អាហារ ហាឡាល

ហ្វីលីពីន និងថៃ កំពុងប្រជែងគ្នាដណ្ដើមតំណែងជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតផលិតផល ហាឡាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍


ហាឡាលកំពុងក្លាយជាឧស្សាហកម្ម និងជាគម្រោងវិនិយោគដ៏ពេញនិយមមួយនៅតំបន់អាស៊ាន។ ក្រៅពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាប្រទេសមូស្លីមដូចគ្នានោះ នៅពេលនេះ ប្រទេសពីរបន្ថែមទៀត គឺហ្វីលីពីន និងថៃ កំពុងប្រជែងគ្នាដណ្តើមតំណែងជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតផលិតផល ហាឡាល ដែលមានទំហំរហូតដល់ជិត២,៣ទ្រីលានដុល្លារ ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
អាហារ ហាឡាល
ដោយ

លោក មូរាដ អ៊ីប្រាហ៊ីម ( Murad Ebrahim ) មន្រ្តីកំពូលនៃតំបន់ស្វយ័ត បាងសាមូរូ ( Bangsamo​ro​) បានប្រាប់សារព័ត៌មាន Nikkei Asia ថា កោះមីនដាណាវ នៅឆ្នាំក្រោយនឹងអាចក្លាយជាមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មហាឡាល នៅអាស៊ីអាគ្នេយ៍ ដែលមួយផ្នែកជាការវិនិយោគបរទេសពីបណ្តាប្រទេសមូស្លីមដូចជាម៉ាឡេស៊ី និងមកពីមជ្ឈិមបូព៌ា។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍកសិកម្ម នេសាទ និងការទាញយកឧស្ម័នធម្មជាតិ ព្រមទាំងទង់ដែង អាជ្ញាធរអន្តរកាលកំពុងលើកកម្ពស់ឧស្សាហកម្មកែច្នៃបសុបក្សី ហាឡាល ដោយរំពឹងថា នឹងជំរុញការងារនិងការនាំចេញទៅកាន់មជ្ឈិមបូព៌ា។

លោកបានបញ្ជាក់ថា នៅពេលនេះរោងចក្រមួយចំនួននៅតែស្ថិតក្នុងដំណើរការសាងសង់ ស្របពេលមានក្រុមហ៊ុនជាង៥០ បានបណ្តាក់ទុននៅក្នុងតំបន់ ឬបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅលើវិស័យឧស្សាហកម្មហាឡាលនេះ។

ដោយឡែកនៅក្នុងប្រទេសថៃ ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា ឯណោះវិញ ក្រោមការគាំទ្ររបស់រដ្ឋាភិបាលថៃ ធនាគារនាំចេញនាំចូលថៃ កំពុងសហការជាមួយនឹងធនាគារអ៊ីស្លាមថៃ ដើម្បីផ្តល់ប្រាក់កម្ចីជាមួយនឹងអត្រាការប្រាក់ទាប ដើម្បីគាំទ្រដល់គោលដៅក្លាយជាមជ្ឈមណ្ឌលផលិតផលិតផល ហាឡាល ប្រចាំតំបន់អាស៊ាននៅឆ្នាំ២០២៨ ខាងមុខ។

សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា គម្រោងនេះមានគោលបំណងជំរុញកំណើននៃវិស័យនាំចេញផលិតផលហាឡាលរបស់ថៃ ក៏ដូចជាជួយពង្រឹងសក្តានុពល និងជួយសហគ្រាសធុនតូច និងមធ្យមរបស់ថៃក្នុងការនាំចេញផលិតផល ហាឡាល ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការរួមបញ្ចូលគ្នាក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍ចំណេះដឹងសិក្សាលើប្រធានបទហាឡាល៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិត ប្រជែងនឹងផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនរបស់កំពូលមហាសេដ្ឋី Elon Musk

ព័ត៌មាន
កាលពីថ្ងៃអង្គារ ទី៦ ខែសីហា មហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតល្បឿនលឿនក្រុមទី១ របស់…

ក្រុមហ៊ុនបច្ចេកវិទ្យា HP គ្រោងផ្លាស់ប្ដូរផលិតកម្មស្ទើរទាំងអស់ចេញពីចិន ទៅកាន់តំបន់អាស៊ាន

ព័ត៌មាន
Alt Title: ក្រុមហ៊ុនបច្ចេកវិទ្យា HP ក្រុមហ៊ុន HP ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនលំដាប់ពិភពលោកនាំមុខគេផ្នែកបច្ចេកវិទ្យាគ្រឿងបរិក្ខារកុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ