មេដឹកនាំថៃ

រដ្ឋាភិបាលថៃ របស់កូនស្រីលោក ថាក់ស៊ីន នឹងចាក់បញ្ចូលទុនជិត៩ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ដែលកំពុងដើរអូសជើង


លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ដែលទើបជ្រើសតាំងថ្មី គ្រោងនឹងប្រើប្រាស់ ថវិកាបានមកពីប្រភព៣ ដែលមានទំហំរហូតដល់ជិត៩ពាន់លានដុល្លារ ដើម្បីជួយស្តារស្ថានភាពសេដ្ឋកិច្ចថៃ ដែលកំពុងតែដាំក្បាលចុះគួរឲ្យកត់សម្គាល់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកស្រី នៅមិនទាន់ជ្រើសតាំងសមាជិកគណរដ្ឋមន្រ្តីថ្មីរបស់លោកស្រីនៅឡើយទេ នៅពេលនេះ។
មេដឹកនាំថៃ
ដោយ

សារព័ត៌មាន The Nation បានរាយការណ៍ថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃដែលទើបចូលកាន់តំណែងថ្មីៗ គ្រោងនឹងស្វែងរកកញ្ចប់មូលនិធិដែលមានទំហំរហូតដល់ជិត៩ពាន់លានដុល្លារ ដើម្បីសង្រ្គោះសេដ្ឋកិច្ច ដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថៃ អះអាងថា អាចនឹងធ្លាក់ចូលក្នុងវិបត្តិកាលពីពេលថ្មីៗ។ ប្រភពពីវិមានរដ្ឋាភិបាលថៃ បានដឹងថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីវ័យ៣៨ឆ្នាំរូបនេះ កំពុងរៀបចំប្រើប្រាស់កញ្ចប់មូលនិធិជិត៩ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះនេះ។

ប្រភពថវិកាដែលនឹងត្រូវប្រើប្រាស់ដើម្បីបំពេញកញ្ចប់មូលនិធិនេះ គឺត្រូវបានគេដឹងថា បានមកពីប្រភពបីសំខាន់ គឺទី១ បានមកពីកញ្ចប់ថវិកានៃច្បាប់ចំណាយថវិកាបន្ថែមសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលមានទំហំ៣,៥ពាន់លានដុល្លារ ដែលកំពុងរង់ចាំការអនុម័ត, ទី២ គឺសេចក្តីព្រាងថវិកាសារពើពន្ធឆ្នាំ២០២៥ ដែលមានទំហំ៤,៤ពាន់លានដុល្លារ ដែលរដ្ឋាភិបាលមុនបានកំណត់ និងទី៣ គឺថវិកាបម្រុងសម្រាប់ការចំណាយគ្រាអាសន្នក្រោមថវិកាសារពើពន្ធ ឆ្នាំ២០២៤ ដែលមានទំហំពីជិត១,២ពាន់លានដុល្លារទៅ១,៤ពាន់លានដុល្លារ។

ទាក់ទិននឹងពាក្យចចាមអារ៉ាមដែលថា នាយករដ្ឋមន្ត្រីថ្មីអាចពិចារណាផ្លាស់ប្តូរវិធីជំរុញសេដ្ឋកិច្ចពីការចែកសាច់ប្រាក់តាមកម្មវិធីកាបូបឌីជីថល ទៅជាការផ្តល់សាច់ប្រាក់សុទ្ធនោះ លោក ឆាឡើមផុល ផេនសូត ( Chalermphol Pensoot) អគ្គនាយកនៃការិយាល័យថវិកាបានអះអាងថា វាអាចធ្វើទៅបានដោយសារតែវាគ្រាន់តែជាការផ្លាស់ប្តូរវិធីសាស្រ្តទូទាត់។ លោកបានបន្តថា គំរូនៃការជំរុញសេដ្ឋកិច្ចរបស់ថៃមិនផ្លាស់ប្តូរគោលបំណងដើមនោះទេ ពោលគឺវាគ្រាន់តែប្តូរទម្រង់ប៉ុណ្ណោះ ហើយគោលដៅរួម គឺដើម្បីជំរុញសេដ្ឋកិច្ចដោយការបង្កើនការចំណាយក្នុងស្រុកដូចគ្នា។

នេះគឺជាអ្វីដែលអ្នកជំនាញសេដ្ឋកិច្ចថៃ កំពុងតែរិះគិត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះគេនៅមិនទាន់ដឹងថា តើលោកស្រី ផែថងថាន អាចបង្កើតរដ្ឋាភិបាលបានលឿន ដើម្បីអនុម័តកញ្ចប់នេះ ឫយ៉ាងណានៅឡើយទេ។ យ៉ាងណាក៏ដោយ លោកស្រី ផៃថងថាន បានអះអាងកាលពីពេលថ្មីៗថា បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីរបស់គណបក្សភឿថៃ នឹងមិនអាចរៀបចំបញ្ចប់ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនោះទេ ព្រោះកូតារដ្ឋមន្ត្រីត្រូវតែពិចារណាលើគុណវុឌ្ឍិឱ្យបានហ្មត់ចត់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទូរសព្ទអេក្រង់៣ដែលជាបច្ចេកវិទ្យាទំនើបដំបូងគេក្នុងពិភពលោករបស់ក្រុមហ៊ុន នឹងបង្ហាញវត្តមាននៅក្នុងខែកញ្ញា ខាងមុខនេះ

ព័ត៌មាន
ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិន គឺក្រុមហ៊ុន Huawei គ្រោងនឹងដាក់បង្ហាញផលិតផល បច្ចេកវិទ្យាចុងក្រោយបំផុតមួយរបស់ខ្លួននៅក្នុងខែកញ្ញា ខាងមុខនេ…

កំណត់ហេតុកិច្ចប្រជុំបង្ហាញថា ធនាគារកណ្ដាលអាម៉េរិក មានភាគរយខ្ពស់ដែលអាចនឹងបញ្ចុះអត្រាការប្រាក់នៅខែកញ្ញា ឆ្នាំនេះ

ព័ត៌មាន
កំណត់ហេតុនៃកិច្ចប្រជុំរបស់ធនាគារកណ្តាលអាម៉េរិក កាលពីចុងខែកក្កដា កន្លងទៅ បានបង្ហាញថា ធនាគារកណ្តាលអាម៉េរិក មានភាគរយខ្ពស់ក្នុងការបញ្ចុះអត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ