គម្រោង​ព្រលាន​យន្តហោះ ប៉ោយប៉ែត

គម្រោង​ព្រលាន​យន្តហោះ​ប៉ោយប៉ែត ចាប់​បើក​ការ​សិក្សា​ឡើង​វិញ ក្រោយ​ផ្អាក​ជាង​១០​ឆ្នាំ


ក្រោយពី​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក គម្រោង​សាង​សង់​ព្រលាន​យន្តហោះ​ប៉ោយប៉ែត បាន​ប្រកាស​ចាប់​ផ្ដើម​ដំណើរការ​ការ​សិក្សា​ឡើង​វិញ​ហើយ បន្ទាប់​ពី​ទទួល​បាន​​ភ្លើង​​ខៀវ​ពី​រាជ​រដ្ឋាភិបាល។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល។
គម្រោង​ព្រលាន​យន្តហោះ​ប៉ោយប៉ែត ចាប់​បើក​ការ​សិក្សា​ឡើង​វិញ ក្រោយ​ផ្អាក​ជាង​១០​ឆ្នាំ។
ដោយ

លោក ស៊ិន ចាន់​សិរីវុត្ថា អ្នក​នាំពាក្យ​រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍​ស៊ីវិល បាន​ឲ្យ​ដឹង​ថា នេះ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ប៉ោយប៉ែត​នេះ ព្រោះ​គម្រោង​នេះ ធ្លាប់​បាន​សុំ​គោលការណ៍ ពី​រាជ​រដ្ឋាបាល​ម្តង​ហើយ​កាល​ពី​ឆ្នាំ​២០០៦ ប៉ុន្តែ ត្រូវ​បាន​ពន្យារ​ពេល​ដោយសារ​ឆ្នាំ​២០០៧​-២០០៨ កម្ពុជា​ទទួល​រង​ឥទ្ធិលពល​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក ប៉ុន្តែ ការ​ទទួល​បាន​គោលការណ៍​​ថ្មី​នេះ​អាច​មាន​ភាព​វិជ្ជមាន​ច្រើន។

លោក​បន្ថែម​ថា គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​របស់​វិស័យ​ឯកជន​នេះ នឹង​ជំរុញ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​កាន់​តែ​​​ប្រសើរ​ឡើង​ថែម​ទៀត ពិសេស នៅ​តំបន់​ប៉ោយប៉ែត សកម្មភាព​អាជីវកម្ម​កាន់តែ​ល្អ ជាមួយ​នឹង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ឧស្សាហកម្ម និង​ការ​រីក​ចម្រើន​ក្នុង​វិស័យ​កាស៊ីណូ និង​ក៏​ជា​ការ​តភ្ជាប់​យ៉ាង​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​ផង។

លោក ស៊ិន ចាន់​សិរីវុត្ថា បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​វិនិយោគ​នេះ ត្រូវ​ចំណាយ​ពេល​វេលា​សិក្សា​ឡើង​វិញ​ពី​២​ទៅ​៣​ឆ្នាំ​ទៀត បន្ទាប់​ពី​ក្រុមហ៊ុន​នេះ ទទួល​បាន​គោលការណ៍​ពី​រាជ​រដ្ឋាភិបាល​ដែល​គម្រោង​នេះ នឹង​ត្រូវ​ពិភាក្សា​ជាមួយ​ដៃ​វិនិយោគ​និង​ស្វែងរក​ក្រុមហ៊ុន​ឌីហ្សាញ។

ជារួម ការ​សិក្សា​ពី​គម្រោង​អភិវឌ្ឍន៍​ព្រលាន​នេះ ត្រូវការ​ពេល​យ៉ាង​ហោច​ណាស់​ពី ៣ ទៅ ៥​ឆ្នាំ ហើយ​បើ​មិន​មាន​បញ្ហា​រាំង​ស្ទះ​ណា​មួយ​ទេ គម្រោង​នេះ​អាច​ចាប់​ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០២០ ខាង​មុខ​នេះ។

សូម​ជម្រាប​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​គោលការណ៍​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន PoyPet Airport Investment ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​សាងសង់​ព្រលាន​យន្តហោះ រួច​រាល់​ហើយ។ គម្រោង​ព្រលាន​យន្តហោះ​នេះ នឹង​សាងសង់​ឡើង​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ១០០​ហិកតា នៅ​ក្រុង​ប៉ោយប៉ែត។ ចំពោះ​ទំហំ​ទឹក​ប្រាក់​វិញ អាច​ចំណាយ​ទឹក​ប្រាក់​ចំនួន​ចន្លោះ​ពី ៤០ ទៅ ៥០​លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា, ទួរគី ប្ដេជ្ញាបង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់ ១ពាន់​លានដុល្លារអាមេរិក

ព័ត៌មាន
នៅបន្ទាប់ពី​កិច្ច​ប្រជុំ​កំពូល​ អាស៊ី-អឺរ៉ុប (ASEM) នៅ​ទីក្រុង​ប្រ៊ូហ្ស៊ែល ប្រទេស​ប៊ែលហ្ស៊ិក ប្រមុខរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន ស…

ប្រយ័ត្នប្រយែង បើ​ចង់​ទិញ​ដី​ធ្វើ​ចម្ការ​នៅ​ខេត្ត​រតនគិរី!

ព័ត៌មាន
មន្ត្រី​ជំនាញ​សុរិយោដី​និង​ពាណិជ្ជករ​ក្នុង​ប្រទេស​កម្ពុជា បញ្ជាក់​ថា វិស័យ​ដីធ្លី​របស់​កម្ពុជា​កំពុង​តែ​បន្ត​មាន​ហាង​ឆេង​នៅ​ឡើយ។ ដីធ្លី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ