ក្រុមហ៊ុន Tesla

ក្រុមហ៊ុន Tesla ប្រមូលរថយន្តជិត២លានគ្រឿងមកវិញ ក្រោយមានបញ្ហានៅគន្លឹះបិទគម្របម៉ាស៊ីន


ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានប្រកាសប្រមូលរថយន្តរបស់ខ្លួនជាច្រើនម៉ូដែល រហូតដល់ទៅជិត២លានគ្រឿងនៅក្នុងសប្តាហ៍នេះ ដើម្បីត្រួតពិនិត្យគន្លឹះបិទគម្របម៉ាស៊ីនឡើងវិញ បន្ទាប់ពីខ្លួនបានប្រកាសប្រមូលម្តងជាង២លានគ្រឿងកាលពីខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងការបើកបរដោយស្វ័យប្រវត្តិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន Tesla
ដោយ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់កំពូលមហាសេដ្ឋី អេឡុន ម៉ាស នៅសប្តាហ៍នេះបានប្រកាស ប្រមូលរថយន្តជាង១លាន៨សែនគ្រឿង នៅទូទាំងសហរដ្ឋអាម៉េរិកជាថ្មី ដើម្បីយកមកត្រួតពិនិត្យឡើងវិញ ដោយសារហានិភ័យនៃបញ្ហា របើកគម្របម៉ាស៊ីននៅក្នុងអំឡុងពេលបើកបរ។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិសហរដ្ឋអាម៉េរិក បាននិយាយថា ការរបើកគម្របម៉ាស៊ីននេះ អាចបង្កើនហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍នៅពេលបើកបរ។ ស្ថាប័ននេះបាននិយាយថា ក្រុមហ៊ុន Tesla នៅពាក់កណ្តាលខែមិថុនា បានចាប់ផ្តើមដាក់ឱ្យដំណើរការអាប់ដេតកម្មវិធីមួយចំនួន ដើម្បីសុវត្ថិភាពរបស់រថយន្ត ហើយកម្មវិធីដែលបានអាប់ដេត ក៏បានរកឃើញបញ្ហានៅគន្លឹះបើកបិទគម្របម៉ាស៊ីននេះ។

រថយន្តដែលមានបញ្ហា គឺមានជាច្រើនម៉ូដែលដូចជា 2021-2024 Model 3, Model S, Model X, និងម៉ូដែល 2020-2024 Model Y។ ក្រុមហ៊ុន Tesla បាននិយាយថា រថយន្តទាំងនោះត្រូវបានបំពាក់ដោយគម្រប ដែលផលិតនៅប្រទេសចិន ដោយក្រុមហ៊ុន Magna Closures។

ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានចាប់ផ្តើមស៊ើបអង្កេតលើការត្អូញត្អែររបស់អតិថិជនអំពីករណីរបើកគម្របកើតមានលើរថយន្ត Model 3 និង Model Y មួយចំនួននៅក្នុងប្រទេសចិន ក្នុងខែមីនា ហើយក៏បានចាប់ផ្តើមត្រួតពិនិត្យឡើងវិញតែម្តង។

ក្រុមហ៊ុន Tesla បាននិយាយផងដែរថា ខ្លួនមានរបាយការណ៍តែ៣ករណីប៉ុណ្ណោះ ដែលបានកើតមានឡើងនៅក្នុងសហរដ្ឋអាម៉េរិក ប៉ុន្តែមិនមានរបាយការណ៍អំពីគ្រោះថ្នាក់ ឬរបួសដែលទាក់ទងនឹងបញ្ហានេះនៅឡើយទេ។

ការប្រមូលមកវិញនូវរថយន្តជិត២លានគ្រឿងនេះ គឺជាការប្រមូលរថយន្តធំបំផុតទី២របស់ Tesla ចាប់តាំងពីខែធ្នូមក ជាពេលដែលក្រុមហ៊ុននេះបានប្រមូលរថយន្តជាង២លានគ្រឿង ដើម្បីត្រួតពិនិត្យ និងដំឡើងប្រព័ន្ធការពារថ្មីនៅក្នុងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីធនាគារពិភពលោកប្រាប់ឱ្យវៀតណាម ដំឡើងពន្ធលើគ្រឿងស្រវឹងរហូតដល់១៥៥%?

ព័ត៌មាន
ធនាគារពិភពលោកបានផ្តល់យោបល់ដល់ប្រទេសវៀតណាម ឱ្យពិចារណាដំឡើងពន្ធពី៦៥% ទៅ១៥៥% លើគ្រឿងស្រវឹង ដើម្បីឆ្លើយតបនឹងការកើនឡើងចំនួនអ្នកស្លាប់ និងអ្ន…

អតីតរដ្ឋមន្ត្រីរតនាគារអាម៉េរិក ដ៏ឆ្នើមពីររូបព្រមានថា រដ្ឋាភិបាលអាម៉េរិកអាណត្តិក្រោយនឹងទទួលថ្មបាក់ដ៏ធំ គឺបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច

ព័ត៌មាន
អតីតរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក ដ៏ឆ្នើមពីររូប ដែលបានដឹកនាំសហរដ្ឋអាម៉េរិក ឱ្យឆ្លងផុតពីវិបត្តិហិរញ្ញវត្ថុពិភពលោកបានព្រមានថា ប្រធានាធិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ