សម្តេចធិបតី អញ្ជើញវិនិយោគិនបារាំង

សម្តេចធិបតីរំពឹងវេទិកាធុរកិច្ចកម្ពុជា-បារាំង ជួយជំរុញទំហំវិនិយោគរបស់បារាំងនៅកម្ពុជាឱ្យកើនឡើងបន្ថែមទៀត


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកបារាំង គឺជាដៃគូវិនិយោគដ៏ធំជាងគេមួយរបស់កម្ពុជាក្នុងចំណោមប្រទេសនៅក្នុងតំបន់អឺរ៉ុប និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈវេទិកាធុរកិច្ចកម្ពុជា-បារាំង សម្តេចធិបតី រំពឹងថា វានឹងជួយជំរុញទំហំវិយោគរបស់បារាំងនៅកម្ពុជាឱ្យកើនឡើងបន្ថែមទៀត។ យ៉ាងណាក៏ដោយសម្តេចធិបតី បន្តស្នើឱ្យវិនិយោគិនបារាំងមកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។
សម្តេចធិបតី អញ្ជើញវិនិយោគិនបារាំង
ដោយ

នាពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយរបស់កម្ពុជាក្នុងចំណោមប្រទេសនៅសហគមអឺរ៉ុប។ តួយ៉ាងទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់ ដោយបានកើនដល់ជាង៥០០លានដុល្លារនៅឆ្នាំ២០២៣កន្លងទៅ និងប្រមាណជាង២០០លានដុល្លារនៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ។ សម្តេចធិបតី បានចាត់ទុកការវិនិយោគរបស់បារាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីជឿជាក់ថា តាមរយៈទស្សនវិស័យសេដ្ឋកិច្ចដ៏អស្ចារ្យរបស់កម្ពុជា ធុរជនបារាំងនឹងមើលឃើញពីកាលានុវត្តភាពដ៏ធំទូលាយក្នុងទិដ្ឋភាពធុរកិច្ច និងការវិនិយោគរបស់កម្ពុជា។ ទន្ទឹមនេះ សម្តេច ស្នើឱ្យវិនិយោគិនបារាំងមកសិក្សាពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ក៏ដូចជាស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ បើតាមសម្ដេចធិបតី កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់វិនិយោគិនទាំងអស់ ពិសេសវិនិយោគិនបារាំងដែលមានបំណងចង់បណ្ដាក់ទុននៅកម្ពុជាដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគក្នុងស្រុក។ សម្ដេចធិបតី មានសុទិដ្ឋិនិយមខ្ពស់ និងជឿជាក់ថា បន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-បារាំង កម្ពុជានឹងទទួលបានទំហំវិនិយោគ និងធុរកិច្ចបារាំងបន្ថែមទៀត ដែលអាចបំបែងកំណត់ត្រាឆ្នាំមុនៗផងដែរ។

ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុតមាំថា កម្ពុជា-បារាំងនឹងបន្តរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងនេះ ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងចំណោមសហគមន៍ធុរៈកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាបង្កើតកាលានុវត្តភាពដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកសម្រាប់អ្នកជំនាន់ក្រោយៗទៀតផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនឡាផាម រ៉េស៊ីដេនស៍ បានសម្ពោធផ្ទះគំរូជាផ្លូវការ និងបើកលក់ ផ្ទះវីឡាម៉ូដថ្មី “ស្រ្ពីងវីឡា” នៅភាគខាងត្បូង រាជធានីភ្នំពេញ

ព័ត៌មាន
បន្ទាប់ពីទទួលបានជោគជ័យលើគម្រោងទី១ “បុរីឡាផាម” នាពេលកន្លងមក ក្រុមហ៊ុន ឡាផាម រ៉េស៊ីដេនស៍ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៤ បានសម្ពោធបើកលក់…

និយ័តករមូលបត្រកម្ពុជា សហការជាមួយ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា លើកកម្ពស់ការយល់ដឹងវិស័យមូលបត្រ និងពង្រឹងស្ដង់ដារអភិបាលកិច្ចសាជីវកម្ម

ព័ត៌មាន
និយ័តករមូលបត្រកម្ពុជា និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “កិច្ចសហប្រត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ