃសរុប ហើយអតិថិជន១០% ទៀតគឺជាជនបរទេស។

យោងតាមទិន្នន័យដដែលនេះ អតិថិជនលេងល្បែងចំនួន១,១លាននាក់ គឺជាជនបរទេស ហើយចំនួន៣,៧លាននាក់ គឺជាជនជាតិថៃ ផ្ទាល់តែម្ដង ហើយប្រភពខ្លះនិយាយដោយផ្អែកលើស្ថិតិនេះថា គេរំពឹងថា នៅពេលកាស៊ីណូបើកដំណើរការនៅប្រទេសថៃ វាអាចទាក់ទាញអ្នកលេងល្បែងថៃមួយចំនួនដែលធ្លាប់ទៅលេងនៅតាមប្រទេសក្បែរខាងនោះឱ្យងាកទៅលេងនៅក្នុងស្រុកវិញ។

គេនៅមិនទាន់ដឹងច្បាស់ទេថា តើសេចក្ដីព្រាងច្បាប់ស្ដីពីកាស៊ីណូនេះនឹងចូលជាធរមាននៅពេលណានៅឡើយទេ ប៉ុន្តែប្រសិនបើចូលជាធរមានមែន ក្រុមហ៊ុនអាជីវកម្មដែលចង់ដាក់ពាក្យស្នើសុំបើកអាជីវកម្មនេះនឹងតម្រូវឱ្យចុះបញ្ជីជាសាធារណៈ និងបង់ប្រាក់យ៉ាងតិចជិត៣ លានដុល្លារអាម៉េរិក។

ការទទួលបានអាជ្ញាបណ្ណដំបូងនឹងមានរយៈពេល៣០ឆ្នាំ ហើយអាចបន្តបាន១០ឆ្នាំម្ដង ហើយថ្លៃចូលលេងល្បែងកាស៊ីណូសម្រាប់ពលរដ្ឋត្រូវបានកម្រិតមិនឱ្យលើសពី១៤៦ដុល្លារនោះឡើយ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចវៀតណាមឆ្នាំនេះឡើងតែនៅមិនទាន់វិលត្រឡប់ទៅរកកម្រិតមុនកូវីដ-១៩នៅឡើយ

ព័ត៌មាន
ធនាគារពិភពលោកបានព្យាករនៅក្នុងរបាយការណ៍របស់ខ្លួនថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងកើនឡើងនៅឆ្នាំ២០២៤ នេះ ដែលជំរុញដោយការស្ទុះងើបឡើងវ…

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរិះគន់ផែនការផ្តល់អាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ម៉ាឡេស៊ី

ព័ត៌មាន
ផែនការផ្ដល់អាជ្ញាបណ្ណរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដល់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាផ្ញើសារឯកជនមួយចំនួនបានរងការរិះគន់ ខណៈដែលក្រុមហ៊ុនបច្ចេកវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ