ក្រុមហ៊ុន Nokia

មេដឹកនាំរុស្ស៊ី អនុញ្ញាតឲ្យក្រុមហ៊ុនក្នុងស្រុកទិញភាគហ៊ុនរបស់ Nokia ដើម្បីអភិវឌ្ឍន៍វិស័យទូរគមនាគមន៍


ក្រុមហ៊ុន Rostelecom ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលដ៏ធំមួយនៅក្នុងប្រទេសរុស្ស៊ី នឹងប្រមូលទិញយកភាគហ៊ុនពីក្រុមហ៊ុន Nokia នៅក្នុងគម្រោងបណ្តាក់ទុនរួមគ្នា ដើម្បីអភិវឌ្ឈន៍វិស័យទូរគមនាគមន៍នៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Nokia
ដោយ

លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខារលើក្រឹត្យមួយរូចហើយដើម្បីបើកផ្លូវឲ្យក្រុមហ៊ុន Rostelecom ប្រមូលទិញយកភាគហ៊ុនក្រុមហ៊ុន Nokia ចេញពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាលើផ្នែក Software ដ៏ធំមួយនៅក្នុងប្រទេស។ បើតាមសេចក្តីរាយការណ៍របស់ Rostelecom គម្រោងអភិវឌ្ឈន៍នេះបានរាំងស្ទះជាងមួយឆ្នាំមកហើយ បន្ទាប់ពីក្រុមហ៊ុន Nokia របស់ប្រទេសហ្វាំងឡង់ បាននិយាយនៅក្នុងខែមេសា ឆ្នាំ២០២២ ថា ខ្លួននឹងចាកចេញពីទីផ្សាររុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូ បានបញ្ជូនកងទ័ពទៅលុកលុយប្រទេសអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍នោះក្រុមហ៊ុន Rostelecom បាននិយាយថា គំរូអាជីវកម្មពីមុនរបស់ខ្លួនបានក្លាយទៅជាគម្រោងដែលមិនអាចទៅរួច បន្ទាប់ពី Nokia បានចាកចេញពីទីផ្សាររុស្ស៊ី។ Rostelecom បាននិយាយថា ប្រតិបត្តិការប្រមូលទិញនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែទោះជាយ៉ាងណា តម្លៃសរុបនៃគម្រោងនេះមិនត្រូវបានប្រកាសលម្អិតនៅឡើយទេ។

ការប្រកាសនេះធ្វើឡើងស្របពេលដែល លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ពលរដ្ឋ និងក្រុមហ៊ុនអាម៉េរិកនានា ដើម្បីសងសឹកចំពោះការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីចំនួន៣០០ពាន់លានដុល្លារ នៅសហរដ្ឋអាម៉េរិក ខណៈក្រុមប្រទេស G7 គ្រោងនឹងប្រើទ្រព្យសម្បត្តិរបស់រុស្ស៊ីនេះ ដើម្បីជួយអ៊ុយក្រែន ក្នុងការទប់ទល់នឹងការលុកលុយរបស់រុស្ស៊ី៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបណានៅក្នុងឆ្នាំ២០២៤ នេះ?

ព័ត៌មាន
តើអត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបណាក្នុងឆ្នាំ២០២៤ នេះ? ជុំវិញបញ្ហានេះ អង្គការពលកម្មអន្តរជាតិ(ILO) កាលព…

ការលក់អចលនទ្រព្យនៅថៃ ធ្លាក់ចុះប្រមាណ៣០% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសថៃ បានបង្ហាញពីការធ្លាក់ចុះ ដោយការលក់ និងការផ្ទេរប្រាក់នៅតែមានភាពអវិជ្ជមាននៅឡើយក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ