វិស័យសេដ្ឋកិច្ច

ព្រះចៅស៊ុលតង់របស់ម៉ាឡេស៊ីថា អគារខ្ពស់ៗគ្មានន័យទេ បើមនុស្សនៅតែជាប់ក្នុងភាពក្រីក្រ


ព្រះចៅ ផេរ៉ាកស៊ុលតង់ ណាសរីន សា (Perak Sultan Nazrin Shah) របស់ប្រទេសម៉ាឡេស៊ី ទ្រង់មានបន្ទូលថា អគារខ្ពស់ៗមិនផ្តល់អត្ថន័យអ្វីឡើយ ប្រសិនបើនៅតែមានមនុស្សជាប់ក្នុងភាពក្រីក្រ ដូច្នេះហើយព្រះចៅស៊ុលតង់ បានប្ដេជ្ញាថា នឹងខំប្រឹងដើម្បីធានាបាននូវតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដូចជាចំណីអាហារ និងទីជម្រកជាដើម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

ព្រះចៅស៊ុលតង់ ណាសរីន បានមានបន្ទូលនៅពេលបើកកិច្ចប្រជុំលើកទី២នៃសភាជាតិ ផេរ៉ាក លើក១៥ កាលពីថ្ងៃសុក្សសប្ដាហ៍មុនថា ការប្ដេជ្ញាចិត្តដើម្បីលុបបំបាត់ភាពក្រីក្រត្រូវតែរក្សាល្បឿនឱ្យបានខ្ជាប់ខ្ជួន ព្រោះការកាត់បន្ថយភាពក្រីក្រ គឺជារឿងចាំបាច់ដែលត្រូវធ្វើដើម្បីធានាបាននូវសុខុមាលភាពសង្គមរបស់ប្រជាពលរដ្ឋម៉ាឡេស៊ីទាំងអស់។ ដើម្បីបន្តលើកកម្ពស់វិបុលភាព ស្ដេចស៊ុលតង់ មានបន្ទូលថា វាពិតជាសំខាន់ណាស់ក្នុងការទទួលស្គាល់ពីតំណភ្ជាប់គ្នាយ៉ាងស៊ីជម្រៅរវាងទំនាក់ទំនងសុខាភិបាល និងកត្តាកំណត់សង្គមពីសុខាភិបាលដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់សុខុមាលភាពទូទៅរបស់ប្រជាជន។

ស្ដេចស៊ុលតង់ទ្រង់បានបញ្ជាក់ថា ការអប់រំ គឺជាមូលដ្ឋានគ្រឹះក្នុងការលើកកម្ពស់សុខាភិបាលល្អ ព្រោះវាបានផ្តល់អំណាចដល់បុគ្គលម្នាក់ៗក្នុងការជ្រើសរើសសុខាភិបាលតាមការយល់ដឹងរបស់ពួកគេ និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ម្យ៉ាងទៀតការអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំជាថ្មីនូវទិដ្ឋភាពនៃភាពក្រីក្រតាមរយៈការលើកស្ទួយពលរដ្ឋចេញពីវដ្ដនៃភាពក្រីក្រ និងកែលម្អគុណភាពជីវិតរបស់ពួកគេ។

ការប្រឹងប្រែងលុបបំបាត់ភាពក្រីក្រដឹកនាំដោយរដ្ឋាភិបាលបាននាំមកនូវក្តីសង្ឃឹមដ៏ភ្លឺស្វាងដោយចំនួនគ្រួសារសរុបនៃភាពក្រីក្រខ្លាំងបានកាត់បន្ថយចំនួន៥៨%មកនៅត្រឹមជិត៤ពាន់គ្រួសារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះពីចំនួនជាង៩ពាន់គ្រួសារនៅក្នុងខែមករា ឆ្នាំដដែលនោះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ចាប់ផ្ដើមយុទ្ធនាការថ្មី ដើម្បីទាក់ទាញបណ្ដាក្រុមហ៊ុនអាកាសចរណ៍ឱ្យហោះហើរចូលទៅកាន់បណ្ដាក្រុងតូចៗ

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានដាក់ចេញយុទ្ធនាការថ្មី មានឈ្មោះថា “អាកាសចរណ៍ដ៏អស្ចារ្យរបស់ថៃ” ដើម្បីទាក់ទាញឱ្យបណ្ដាក្រុមហ៊ុនអាកាសចរណ៍ហោះហើរច…

កម្ពុជា ដាក់ទិសដៅ១០ឆ្នាំជាមួយទុនជាង៣៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធភស្តុភារកម្ម

ព័ត៌មាន
ទីបំផុតកម្ពុជា បានរៀបចំផែនទីបង្ហាញផ្លូវមួយសម្រាប់ការកសាងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មដ៏ប្រទាក់ក្រឡា ដើម្បីជួយគាំទ្រដល់ការធ្វើធុរកិច្ចឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ