ថៃកំពុងតាមដានស្ថានភាពសេដ្ឋកិច្ចអាម៉េរិក យ៉ាងយកចិត្តទុកដាក់ និងកំពុងចាត់វិធានការចាំបាច់នានាដើម្បីការព

ថៃកំពុងតាមដានស្ថានភាពសេដ្ឋកិច្ចអាម៉េរិក យ៉ាងយកចិត្តទុកដាក់ និងកំពុងចាត់វិធានការចាំបាច់នានាដើម្បីការពារអាជីវកម្មក្នុងស្រុក


រដ្ឋាភិបាលថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី កំពុងតាមដានស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងពិភពលោកយ៉ាងយកចិត្តទុកដាក់ ហើយទន្ទឹមនេះ ថៃក៏កំពុងបង្កើនផែនការរបស់ខ្លួន សំដៅកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានឡើងមកលើការនាំចេញផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
អាជីវកម្មថៃ
ដោយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភុមថាម វេឆៃយ៉ាឆៃ (Phumtham Wechayachai) បានទម្លាយឱ្យដឹងថា រដ្ឋាភិបាលថៃ ពេលនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងពិភពលោកដែលអាចជះផលប៉ះពាល់មកលើការនាំចេញរបស់ថៃ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃ មិនត្រឹមតែយកចិត្តទុកដាក់តាមដានស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ តែក៏តាមដានស្ថានការណ៍សេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ ដោយធ្វើការសម្របសម្រួលជាមួយអាជីវកម្មក្នុងស្រុក ធ្វើយ៉ាងណាជួយឱ្យអាជីវកម្មទាំងនោះអាចសម្របខ្លួនបានទៅតាមស្ថានភាពជាក់ស្ដែង។

រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បាននិងកំពុងត្រៀមលក្ខណៈសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលអាចជះផលប៉ះពាល់មកលើការនាំចេញរបស់ថៃ ហើយក្រសួងរបស់លោក កំពុងបន្តស្វែងរកដំណោះស្រាយ។

ទន្ទឹមនេះ រដ្ឋាភិបាលថៃ ក៏បានយកចិត្តទុកដាក់ផងដែរចំពោះផលប៉ះពាល់ដែលអាចកើតមានឡើងមកលើអាជីវកម្មក្នុងស្រុក ខណៈដែលទីផ្សារកំពុងងាក​ទៅ​រកអាជីវកម្មអនឡាញ ឬ E-commerce កាន់តែច្រើនឡើង។ ក្រសួងពាណិជ្ជកម្មថៃ គ្រោងកោះប្រជុំជាមួយបណ្ដាទីភ្នាក់ងារសេដ្ឋកិច្ច ដើម្បីពិភាក្សាពីស្តង់ដា​​​នាំចេញ-នាំចូលក្នុងគោលបំណងទប់ស្កាត់បញ្ហានានា និងធ្វើវិសោធនកម្មច្បាប់ដោយមិនបំពានលើកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO។

លោក ក្រៀងក្រៃ ធាននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានព្រមានថា បណ្ដាក្រុមហ៊ុននាំចេញរបស់ថៃ អាចនឹងរងផលប៉ះពាល់ ប្រសិនបើសេដ្ឋកិច្ចអាម៉េរិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលការលក់ និងសកម្មភាពផលិតកម្មក្នុងប្រទេសថៃកំពុងធ្លាក់ចុះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់ដូចបច្ចុប្បន្ន តើអ្នកវិនិយោគគួរលក់ ឬទិញភាគហ៊ុនបន្ថែម?

ព័ត៌មាន
ភាគហ៊ុន គឺតំណាងឱ្យភាពជាម្ចាស់នៃក្រុមហ៊ុន ព្រោះថានៅពេលនរណាម្នាក់ទិញភាគហ៊ុនមានន័យថា ពួកគេបានក្លាយជាម្ចាស់ក្រុមហ៊ុនក្នុងចំណែកណាមួយដូច្នោះ…

តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញប្រាប់ធនាគារនានានៅវៀតណាម ឱ្យរឹតបន្តឹងការអនុម័តកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន?

ព័ត៌មាន
ធនាគារកណ្ដាលវៀតណាម (SBV) បានឱ្យដឹងថា ធនាគារនានាក្នុងប្រទេសនេះបានបញ្ចុះអត្រាការប្រាក់ជាមធ្យម០,៩៦% មកនៅត្រឹម៨,៣% ក្នុងមួយឆ្នាំ គិតត្រឹមចុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ