សមុទ្រចិនខាងត្បូង

ហ្វីលីពីននឹងតវ៉ាផ្លូវទូតប្រឆាំងនឹងប្រទេសចិន ជុំវិញឧប្បត្តិហេតុផ្លូវអាកាសនៅសមុទ្រចិនខាងត្បូង


រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរីក ម៉ាណាឡូ (Enrique Manalo) បានអះអាងនៅដើមសប្តាហ៍នេះថា ប្រទេសហ្វីលីពីននឹងតវ៉ាតាមផ្លូវការទូតប្រឆាំងនឹងប្រទេសចិន ចំពោះឧប្បត្តិហេតុដែលបានកើតឡើងថ្មីៗនេះ ពាក់ព័ន្ធនឹងយន្តហោះរបស់កងទ័ពចិន ហោះបង្កបញ្ហាដាក់កងទ័ពហ្វីលីពីន នៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សមុទ្រចិនខាងត្បូង
ដោយ

យោធាហ្វីលីពីន បានត្អូញត្អែរពីសកម្មភាពដ៏គ្រោះថ្នាក់របស់យន្តហោះចិន ចំនួនពីរគ្រឿង ដែលបានបញ្ចេញអណ្តាតភ្លើងដាក់យន្តហោះរបស់កងទ័ពអាកាសហ្វីលីពីន ដែលកំពុងហោះល្បាតតាមទម្លាប់នៅលើឆ្នេរសមុទ្រស្កាបូរ៉ូសូល (Scarborough Shoal) កាលពីថ្ងៃទី៨ ខែសីហា ហើយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរីក ម៉ាណាឡូ បានចេញមកអះអាងថា ប្រទេសហ្វីលីពីននឹងចាត់វិធានការតាមផ្លូវការទូតប្រឆាំងនឹងសកម្មភាពដ៏គគ្លើនរបស់កងទ័ពចិននេះ។

រដ្ឋមន្ត្រីការពារជាតិរបស់ហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ (Gilberto Teodoro) បានប្រាប់អ្នកកាសែតថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនឹងបន្តការល្បាតដែនសមុទ្រនៅសមុទ្រចិន ខាងត្បូង ដូចធម្មតា ទោះបីជាមានសកម្មភាពដ៏គ្រោះថ្នាក់ និងបង្កហេតុរបស់កងទ័ពអាកាសចិន កាលពីសប្តាហ៍មុនក៏ដោយ ហើយលោកសង្ឃឹមថា ចិននឹងអនុវត្តតាមច្បាប់អន្តរជាតិ និងជំរុញឱ្យចិន បន្ធូរបន្ថយភាពតានតឹងនៅតំបន់ជម្លោះនៅសមុទ្រចិន ខាងត្បូងផងដែរ។

កាលពីចុងសប្តាហ៍មុនប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌឺណាន់ ម៉ាកូស (Ferdinand Marcos) បាននិយាយថា សកម្មភាពរបស់កងទ័ពចិននេះ គឺមិនសមហេតុផល ខុសច្បាប់ និងគ្មានការប្រុងប្រយ័ត្នទាល់តែសោះ។

យ៉ាងណាមិញ ស្ថានទូតចិន ប្រចាំទីក្រុងម៉ានីល មិនបានឆ្លើយតបចំពោះការតវ៉ាផ្លូវទូតនេះទេ ប៉ុន្តែកាលពីថ្ងៃសៅរ៍កន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន បាននិយាយថា យន្តហោះហ្វីលីពីន បានឈ្លានពានដោយខុសច្បាប់ ទោះបីជាចិនបានព្រមានជារឿយៗហើយក៏ដោយ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រថយន្តថ្មីដាក់លក់នៅចិន ជាងពាក់កណ្ដាល ជាប្រភេទរថយន្តអគ្គិសនី ឬរថយន្តកូនកាត់

ព័ត៌មាន
រថយន្តថ្មី ដែលដាក់លក់នៅប្រទេសចិន ភាគច្រើនជារថយន្តអគ្គិសនី និងរថយន្តកូនកាត់។ នេះជាលើកដំបូងហើយ ដែលប្រទេសចិន មានរថយន្តអគ្គិសនី និងរថយន្តកូ…

ហ្វីលីពីន ជះលុយជាង១ពាន់លានដុល្លារ ទិញអង្ករពីប្រទេសវៀតណាម

ព័ត៌មាន
ប្រទេសហ្វីលីពីន បានចំណាយថវិកាជាង១ពាន់លានដុល្លារ លើការទិញអង្ករពីប្រទេសវៀតណាម នៅក្នុងឆមាសទី១ ឆ្នាំនេះ ដោយបានកើនឡើងជាង៤០% បើធៀបនឹងរយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ