លោក ចូកូ វីដូដូ

លោក ចូកូ វីដូដូ កំពុងខ្នះខ្នែងជំរុញការអភិវឌ្ឍរដ្ឋធានីថ្មី មុនការចាកចេញពីតំណែងនៅប៉ុន្មានខែខាងមុខ


លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាអ្នកផ្តួចផ្តើមក្នុងការផ្លាស់ប្តូររដ្ឋធានីចេញពីទីក្រុងហ្សាកាតា កំពុងខ្នះខ្នែងជំរុញការអភិវឌ្ឍទីក្រុងថ្មី នូសានតារ៉ា ឱ្យលេចចេញជារូបរាង មុនខ្លួនចាកចេញពីតំណែងនៅប៉ុន្មានខែខាងមុខ។ ជាក់ស្តែងកាលពីពេលថ្មីៗលោកបានរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់លោក ដើម្បីពិភាក្សាគ្នាលើបញ្ហាអភិវឌ្ឍន៍ទីក្រុង ដែលមានតម្លៃ៣២ពាន់លានដុល្លារនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននីកេ។
លោក ចូកូ វីដូដូ
ដោយ

ប្រធានាធិបតីចាំផ្ទះឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់លោកនៅក្នុងរដ្ឋធានីថ្មី នូសានតារ៉ា នៅដើមសប្តាហ៍នេះ ខណៈលោកកំពុងស្វះស្វែងរកការធានាពីអ្នកវិនិយោគលើគម្រោង ដែលមានតម្លៃដល់ទៅ៣២ពាន់លានដុល្លារនេះ មុនពេលលោកចប់អាណត្តិនៅខែតុលា ខាងមុខ។

អស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការប្រកាសសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏លេចធ្លោរ ដែលមានបំណងបន្ធូរបន្ថយបន្ទុកលើការកកស្ទះ ការលិចទឹក និងប្រជាជនលើសចំណុះនៅ ហ្សាកាតា នេះ ផែនការកសាងទីក្រុងថ្មី នូសានតារ៉ា ក៏បានបានប្រឈមនឹងបញ្ហាជាច្រើន រួមទាំងការពន្យារពេលសាងសង់ និងកង្វះការវិនិយោគបរទេសផងដែរ។

លោកបានមានប្រសាសន៍ពីវិមានរដ្ឋាភិបាល មានរាងដូចសត្វឥន្រ្ទីថា រដ្ឋធានីថ្មី នូសានតារ៉ា គឺជាផ្ទាំងក្រណាត់ដែលអាចឆ្លាក់ជាប្រវត្តិសាស្ត្រ ព្រោះមិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែមានឱកាស ឬសមត្ថភាពក្នុងការសាងសង់រដ្ឋធានីថ្មីពីសូន្យនោះទេ។ នូសានតារ៉ា កំពុងត្រូវបានសាងសង់នៅក្នុងព្រៃនៅលើកោះ ប័ណេអូ (Borneo )ក្នុងចម្ងាយប្រហែល ១ពាន់២រយគីឡូម៉ែត្រ ពីរដ្ឋធានីហ្សាកាតាបច្ចុប្បន្ន។

សារព័ត៌មាននៅក្នុងស្រុកបានរាយការណ៍ថា សមាជិកគណៈរដ្ឋមន្ត្រីស្ទើរតែទាំងអស់ បានចូលរួមកិច្ចប្រជុំខាងលើ ដោយរួមទាំងរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ( Prabowo Subianto ) ដែលត្រូវបន្តដឹកនាំឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខផងដែរ។ លោក ប្រាបូវូ បានប្រាប់អ្នកយកព័ត៌មានមុនកិច្ចប្រជុំថា លោកនឹងបន្តគម្រោងនេះ ហើយនឹងព្យាយាមបញ្ចប់គម្រោងនេះ ប្រសិនបើគម្រោងនេះអាចទៅរួច៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមហាសេដ្ឋី អេឡិន ម៉ាស់ កំពុងបោះដៃឲ្យលោក ដូណាល់ ត្រាំ ដើម្បីចូលប្រឡូកក្នុងសមរភូមិនយោបាយអាម៉េរិក ឬយ៉ាងណា?

ព័ត៌មាន
លោក អេឡិន ម៉ាស់ កំពូលមហាសេដ្ឋីអាម៉េរិក ត្រូវបានគេសង្ស័យថា អាចនឹងមានចំណាប់អារម្មណ៍នឹងនយោបាយនៅប្រទេសមហាអំណាយមួយនេះឡើងវិញ។ សារព័ត៌មា…

ចំនួនអ្នករៀបអាពាហ៍ពិពាហ៍ថ្មីៗនៅចិន ថយចុះខ្លាំង ខណៈថ្លៃបណ្ណាការកូនក្រមុំកើនខ្ពស់កប់ពពក

ព័ត៌មាន
ថ្លៃបណ្ណាការរបស់កូនក្រមុំនៅប្រទេសចិន បានកើនឡើងខ្ពស់ ដែលជារឿយមានតម្លៃក្នុងរង្វង់ជិត២ម៉ឺនដុល្លារអាម៉េរិក។ បញ្ហានេះអាចជាមូលហេតុមួយ ដែលធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ